អាល់ខាថេល ចេញ​ទូរស័ព្ទ​ដៃ​២ស៊េរី យ៉ាង​ស្រស់​ស្អាត

ក្រុមហ៊ុនបារាំង អាល់ខាថេល (Alcatel) បានចេញនូវទូរស័ព្ទដៃវ៉ៃឆ្លាត ២ស៊េរីយ៉ាងស្រស់ស្អាតដែលមានឈ្មោះថា «វ័នថាច់ អាយដលអេស» (One Touch Idol S) និង «វ័នថាច់ អាយដលមីនី» (One Touch Idol Mini)។ ទូរស័ព្ទទាំង២ស៊េរីនេះ មានរាង្គស្តើងប្រហាក់ប្រហែលគ្នា ដែល«អាយដលអេស» មានកម្រាស់ ៧.៤ម.ម ខណៈដែល «អាយដលមីនី» មានកម្រាស់ ៧.៩ម.ម។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: September 03, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុនបារាំង អាល់ខាថេល (Alcatel) បានចេញនូវទូរស័ព្ទដៃវ៉ៃឆ្លាត ២ស៊េរីយ៉ាងស្រស់ស្អាតដែលមានឈ្មោះថា «វ័នថាច់ អាយដលអេស» (One Touch Idol S) និង «វ័នថាច់ អាយដលមីនី» (One Touch Idol Mini)។ ទូរស័ព្ទទាំង​២​ស៊េរីនេះ មានរាង្គស្តើងប្រហាក់ប្រហែលគ្នា ដែល«អាយដលអេស» មានកម្រាស់ ៧.៤ម.ម ខណៈដែល «អាយដលមីនី» មានកម្រាស់ ៧.៩ម.ម។


ប្រភេទទូរស័ព្ទ «វ័នថាច់ អាយដលអេស»។ (រូបថត pcpro.co.uk)

«អាយដលអេស» មានអេក្រង់ ៤.៧អ៊ីញ ភ្ជាប់មកជាមួយអាយភីអេស (IPS) និងអាចបង្ហាញរូបភាពបានទំហំ ៧២០ X ១២៨០ ភិចស្យ៊ែល។ ម៉ាស៊ីនមានទំហំ ១.២ជីហ្គាអែក ប្រភេទឌូខរ (dual-core processor) និងមានអង់ចងចាំ (RAM) ទំហំ១ជីហ្គាបៃ។ វាមានកាមេរ៉ាក្រោយទំហំ ៨ម៉េហ្គាភិចស្យ៊ែល និងអាចថតវីឌីអូបានទំហំ ១០៨០ភិចស្យ៊ែល។

កាមេរ៉ាមុខរបស់វា មានទំហំ ១.៣ម៉េហ្គាភិចស្យ៊ែល ហើយវាដំណើរការដោយប្រព័ន្ធប្រតិបត្តិការអេនដ្រយ ៤.២ ជីលីបីន (Android 4.2 Jelly Bean)។ ទូរស័ព្ទស៊េរីទំនើបនេះ អាចផ្ទុកបាន ៤ជីហ្គាបៃ នៅក្នុងម៉ាស៊ីនស្រាប់ និងអាចបន្ថែមកាត មីក្រូអេសឌី (microSD) បានថែមទៀត។ វាមានច្រើនពណ៌ឲ្យជ្រើសរើស ក្នុងនោះមានដូចជា៖ ពណ៌ក្រម៉ៅស្លែតៗ បន្ត​បន្ទាប់ស្រដៀងគ្នាបន្តិចៗ និងមានពណ៌ផ្តាឈូក រហូតដល់ក្រហមឆ្អៅតែម្តង។

រីឯ «អាយដលមីនី» វិញ វាមានអេក្រង់ទំហំ ៤.៣អ៊ីញ អាចបង្ហាញរូបភាពបាន ៤៨០ X ៨៥៤ភិចស្យ៊ែល។ មានម៉ាស៊ីនទំហំ ១.៣ជីហ្គាអែក ប្រភេទឌូខរ (dual-core processor) និងមានអង់ចងចាំទំហំ ៥១២ម៉េហ្គាបៃ។ កាមេរ៉ាក្រោយទំហំ ៥ម៉េហ្គា​ភិចស្យ៊ែល ហើយវាអាចផ្ទុកបាន ៤ជីហ្គាបៃ និងអាចបន្ថែមកាតមីក្រូអេសឌី បន្ថែមទៀតបានដូចគ្នា។

វាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ អេនដ្រយ ៤.២ ជេលីបីន និងភ្ជាប់មកជាមួយនូវ អេចអេសភីអេ (HSPA+), ប្រព័ន្ធ​គ្មានខ្សែ (Wi-Fi), អេជីភីអេស (A-GPS), ប្លូធូស ៤.០ (Bluetooth 4.0) និងវិទ្យុផងដែរ។

អាល់ខាថេល «អាយដលមីនី» ក៏នឹងចេញប្រភេទស៊ីម២បន្តទៀតដែរ ប៉ុន្តែលក្ខណៈសម្បត្តិរបស់វាផ្សេងៗទៀត មិនមាន​ការផ្លាស់ប្តូរនោះទេ គ្រាន់តែខុសគ្នាត្រង់ស៊េរីស៊ីម២ ពុំអាចបន្ថែមកាតមីក្រូអេសឌីបានទេ ដោយវាអាចផ្ទុកបានតែ ៨ជីហ្គាបៃតែប៉ុណ្ណោះនៅក្នុងម៉ាស៊ីន។ វាមានពណ៌ ៣ជម្រើស៖ ផ្កាឈូក, ទឹកប្រាក់ និងពណ៌ស្លែត (ក្រម៉ៅៗ)។

ចំពោះតម្លៃទូរស័ព្ទដៃទាំង២ស៊េរីនេះ ក្រុមហ៊ុនពុំទាន់បង្ហាញជូននៅឡើយទេ៕

ខាងក្រោមនេះ ជារូបភាព និងវីដេអូ មួយចំនួន នៃប្រភេទទូរស័ព្ទថ្មីនេះ៖

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...