ព្រីមែលីក​៖ «សាខូ» ប្រាប់​ប៉ារីស​ថា គាត់​ចង់​ផ្ទេរ​មក​លីវើភូល

ក្លិបហង្សក្រហមលីវើភូល (Liverpool) សង្ឃឹមថានឹងអាចទិញខ្សែការពារ ម៉ាម៉ាឌូ សាខូ (Mamadou Sakho) បានសម្រេច បន្ទាប់ពីកីឡាករអន្តរជាតិបារាំងរូបនេះ បានប្រាប់ដល់ក្លិបគាត់ ប៉ារីស ហ្សិនជឺម៉ិន (PSG) ថា គាត់ចង់ផ្ទេរទៅកាន់កីឡាដ្ឋាន អេនហ្វៀល (Anfield) នៅរដូវក្តៅនេះ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 24, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្លិបហង្សក្រហមលីវើភូល (Liverpool) សង្ឃឹមថានឹងអាចទិញខ្សែការពារ ម៉ាម៉ាឌូ សាខូ (Mamadou Sakho) បានសម្រេច បន្ទាប់ពីកីឡាករអន្តរជាតិបារាំងរូបនេះ បានប្រាប់ដល់ក្លិបគាត់ ប៉ារីស ហ្សិនជឺម៉ិន (PSG) ថា គាត់ចង់ផ្ទេរទៅកាន់កីឡាដ្ឋាន អេនហ្វៀល (Anfield) នៅរដូវក្តៅនេះ។


កីឡាករខ្សែការពារ ម៉ាម៉ាឌូ សាខូ នៅពេលទាត់ឲ្យក្រុមរបស់ទីក្រុងប៉ារីស។ (រូបថត ICON SPORT)

គ្រូបង្វឹកលីវើភូល លោកប្រេដិន រ៉ដចឺស (Brendan Rodgers) កំពុងតែសម្លឹងរកមើលខ្សែការពារកណ្តាលម្នាក់ទៀត មុន​ពេលទីផ្សារដោះដូរកីឡាករត្រូវបិទ នៅថ្ងៃទី០២ ខែកញ្ញា បន្ទាប់ពីខ្សែការពារ សែសបាស្ទែន ខូតែស (Sebastián Coates) នឹងត្រូវអវត្តមានពេញ១រដូវកាល ដោយតែមានបញ្ហារបួសធ្ងន់ធ្ងរ ក្នុងក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ។ ហើយពេលនេះ សាខូជាគោលដៅទី១ សម្រាប់ក្រុម។

ហង្សក្រហម បានធ្វើការស្នើរទៅក្លិបប៉ារីសហើយ ដើម្បីពិភាក្សាពីការចុះកិច្ចសន្យា។ ប៉ុន្តែតម្លៃ ៨លានផោន ដែល​លីវើភូល​បានដេញថ្លៃនោះ ត្រូវបានក្លិបប៉ារីសបដិសេធ ហើយក្លិបម្ចាស់ជើងឯកបារាំងមួយនេះ បែរជាទៅពិភាក្សារជាមួយនឹង​ក្លិប​ផ្សេងៗទៀតទៅវិញ។

ទោះបីជាយ៉ាងណា កីឡាករវ័យ២៣ឆ្នាំ សាខូបាននិយាយប្រាប់ដល់ក្លិបប៉ារីសច្បាស់ហើយថា លីវើភូលជាក្លិបតែមួយគត់ ដែលគាត់ចាប់អារម្មណ៏ចង់ទៅចូលរួមជាមួយ ហើយសូមមេត្តាឲ្យគាត់ប្តូរទៅកាន់តំបន់មឺសីសាយ (Merseyside) ទៅ។

លីវើភូល ហាក់ដូចជាគ្មានបំណងចង់ត្រឡប់ទៅដេញថ្លៃជាលើកទី២ទៀតទេ សម្រាប់កីឡាករបារាំងរូបនេះ ប៉ុន្តែ​ភ្នាក់ងារ​របស់កីឡាករបានប្រាប់ដល់លោករ៉ដចឺសថា បើគាត់សាកដេញថ្លៃ ១២លានផោនម្តងទៀត នោះនឹងអាចពិភាក្សាត្រូវគ្នា។

បច្ចុប្បន្ន សាខូមានតម្លៃពលកម្ម ៦០ពាន់ផោន ក្នុង១សប្តាហ៏ជាមួយនឹងក្រុមប៉ារីស ហើយថែមទាំងមានប្រាក់​បន្ថែមពី​លើ​ទៀត បើលេងបានល្អ ឬក្រុមទទួលបានជ័យជំនះ។ ហើយទាំងនោះជាថ្លៃឈ្នួលដ៏ថ្លៃ ដែលក្រុមលីវើភូលមិនអាច​ផ្តល់​ឲ្យ​បាន ប៉ុន្តែសាខូ បាននិយាយថា គាត់ចង់ផ្ទេរ ហើយគាត់អាចនឹងពិចារណាថ្លៃឈ្នួលទាបជាងនោះ។

សាខូ ពុំបានចូលលេងជាជម្រើសដំបូងទៀងទាត់ទេ នៅក្នុងក្រុមប៉ារីស ហើយគាត់ចង់ចាកចេញ ដើម្បីចង់លេងឲ្យ​ក្រុម​ណាមួយ ដោយផ្តល់ឱកាសឲ្យគាត់លេងជាជម្រើស១១នាក់ដំបូង ដើម្បីចង់បានដំណែង១ ទៅលេងបាល់ទាត់ពិភពលោក ជាមួយនឹងក្រុមជម្រើសជាតិបារាំង នៅឆ្នាំក្រោយ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...