ហេតុ​ផល​៥​យ៉ាង ដែល​ប្រិយ​មិត្ត​បាល់​ទាត់​«ស្អប់»​ លីយ៉ូនែល ម៉េសស៊ី

ខ្សែប្រយុទ្ធ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ជាកីឡាករម្នាក់ ដែលទទួលបានភាពជោគជ័យបំផុតនៅក្នុងអាជីពរបស់គាត់៖ ឈ្នះពានរង្វាន់បាល់មាស (Ballon D’Or) ៤សម័យកាល, ក្លាយជាកីឡាករទាត់បញ្ចូលទីច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រក្លិបបាសេឡូណា (Barcelona) ហើយថ្មីៗនេះ គាត់មានកូនប្រុសម្នាក់សម្រាប់ស្នងត្រកូលថែមទៀត។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: February 11, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែប្រយុទ្ធ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ជាកីឡាករម្នាក់ ដែលទទួលបានភាពជោគជ័យបំផុត នៅក្នុង​អាជីព​របស់​គាត់៖ ឈ្នះពានរង្វាន់បាល់មាស (Ballon D’Or) ៤សម័យកាល, ក្លាយជាកីឡាករទាត់បញ្ចូលទី​ច្រើនជាង​គេ​បំផុត នៅក្នុង​ប្រវត្តិសាស្ត្រក្លិបបាសេឡូណា (Barcelona) ហើយថ្មីៗនេះ គាត់មានកូនប្រុសម្នាក់សម្រាប់​ស្នង​ត្រកូល​ថែមទៀត។


កីឡាករខ្សែប្រយុទ្ធ លីយ៉ូនែល ម៉េស៊ី បង្ហាញអណ្ដាលរបស់គាត់។ (រូបថត AFP)

ក្លាយជាកីឡាករម្នាក់ឆ្នើមបំផុតនៅលើពិភពលោក ក៏មិនមានន័យថា មនុស្សគ្រប់គ្នាស្រលាញ់ ឬចូលចិត្តគាត់​ទាំង​អស់​នោះដែរ។ ជាក់ស្តែងប្រិយមិត្តបាល់ទាត់មួយចំនួន មិនចូលចិត្តគាត់ ដោយសារតែមានហេតុផលផ្ទាល់ខ្លួន។

តើហេតុផលអ្វី បានជាពួកគេមិនចូលចិត្តម៉េស៊ី? មនោរម្យព័ងអាំងហ្វូ សូមដកស្រង់ពីគេហទំព័រ ហ្វូតបលស្ពីក (footballspeak) មកបង្ហាញជូននូវហេតុផល៥យ៉ាង ដូចខាងក្រោម៖

១. ពួកគេជាអ្នកគាំទ្រក្រុមរៀលម៉ាឌ្រីដ (Real Madrid)៖
យើងដឹងហើយថា នៅលីកអេស្ប៉ាញ ក្រុមដែលមានអាទិភាពប្រជែងយកពានរង្វាន់ មានតែក្រុមបាសេឡូណា និង​ក្រុម​រៀលម៉ាឌ្រីដតែប៉ុណ្ណោះ។ ហើយក្រុមអ្នកគាំទ្រ តែងតែប្រកាន់ជំហររៀងៗខ្លួន។ ជាក់ស្តែងអ្នកគាំទ្របាសេឡូណា ស្រលាញ់ «លីយូនែល ម៉េស៊ី» ឯអ្នកគាំទ្ររៀលម៉ាឌ្រីដ ស្រលាញ់ «គ្រីស្ទែណូ រ៉ូណាល់ដូ» (Cristiano Ronaldo)។ ដូច្នេះ​វាគ្មានអ្វីខុសប្លែកទេ ដែលអ្នកគាំទ្ររៀលម៉ាឌ្រីដមួយចំនួន មិនចូលចិត្តម៉េស៊ី។

២. ម៉េស៊ី បំផ្លាញក្រុមដែលអ្នកស្រលាញ់៖
នៅពេលដែលអ្នកស្រលាញ់ក្រុមបាល់ទាត់ណាមួយខ្លាំង ហើយនៅពេលដែលក្រុមនោះប៉ះក្រុមបាសេឡូណា ដែល​មាន​ម៉េស៊ី ជាខ្សែប្រយុទ្ធឆ្នើមនៅទីនោះ អ្នកប្រាកដជាមានអារម្មណ៏មិនស្រួលចិត្តឡើយ។ ហើយនៅពេលដែល គាត់ (ម៉េស៊ី) ទាត់ចូលទីក្រុមដែលអ្នកស្រលាញ់ នោះវានឹងក្លាយទៅជាការខឹង ឬស្អប់គាត់ទៅវិញ។

៣. ពួកគេច្រណែន ព្រោះតែម៉េស៊ី មិនស្ថិតក្នុងក្រុមរបស់គេ៖
លីយ៉ូនែល ម៉េស៊ី នឹងក្រុមបាសេឡូណា មានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយគ្នា។ ប៉ុន្តែនៅពេលមនុស្សជាច្រើន​តែងតែ​​សរសើរពីគាត់ខ្លាំង ធ្វើឲ្យអ្នកគាំទ្រក្រុមផ្សេងៗ មានការច្រណែនព្រោះតែគាត់ មិនស្ថិតក្នុងក្រុមសំណព្វ​ចិត្ត​របស់គេ។

៤. ម៉េស៊ី រកគ្រាប់បាល់បញ្ចូលទី ដោយប្រើដៃ៖
ម៉េស៊ី តែងតែរកគ្រាប់បាល់បញ្ចូលទីស្ទើរតែគ្រប់ការប្រកួតទាំងអស់ ប៉ុន្តែពេលខ្លះគាត់ក៏ប្រើដៃ ដើម្បីជួយក្នុងការ​រកគ្រាប់​ដែរ។ ទោះជាយ៉ាងណា នោះប្រហែលជាទង្វើអចេតនារបស់គាត់ ឬចេតនារបស់គាត់ក៏យើងមិនដឹង។ ហើយ​នៅពេល​ដែលគាត់ប្រព្រឹត្តិ ទង្វើបន្លំភ្នែកអាជ្ញាកណ្តាលបែបនោះញឹកញាប់ពេក នោះនឹងធ្វើឲ្យអ្នកទស្សនាមួយចំនួន​មិនចូល​ចិត្ត​ឡើយ។

៥. ម៉េស៊ី ឈ្នះពានច្រើនពេក ឬទាត់ចូលទីច្រើនពេក៖
ប្រធានក្រុមជម្រើសជាតិអាស្សង់ទីន ម៉េស៊ី បានប្រមូលពានរង្វាន់យ៉ាងច្រើន នៅក្នុងអាជីពរបស់គាត់ ហើយពេលខ្លះ​អ្នក​មានអារម្មណ៏ថា បាល់ទាត់ដូចជាដដែលៗ ព្រោះឃើញតែម៉េស៊ី និងបាសេឡូណាលើកពានរាល់តែឆ្នាំ។ ហើយ​នៅពេល​ដែលរឿងទាំងនោះ កើតឡើងដដែលៗ វាធ្វើឲ្យអ្នកនឿយហត់ ក្នុងការតាមដានទស្សនា ព្រោះគ្មានអ្វីខុស​ប្លែក។ ជា​ឧទាហរណ៏៖ «ម៉េស៊ី រកគ្រាប់បានទៀតហើយ!» «ម៉េស៊ី រកបាន៣គ្រាប់ទៀតហើយ!» «ដដែលៗពេក​ហើយ! ឃើញតែ​ឈ្មោះម៉េស៊ី!!!»៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...