ខ្សែ​ប្រយុទ្ធ​អាសឺណល ម៉ារ៉ូណេ ឆាម៉ាក ផ្ទេរ​ទៅ​កាន់​ក្រុម គ្រីស្តាល់ផាឡេស

កីឡាករអន្តរជាតិម៉ារ៉ុក ម៉ារ៉ូណេ ឆាម៉ាក (Marouane Chamakh) ទីបំផុតបានបញ្ចប់ភាពខកចិត្តរយះពេល៣ឆ្នាំ ជាមួយនឹងក្រុមកាំភ្លើងធំ អាសឺណល (Arsenal) ហើយ បន្ទាប់ពីគាត់បានផ្ទេរទៅកាន់ក្រុមព្រីមែលីក (Premier League) ថ្មី ឥន្ទ្រី គ្រីស្តាល់ ផាឡេស (Crystal Palace) ជាផ្លូវការ កាលពីថ្ងៃច័ន្ទ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 13, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករអន្តរជាតិម៉ារ៉ុក ម៉ារ៉ូណេ ឆាម៉ាក (Marouane Chamakh) ទីបំផុតបានបញ្ចប់ភាពខកចិត្តរយះពេល៣ឆ្នាំ ជាមួយ​នឹង​ក្រុមកាំភ្លើងធំ អាសឺណល (Arsenal) ហើយ បន្ទាប់ពីគាត់បានផ្ទេរទៅកាន់ក្រុមព្រីមែលីក (Premier League) ថ្មី ឥន្ទ្រី គ្រីស្តាល់ ផាឡេស (Crystal Palace) ជាផ្លូវការ កាលពីថ្ងៃច័ន្ទ។


កីឡាករអន្តរជាតិម៉ារ៉ុក ម៉ារ៉ូណេ ឆាម៉ាក ពេលនៅលេងឲ្យក្រុម អាសឺណល។ (រូបថត Getty Images)

ឆាម៉ាក វ័យ២៩ឆ្នាំ បានចុះកិច្ចសន្យារយះពេល១ឆ្នាំ ជាមួយនឹងក្រុមរបស់លោក អ៊ីយ៉ាន់ ហូលីវ៉េ (Ian Holloway) ហើយ​គាត់នឹងពាក់អាចលេខ២៩ ដែលអាចនឹងបង្ហាញខ្លួនលើទីលានប្រកួតលើកដំបូង ខណៈដែលក្រុមគ្រីស្តាល់ ផាឡេស ត្រូវប៉ះក្រុមមាន់ខ្នាយមាស ទតិនហេម (Tottenham) ក្នុងថ្ងៃអាទិត្យនេះតែម្តង។

គេហទំព័ររបស់ក្លិបបាល់ទាត់ គ្រីស្តាល់ ផាឡេស បានប្រកាសថា៖ «ក្លិបបាល់ទាត់ គ្រីស្តាល់ ផាឡេស បានយល់ព្រមទិញ​យកខ្សែប្រយុទ្ធអន្តរជាតិម៉ូរ៉ូកូ ម៉ារ៉ូណេ ឆាម៉ាក ក្នុងកិច្ចសន្យា១ឆ្នាំ។ អតីតខ្សែប្រយុទ្ធក្រុមអាសឺណល បានមកចូលរួមជា​មួយក្រុមឥន្ទ្រីជាផ្លូវការ បន្ទាប់ពីធ្វើតេស្តពិនិត្យសុខភាពបានជោគជ័យ ហើយនឹងពាក់អាចលេខ២៩។»

កីឡាករកូនកាត់ បារាំង-ម៉ូរ៉ូកូ ដែលបានចូលលេងឲ្យប្រទេសរបស់គាត់បាន ២១ប្រកួត នឹងក្លាយខ្លួនជាខ្សែប្រយុទ្ធជួរមុខ ដើម្បីជួយក្រុមផាឡេស ឲ្យស្ថិតនៅក្នុងក្របខ័ណ្ឌព្រីមែលីកជាបន្ត ខណៈដែលពួកគេបានវិលត្រឡប់ មកកាន់លីកកំពូល​មួយនេះជាលើកដំបូង បន្ទាប់ពីអវត្តមានអស់រយះពេល៨ឆ្នាំ។

ក្នុងការបង្ហាញខ្លួនឲ្យក្រុមកាំភ្លើងធំ ឆាម៉ាកអាចរកគ្រាប់បាល់បញ្ចូលទីបាន ១៤គ្រាប់ ក្នុងការចូលលេងបាន ៦៧ប្រកួត បន្ទាប់ពីចាកចេញពីក្រុម បរដូរ (Bordeaux) កាលពីឆ្នាំ២០១០។ កាលពីពាក់កណ្តាលរដូវកាលមុន គាត់ត្រូវបានក្រុម វែសហេម (West Ham) ខ្ចីជើង ហើយគាត់ក៏បានបង្ហាញខ្លួន ៣ប្រកួតឲ្យក្រុមនៅភាគខាងលិចទីក្រុងឡុងដ៏ដែរ។

ទោះបីជាយ៉ាងណា ម៉ារ៉ូណេ ឆាម៉ាក ជាខ្សែជាប្រយុទ្ធទី៣ហើយ ដែលក្រុមឥន្ទ្រី ផាឡេសទិញ ចូលនៅក្នុងរដូវក្តៅនេះ ហើយគាត់នឹងត្រូវប្រកួតប្រជែងជាមួយនឹង ខ្សែប្រយុទ្ធថ្មីៗ២រូបផ្សេងទៀតដូចជា ឃីវីន ហ្វីលីប (Kevin Phillips) និង ឌីវ៉ៃ ហ្គាយឡេ (Dwight Gayle) ដើម្បីយកដំណែង១១នាក់ដំបូងនៅក្នុងក្រុម ខណៈដែលខ្សែប្រយុទ្ធ ដែលរកគ្រាប់បញ្ចូលទី​បានច្រើនជាងគេរបស់ក្រុមកាលពីរដូវកាលមុន ហ្គាឡិន មួរ៉េ (Glenn Murray) កំពុងតែមានរបួស ត្រូវសម្រាក់ក្នុង​រយៈពេលយូរ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...