ឌែល ចេញ​កុំព្យូទ័រ​យួរ​ដៃ​ដ៏​ស៊ិចស៊ី «ឡាទីធ្យូដ​៧០០០» (Pic)

ក្រុមផលិតកុំព្យូទ័រដ៏ល្បីឌែល (Dell) បានប្រកាសចេញកុំព្យូទ័រយួរដៃ (Ultrabook laptops) ស៊េរីថ្មីមួយទៀត កាលពីថ្ងៃច័ន្ទ ជាមួយនឹងការរចនាដ៏ស្តើង មានល្បឿនលឿន និងមានបន្ទះក្តារបញ្ជា (keyboards) យ៉ាងមានផាសុកភាព។ កុំព្យូទ័រយួរដៃស៊េរីថ្មីនេះ មានឈ្មោះថា «ឡាទីធ្យូដ៧០០០» (Latitude 7000)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមផលិតកុំព្យូទ័រដ៏ល្បីឌែល (Dell) បានប្រកាសចេញកុំព្យូទ័រយួរដៃ (Ultrabook laptops) ស៊េរីថ្មីមួយទៀត កាលពីថ្ងៃច័ន្ទ ជាមួយនឹងការរចនាដ៏ស្តើង មានល្បឿនលឿន និងមានបន្ទះក្តារបញ្ជា (keyboards) យ៉ាងមានផាសុកភាព។ កុំព្យូទ័រ​យួរដៃ​ស៊េរីថ្មីនេះ មានឈ្មោះថា «ឡាទីធ្យូដ៧០០០» (Latitude 7000)។


កំព្យូទ័រ ឡាទីធ្យូដ៧០០០ របស់ឌែល

«ឡាទីធ្យូដ៧០០០» មានកម្រាស់ស្តើង ពន្លឺចែងចាំងដ៏ស្រស់ស្អាត ជាពិសេសម៉ាស៊ីនដំណើរការបានល្អល្បឿនលឿន។ អេក្រង់មានទំហំចាប់ពី១២អ៊ីញ ទម្ងន់ក្រោម៣ផោន និងកម្រាស់ ០.៧៩អ៊ីញ។

អេក្រង់របស់វា មាន២ប្រភេទ មានទំហំ១២.៥អ៊ីញ និងទំហំ១៤អ៊ីញ អាចបង្ហាញរូបភាពបានទំហំ ១៩២០ X ១០៨០​ភិចស្យ៊ែល។ អង់ចងចាំ មានទំហំដ៏ធំសម្បើមរហូតដល់ ៨ជីហ្គាបៃ និងមានម៉ាស៊ីន (CPU) ប្រភេទ អ៊ីនថែល ខរអាយ៧ (Intel Core i7) ហើយអ្នកអាចចុចលើអេក្រង់ក៏បាន ឬចង់បញ្ជារពីកូនកណ្តុរ (Mouse) និង ក្តារបញ្ជារក៏បាន។

ចំពោះចំនួនផ្ទុករបស់វា (Hard disk) ក៏មាន២ប្រភេទដែរ៖ អេក្រង់១២.៥អ៊ីញ អាចផ្ទុកបាន ២៥៦ជីហ្គាបៃ និងអេក្រង់​១៤អ៊ីញ អាចផ្ទុកបាន ៥០០ជីហ្គាបៃ។

បើអ្នកពុំមានលទ្ធភាពទិញ «ឡាទីធ្យូដ៧០០០» ទេ អ្នកក៏នៅមានជម្រើស២ផ្សេងទៀតដែរ ដែលស៊េរី «ឡាទីធ្យូដ» ដូចគ្នា ប៉ុន្តែខុសត្រង់ចំនួនលេខម៉ូដែល ៥០០០ និង៣០០០។ ម៉ូដែល៥០០០ មានសមត្ថភាពប្រហាក់ប្រហែល​ទៅនឹងម៉ូដែល​៧០០០ដែរ ប៉ុន្តែខុសគ្នាត្រង់កម្រាស់ និងគុណភាពពន្លឺ។

កុំព្យូទ័រយួរដៃ «ឡាទីធ្យូដ» ៥០០០ និង៣០០០ មានអេក្រង់២ប្រភេទដូចគ្នា៖ ទំហំ១៤អ៊ីញ និងទំហំ១៥.៦អ៊ីញ។ ហើយ​កុំព្យូទ័រ២ស៊េរីនេះ មានតម្លៃទាបជាងគេបំផុតប្រហែល ៥៤៩ដុល្លាសហរដ្ឋអាមេរិក ខណៈដែលស៊េរី ៧០០០ មានតម្លៃ​យ៉ាងទាបបំផុតប្រហែល ១០៤៩ដុល្លាសហរដ្ឋអាមេរិក។

ក្រុមហ៊ុនបានប្រកាសឲ្យដឹងថា ស៊េរី៧០០០ និង៣០០០ នឹងចរាចរណ៏លើទីផ្សារនៅថ្ងៃទី១២ ខែកញ្ញា ខណៈដែល​ស៊េរី​៥០០០ នឹងមកដល់នៅខែតុលាខាងមុខ។ ប៉ុន្តែចំពោះតម្លៃផ្លូវការរបស់ពួកវាយ៉ាងណានោះ ពួកគេពុំទាន់បង្ហើប​ឲ្យដឹង​នៅ​ឡើយ៕

សូមទស្សនារូបភាពបន្ថែម៖

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...