ម៉ែនស៊ីធី ឡើង​ទៅ​ផ្តាច់​ព្រ័ត្រ​ប៉ះ​បាយឺនម៉ូនិជ ក្រោយ​ឈ្នះ​អេស៊ី មីឡាន (VDO)

ក្រុមជើងឯករងរបស់អង់គ្លេស ម៉ែនឆេស្ទើ ស៊ីធី (Manchester City) បានបំបាក់ក្រុមយក្សអ៊ីតាលី អេស៊ី មីឡាន (AC Milan) ៥-៣ ក្នុងការប្រកួតដណ្តើមពានរង្វាន់មិត្តភាព អូឌីខាប់ (Audi Cup) ហើយពួកគេនឹងត្រូវឡើងទៅប្រកួតវគ្គ​ផ្ដាច់ព្រ័ត្រប៉ះក្រុមជើងឯកអាឡឺម៉ង់ បាយឺន ម៉ូនិជ (Bayern Munich) ដែលបានយកឈ្នះក្រុមប្រេស៊ីល សៅប៉ូឡូ (Sao Paulo) ២-០ កាលពីយប់ថ្ងៃពុធដូចគ្នា។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមជើងឯករងរបស់អង់គ្លេស ម៉ែនឆេស្ទើ ស៊ីធី (Manchester City) បានបំបាក់ក្រុមយក្សអ៊ីតាលី អេស៊ី មីឡាន (AC Milan) ៥-៣ ក្នុងការប្រកួតដណ្តើមពានរង្វាន់មិត្តភាព អូឌីខាប់ (Audi Cup) ហើយពួកគេនឹងត្រូវឡើងទៅប្រកួតវគ្គ​ផ្ដាច់ព្រ័ត្រប៉ះក្រុមជើងឯកអាឡឺម៉ង់ បាយឺន ម៉ូនិជ (Bayern Munich) ដែលបានយកឈ្នះក្រុមប្រេស៊ីល សៅប៉ូឡូ (Sao Paulo) ២-០ កាលពីយប់ថ្ងៃពុធដូចគ្នា។


កីឡាករ ហ្វែណងឌីនញ៉ូ និងប៊ូតឹង។ (រូបថត AFP)

មេឃខៀវ ម៉ែនស៊ីបើកការវាយលុកត្រឹមតែ ៣៦នាទី អាចទទួលបានគ្រាប់បាល់ ៥គ្រាប់ ប៉ុន្តែក៏ត្រូវក្រុមអេស៊ី តាមពី​ក្រោយវិញ៣គ្រាប់វិញដែរ ខណៈដែលការទាត់បញ្ចូលទីរវាងក្រុមទាំង២ កើតឡើងត្រឹមតែវគ្គទី១។

គ្រាប់បាល់៥គ្រាប់ រកបានដោយកីឡាករ ខ្សែបម្រើអេស្ប៉ាញ ដេវីដ ស៊ីលវ៉ា (David Silva) នៅនាទីទី៤, ខ្សែការពារមីខា រីឆាដ (Micah Richards) នាទីទី១៩, ខ្សែការពារឆ្វេង អាឡិកសាន់ដឺ កូឡារ៉ូ (Aleksandar Kolarov) នាទីទី២២ និងខ្សែ​ប្រយុទ្ធអន្តរជាតិបូសនៀ អេឌីន ឌីស្សិកូ (Edin Dzeko) បន្ថែម២គ្រាប់ទៀត នៅនាទីទី៣៣ និង៣៦។

ខ្សែប្រយុទ្ធជម្រើសជាតិអ៊ីតាលី ស្តេហ្វាន់ អេលស្សារ៉ាវី (Stephan El Shaarawy) បានវាយបក២គ្រាប់ភ្លាមៗផងដែរ នៅ​នាទីទី៣៧ និងនាទីទី៣៩ ខណៈដែលកីឡាករ អេនដ្រេ ប៉េតាញ៉ា (Andrea Petagna) រកបាន១គ្រាប់ទៀត នៅចុងវគ្គទី១ នាទីទី៤៣។

រីឯក្រុមម្ចាស់ជើងឯកឆែមពានលីក (Champions League) បាយឺន ម៉ូនិជ បានបំបាក់ក្រុមរបស់ប្រេស៊ីល ២គ្រាប់ ក្រោមថ្វី​ជើងរបស់ខ្សែប្រយុទ្ធលេង៩ ម៉ារីយ៉ូ ម៉ែនស្សូគិក (Mario Mandzukic) នៅនាទីទី៥៥ ខណៈដែលកីឡាករវ័យក្មេង មីតឆែល វ៉េស្សឺ (Mitchell Weiser) បានបង្ហើយ ១គ្រាប់ទៀតនៅចុងម៉ោង នាទីទី៨៧។

ម៉ែនឆេស្ទើ ស៊ីធី នឹងត្រូវប្រកួតផ្តាច់ព្រ័ត្រ ជាមួយនឹងក្រុមបាយឺន ម៉ូនិជ នៅថ្ងៃទី០១ ខែសីហានេះ។ រីឯក្រុមអេស៊ី មីឡាន ក៏ត្រូវប៉ះក្រុមសៅប៉ូឡូ ដូចគ្នា ដើម្បីកាត់ក្តីរកចំណាត់ថ្នាក់លេខ៣។ ការប្រកួតនឹងធ្វើឡើងនៅទីក្រុងម៉ូនិជ (Munich) ប្រទេសអាឡឺម៉ង់៕

សូមទស្សនាការទាត់បញ្ចូលទី ទាំងអស់ឡើងវិញ នៃការប្រកួត មែនស៊ីធី និង អេស៊ី មីលេន៖

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...