នាយកក្លិបទតិនហេម៖ យើង​មិន​អាច​បង្ខំ​ ហ្គារែត ប៊េល នៅ​លេង​បន្ត​ទេ

នាយកក្លិបបាល់ទាត់អង់គ្លេស ទតិនហេម (Tottenham) លោក សឺឃេត មីលស៏ (Sir Keith Mills) បាននិយាយថា ពួក​គាត់មិនអាចរារាំងកីឡាករ ហ្គារែត ប៊េល (Gareth Bale) មិនឲ្យចាកចេញពីក្លិប ទៅកាន់ក្រុមរៀលម៉ាឌ្រីដ (Real Madrid) នោះទេ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 08, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាយកក្លិបបាល់ទាត់អង់គ្លេស ទតិនហេម (Tottenham) លោក សឺឃេត មីលស៏ (Sir Keith Mills) បាននិយាយថា ពួក​គាត់មិនអាចរារាំងកីឡាករ ហ្គារែត ប៊េល (Gareth Bale) មិនឲ្យចាកចេញពីក្លិប ទៅកាន់ក្រុមរៀលម៉ាឌ្រីដ (Real Madrid) នោះទេ។


កីឡាករ ហ្គារែត ប៊េល ពេលនៅទាត់ឲ្យក្រុមទតិនហេម។

បុរសវ័យ៦៣ឆ្នាំ មិនអាចទ្រាំបាននឹងសម្ពាធនានា ដោយសារតែបង្ខំប៊េល ឲ្យនៅបន្តនៅក្នុងកីឡាដ្ឋាន វាយហាតឡែន (White Hart Lane) បានឡើយ។

ក្លិបអធិរាជស រៀលម៉ាឌ្រីដ បានចាប់ផ្តើមដេញថ្លៃជាផ្លូវការ ៨៥លានផោន សម្រាប់ខ្សែបម្រើស្លាបសញ្ជាតិវ៊ែល។ ប៉ុន្តែ​ទោះជាយ៉ាងណា ក្រុមទតិនហេមកំពុងតែព្យាយាមបដិសេធ ព្រោះចង់ឲ្យ ហ្គារែត ប៊េល នៅជួយក្លិប១រដូវកាលទៀត។

លោកមីលស៏ បានប្រាប់ដល់កាសែតអង់គ្លេស អេវិណីងស្តែនដាដ (Evening Standard) ថា៖ «បើសិនជាកីឡាករ ​ចង់​ចាក​ចេញពីក្លិប វាពិតជាពិបាកខ្លាំងណាស់ ដែលត្រូវបង្ខំឲ្យគាត់នៅបន្ត។ យើងធ្លាប់បានឃើញជាច្រើនលើកច្រើនសារហើយ ក្នុងពេលកន្លងមក។ បើទោះបីជាគាត់នៅជាប់កិច្ចសន្យាក៏ដោយ ក៏យើងមិនអាចបង្ខំឲ្យគាត់នៅលេងទៀតដែរ។»

គួរបញ្ជាក់ថា ប៊េលបានមកចូលហ្វឹកហាត់ជាមួយក្រុមទតិនហេម កាលពីព្រឹកថ្ងៃអង្គារ៏ ខណៈដែលកាសែតអេស្ប៉ាញ អេអេស (AS) បានដកស្រង់សម្តីរបស់ភ្នាក់ងារហ្គារែត ប៊េល លោកចូណាថាន់ បឺតឡិត (Jonathan Bartlett) ដែល​បាន​និយាយថា ប៊េលគួរតែកុំទាន់ចូលហ្វឹកហាត់ បន្ទាប់ពីគ្រូបង្វឹកលោក អេនដ្រេ វីឡាសបូអាស (Andre Villas-Boas) បាន​លើកឡើងថា មិនព្រមលក់គាត់ទៅក្រុមរៀលមាឌ្រីដ។

ប៊េល ដែលទាត់បញ្ចូលទីបាន ២៦គ្រាប់ឲ្យក្រុមទតិនហេម កាលពីរដូវកាលមុន ពុំបានចូលលេងឲ្យក្រុម​តាំងពីការ​ប្រកួត​លើកដំបូងស្មើ ១-១ ជាមួយក្រុមស្វីនដុន (Swindon) កាលពីថ្ងៃទី១៦ ខែកក្កដាមកម្លេះ។

គាត់បានអវត្តមាន សម្រាប់ការប្រកួតទេសចរណ៏នៅហុងកុង ព្រោះតែមានរបួសជើង ហើយក៏មិនបានធ្វើដំណើរ​ទៅប្រកួត​មិត្តភាពជាមួយក្រុមបារាំង ម៉ូណាកូ (Monaco) ដែរ ដោយសារតែរបួសមិនទាន់ជាសាសស្បើយ។

រីឯគ្រូបង្វឹកក្រុមរៀលម៉ាឌ្រីដ លោកកាឡូ អេនសេឡូទី (Carlo Ancelotti) បានបង្ហើបកាលពីសប្តាហ៏មុនថា ក្រុមម្ចាស់​ជើងឯកកំពូលអ៊ឺរ៉ុប៩សម័យកាលនេះ កំពុងតែពិភាក្សារដើម្បីនាំយកតារាឆ្នើម របស់ក្រុមទតិនហេម មករួមជាមួយ​ក្រុម​នៅរដូវកាលថ្មី៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...