ជើងឯកលីក​ Ligue des champions នៃ​បាល់​ទាត់​នៅ​អ៊ឺរ៉ុប បាន​ទៅ​ក្រុម​ឆែលស៊ី

Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: May 20, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមឆែលស៊ី Chelsea មកពីប្រទេសអង់គ្លេស បានជួបប្រកួតក្នុងវ័យផ្ដាច់ព្រាត់មួយ ជាមួយនឹងក្រុម បាយើន ម៉ូនីឆ Bayern Munich មកពីប្រទេសអាឡឺម៉ង់ ពីល្ងាចថ្ងៃសៅរ៍ម្សិលមីញ ដោយបានផ្ដួលក្រុមនេះ ដោយការទាត់បញ្ចូលទី នៅក្រោយ ការបន្ថែមម៉ោង ក្នុងពិន្ទុ ៤ទល់នឹង៣។ នៅក្នុងការប្រកួត ក្នុងម៉ោង ក្រុមទាំងពីរបានទទួលពិន្ទុស្មើរគ្នា ដោយបានទាត់ចូល ទីទាំងសងខាងម្នាក់មួយគ្រាប់។

កីឡាករបាល់ទាត់ មកពីប្រទេសកូដឌីវ័រ ឈ្មោះ ឌីឌីយេ ដ្រូងបា Didier Drogba ជាអ្នកទាត់បញ្ចូលបាល់ ចុងក្រោយគេ បង្អស់ ធ្វើអោយក្រុមឆែលស៊ីបានឈ្នះ ហើយដែលរូបគាត់បានក្លាយជា«វីរបុរសនៃទីលាន»។ គាត់បានធ្វើអោយគេ អបអរសាទរ នឹងជ័យជំនះដែលទើបតែនឹងទទួលបាន ហើយបំភ្លេចចោលនូវរូបភាពមិនល្អជាច្រើន តាំងពីគាត់បានជួប នៅក្នុងរដូវកាលមុន នៅពេលគាត់ទាត់អោយក្រុម ម៉ាសែយ៍អូឡាំពិច របស់ប្រទេសបារាំង។

ឆែលស៊ី ជាក្រុមតំណាងអោយទីក្រុងឡុងដ៍របស់ប្រទេសអង់គ្លេស។ ជាលើកដំបូងបង្អស់ហើយ ដែលក្រុមកីឡាករ ឆែលស៊ី បានស្ពាយ ពានរង្វាន់ជើងឯកលីក Ligue des champions ក្នុងប្រវត្តិសាស្រ្តបាល់ទាត់នៅអ៊ឺរ៉ុប ចូលទៅកាន់ រដ្ឋធានីប្រទេស ដើមកំណើតបាល់ទាត់មួយនេះ។ ក្រុមឆែលស៊ី មានភ័ពសំណាងបានឡើងទៅដល់ ការជួបប្រកួត ផ្ដាច់ព្រាត់ដែរ នៅឆ្នាំ ២០០៨ តែនៅពេលនោះ បានត្រូវក្រុម មែនឆេស្ទើរ មកពីប្រទេសអង់គ្លេសដូចគ្នា បំបាក់។ ប៉ុន្តែនៅ ឆ្នាំនេះ កីឡាកររបស់ គ្រូបង្វឹក លោករ៉ូប៊ែតូ ឌី ម៉ាតេអូ Roberto Di Matteo បានបង្ហាញអោយគេឃើញយ៉ាងច្បាស់ អំពីសមត្ថភាពរបស់ក្រុម ទល់នឹង ក្រុមរបស់ម្ចាស់ផ្ទះ នាទីក្រុងម៉ូនិឆ ហើយកំពុងតែត្រៀមខ្លួនជាបន្ត ចូលប្រកួតនៅក្នុង រដូវកាលក្រោយ៕

ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១០ខែឧសភា ឆ្នាំ២០១២
ប្រភពពត៌មាន៖ Reuters
Crédit Photo : vivelohoy.com

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...