កីឡាករ​បារាំង លូក រ៉េម៉ី ផ្ទេរ​មក​កាន់​ញ៉ូកាស្យ៊ល លក្ខណៈ​ខ្ចី​ជើង

ក្លិបបាល់ទាត់សារិកាព្រៃ ញ៉ូកាស្ស៊ល (Newcastle) ទីបំផុតបានចុះកិច្ចសន្យា នាំយកកីឡាករសំខាន់បាន១រូបហើយ ដោយបាននាំយកខ្សែប្រយុទ្ធជម្រើសជាតិបារាំង លូក រ៉េម៉ី (Loic Remy) មកពីក្រុមលីកលំដាប់ទី២របស់អង់គ្លេស ឃ្យូភីអរ (QPR) មកកាន់ក្រមខ័ណ្ឌព្រីមែលីក (Premier League) វិញ ជាលក្ខណៈខ្ចីជើងរយះពេលវែង។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 06, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្លិបបាល់ទាត់សារិកាព្រៃ ញ៉ូកាស្ស៊ល (Newcastle) ទីបំផុតបានចុះកិច្ចសន្យា នាំយកកីឡាករសំខាន់បាន១រូបហើយ ដោយបាននាំយកខ្សែប្រយុទ្ធជម្រើសជាតិបារាំង លូក រ៉េម៉ី (Loic Remy) មកពីក្រុមលីកលំដាប់ទី២របស់អង់គ្លេស ឃ្យូភីអរ (QPR) មកកាន់ក្រមខ័ណ្ឌព្រីមែលីក (Premier League) វិញ ជាលក្ខណៈខ្ចីជើងរយះពេលវែង។


កីឡាករជាតិបារាំង លូក រ៉េមី។ (រូបថត foot01.com)

នាយកបាល់ទាត់ក្លិបញ៉ូកាស្យ៊ល លោកចូ ឃីនៀ (Joe Kinnear) មិនទាន់អាចទិញកីឡាកររូបណាមួយ​មកចូលរួម​ជា​មួយ​ក្រុមទេ បន្ទាប់ពីគាត់ត្រូវបានតែងតាំងក្នុងមុខដំណែងនោះ កាលពីខែមិថុនា។ ប៉ុន្តែពេលនេះ គាត់អាចនាំយកខ្សែប្រយុទ្ធ រ៉េម៉ី បានសម្រេច បន្ទាប់ពីចំណាយពេលចចារគ្នាជាច្រើនថ្ងៃ ជាមួយនឹងក្លិបនៅក្របខ័ណ្ឌ ឆែមពានស្សីប (Championship) រួចមក។

រ៉េម៉ី ដែលជិតនឹងផ្ទេរពីក្លិបម៉ាស្សែល (Marseille) មកកាន់ក្លិបញ៉ូកាស្យ៊ល កាលពីខែមករា មុននឹងគាត់សម្រេចចិត្តផ្ទេរ​ទៅក្រុមឃ្យូភីអរ បានរកគ្រាប់បាល់បញ្ចូលទីបាន ៦គ្រាប់ ក្នុងការបង្ហាញខ្លួន ១៤ប្រកួត នៅក្នុងកីឡាដ្ឋាន លូសទូស រូដ (Loftus Road) កាលពីរដូវកាលមុន។ ប៉ុន្តែទោះជាយ៉ាងណា គាត់នៅតែមិនអាចជួយឲ្យក្រុមរបស់លោក ហារី រ៉េដណេប (Harry Redknapp) រួចផុតពីការធ្លាក់ទៅកាន់លីកក្រោមនោះទេ។

កីឡាករវ័យ២៦ឆ្នាំ បាននិយាយច្បាស់ហើយថា គាត់មិនអាចលេងឲ្យក្រុមលីកលំដាប់ទី២នោះទេ ព្រោះគាត់ចង់បន្តជាប់​ឈ្មោះ​នៅក្នុងក្រុមជម្រើសជាតិបារាំង ដើម្បីមានសិទ្ធចូលលេងបាល់ទាត់ពិភពលោកឆ្នាំ២០១៤ខាងមុខ ហើយពេលនេះ គាត់បានដូចបំណងរបស់គាត់ បន្ទាប់ពីក្រុមញ៉ូកាស្យ៊លបានទាក់ទង។

រ៉េម៉ី បាននិយាយប្រាប់ដល់គេហទំព័ររបស់ក្លិបញ៉ូកាស្យ៊លថា៖ «ខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលបានក្លាយជាកីឡាករ​របស់ក្រុមញ៉ូកាស្យ៊ល។ វាជាកិត្តិយសដ៏ធំធេងសម្រាប់ខ្ញុំ ដែលមានឱកាសលេងឲ្យក្លិបធំដូចនេះ។ ខ្ញុំធ្លាប់រំភើបម្តង កាល​ពីដឹងថាក្លិបញ៉ូកាស្យ៊ល ចាប់អារម្មណ៏ខ្ញុំ កាលពីខែមករា ហើយខ្ញុំមានរំភើបម្តងទៀត នៅពេលដែលក្លិបបានចាប់​អារម្មណ៏​ខ្ញុំ នៅក្នុងរដូវក្តៅនេះសារជាថ្មី។»

អតីតខ្សែប្រយុទ្ធ ក្រុមម៉ាស្យែល បានបន្តថា៖ «ព្រីមែលីក ជាលីកដ៏កំពូលនៅក្នុងពិភពលោក ហើយជាទីកន្លែងដែល​ខ្ញុំចង់​លេង។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងរដូវកាលនេះសម្រាប់ខ្ញុំ ព្រោះខ្ញុំចង់មានឈ្មោះលេង​បាល់ទាត់​ពិភពលោក ឲ្យប្រទេសរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំត្រូវតែធ្វើឲ្យបានល្អបំផុត និងមានភាពជោគជ័យជាមួយក្រុមញ៉ូកាស្យ៊ល ទើបមាន​ឱកាសទាំងនោះ។ ខ្ញុំនឹងជួយឲ្យក្រុមទទួលបានជោគជ័យ នៅក្នុងរដូវក្តៅនេះ ហើយនឹងរកគ្រាប់បាល់បញ្ចូលទី ឲ្យបាន​ច្រើនគ្រាប់បំផុត តាមដែលខ្ញុំអាចធ្វើទៅបាន៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...