រ៉ាដាមែល ហ្វាលខាវ ជាប់​សង្ស័យ​ថា​បន្លំ​បន្ថយ​អាយុ​២​ឆ្នាំ

ខ្សែប្រយុទ្ធថ្មីរបស់ក្រុមបារាំង អាអេស ម៉ូណាកូ (AS Monaco) រ៉ាដាមែល ហ្វាលខាវ (Radamel Falcao) ដែលទើបតែផ្ទេរមកពីក្រុមអេស្ប៉ាញ អាត្លិកទិកូ ម៉ាឌ្រីដ (Atlético Madrid) ក្នុងតម្លៃខ្លួន ៥៣លានផោន កំពុងតែរងការសង្ស័យទៅនឹងការបន្លំបន្ថយអាយុ២ឆ្នាំ នៃអាយុពិតរបស់គាត់ ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 24, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែប្រយុទ្ធថ្មីរបស់ក្រុមបារាំង អាអេស ម៉ូណាកូ (AS Monaco) រ៉ាដាមែល ហ្វាលខាវ (Radamel Falcao) ដែលទើបតែផ្ទេរ មកពីក្រុមអេស្ប៉ាញ អាត្លិកទិកូ ម៉ាឌ្រីដ (Atlético Madrid) ក្នុងតម្លៃខ្លួន ៥៣លានផោន កំពុងតែរងការសង្ស័យ​ទៅនឹង​ការបន្លំបន្ថយអាយុ២ឆ្នាំ នៃអាយុពិតរបស់គាត់ ។


កីឡាករ រ៉ាដាមែល ហ្វាលខាវ កាន់អាវរបស់ក្រុមមូណាកូ។ (រូបថត Eurosport)

បច្ចុប្បន្នកីឡាករអន្តរជាតិកូឡុំប៊ី មានអាយុ២៧ឆ្នាំ នៅក្នុងបញ្ជីទទួលស្គាល់ជាផ្លូវការរបស់ហ្វីហ្វា (FIFA) ពោលគឺគាត់​កើត​នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៨៦។

ប៉ុន្តែកាលពីថ្ងៃអង្គារ៏ម្សិលមិញ មានការបែកធ្លាយឯកសារមួយចំនួនធំ របស់អតីតខ្សែប្រយុទ្ធក្រុមអេហ្វស៊ីព័រតូ (FC Porto) រូបនេះ កាលពីគាត់នៅសិក្សាថ្នាក់បឋមសិក្សា។ នៅក្នុងឯកសារនោះបានបង្ហាញឲ្យឃើញថា អតីតយុវជនរបស់​ក្រុម​រីវើផ្លេត (River Plate) បានកើតនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៨៤ ទៅវិញ ដែលធ្វើឲ្យគាត់មានវ័យដល់ទៅ២៩ឆ្នាំ។

តាមរយៈឯកសារនោះក៏បានបង្ហាញផងដែរថា អតីតតារាឆ្នើមក្រុមអាត្លិកទិកូរូបនេះ មិនមែនកើតនៅក្នុងទីក្រុងសាន់ ម៉ាតា (San Marta) ដូចដែលគាត់បានចុះនៅក្នុងបញ្ជីហ្វីហ្វានោះទេ ពោលគឺគាត់កើតនៅក្នុងទីក្រុង បូហ្គូតា (Bogota)។

បើយោងតាមអាយុជាផ្លូវការរបស់គាត់ ហ្វាលខាវបានចាប់ផ្តើមប្រកបអាជីព ជាកីឡាករបាល់ទាត់ដំបូង នៅក្នុងលីក​លំដាប់ទី២ប្រទេសកូឡុំប៊ី នៅក្រុមឡែនស្សឺរ៉ូស បូយ៉ាកា (Lanceros Boyaca) វ័យ១៣ឆ្នាំ ហើយគាត់រកគ្រាប់បាល់​បញ្ចូល​ទីឲ្យក្រុមលើកដំបូង នៅឆ្នាំបន្ទាប់។

ទោះបីជាយ៉ាងណា ឳពុករបស់ហ្វាលខាវ បានចេញមកបដិសេធភ្លាមៗ នៅឯកសារមិនផ្លូវការ ទាំងអស់នោះ ខណៈដែល​សាមីខ្លួនរបស់គាត់ ដែលរកគ្រាប់បាល់បញ្ចូលទីបាន៧០គ្រាប់ឲ្យក្រុមអាត្លិកទិកូ ក្នុង២រដូវកាល កំពុងតែជាប់ភារកិច្ច​ជាមួយក្រុមម៉ូណាកូ ក្នុងការប្រកួតមិត្តភាព ដើម្បីត្រៀមបើករដូវកាលថ្មីលីក១ (French Ligue 1) របស់បារាំង។

ក្លិបម៉ូណាកូ ដែលដឹកនាំដោយអតីតគ្រូបង្វឹកក្រុមឆែលស៊ី (Chelsea) លោកខ្លៅឌីយ៉ូ រ៉ែនៀរី (Claudio Ranieri) បានឡើង​ពីក្របខ័ណ្ឌលីក២ មកកាន់ក្របខ័ណ្ឌកំពូលលីក១វិញ នៅក្នុងរដូវកាលថ្មីនេះ ហើយពួកគេមានមហិច្ឆតាយ៉ាងធំ ពោលគឺ​ត្រូវប្រជែងយកពានពីក្រុមម្ចាស់ជើងឯកប៉ារីស ហ្សិនជឺម៉ិន (Paris St Germain) ឲ្យបាន៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...