ញ៉ូវយក៖ យន្ដហោះ​យក​ច្រមុះ​ថើប​ដី នៅ​ពេល​ចុះចត របួស​១០​នាក់ (Video)

ពីរសប្ដាហ៍ក្រោយព្រឹត្តិការណ៍បោកខ្លួន នៃយន្ដហោះប៊ូអ៊ីញ នៅព្រលានយន្ដហោះនៃទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ នៅថ្ងៃ​ច័ន្ទ​ទី២២ខែកក្កដា នៅព្រលានយន្ដហោះនៃទីក្រុងញ៉ូវយកឯណេះវិញ យន្ដហោះប៊ូអ៊ីញ ៧៣៧ (Boeing 737) មួយគ្រឿង​ទៀត បានចុះចត​ដោយយកច្រមុះរបស់វាទៅជល់ប៉ះនឹងដី។ ជាគ្រោះថ្នាក់យន្ដហោះថ្មីមួយទៀត ដែលបានធ្វើឲ្យមានជនរង​របួស១០នាក់។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: July 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពីរសប្ដាហ៍ក្រោយព្រឹត្តិការណ៍បោកខ្លួន នៃយន្ដហោះប៊ូអ៊ីញ  នៅព្រលានយន្ដហោះនៃទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ នៅថ្ងៃ​ច័ន្ទ​ទី២២ខែកក្កដា នៅព្រលានយន្ដហោះនៃទីក្រុងញ៉ូវយកឯណេះវិញ យន្ដហោះប៊ូអ៊ីញ ៧៣៧ (Boeing 737) មួយគ្រឿង​ទៀត បានចុះចត​ដោយយកច្រមុះរបស់វាទៅជល់ប៉ះនឹងដី។  ជាគ្រោះថ្នាក់យន្ដហោះថ្មីមួយទៀត ដែលបានធ្វើឲ្យមានជនរង​របួស១០នាក់។


យន្ដហោះយកច្រមុះថើបដី នៃក្រុមហ៊ុនអាកាសចរណ៍ សោធវេស្ទ។ (រូបថត taringa.net)

ការខកខានថ្មីមួយទៀត បានចុះបញ្ជីគ្រោះថ្នាក់ នៃការចុះចតយន្ដហោះ នៅសហរដ្ឋអាមេរិក។ មនុស្ស១០នាក់រងរបួស នៅរសៀលថ្ងៃច័ន្ទទី២២ខែកក្កដា នៅព្រលានយន្ដហោះនៃទីក្រុងញ៉ូវយក ឡាហ្គាដៀ (La Guardia)។ យន្ដហោះរបស់​ក្រុមហ៊ុនអាកាសចរណ៍ សោធវេស្ទ (Southwest) ដែលដឹកអ្នកដំណោះរប្រមាណជា ១៥០នាក់ បានជួបបញ្ហានៅ​ពេល​ចុះចត។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន បាននិយាយថា ក្នុងចំណោមអ្នករបួសទាំងដប់នាក់ ៦នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈ​៤នាក់ផ្សេងទៀត នៅនឹងកន្លែង។ ភា្នក់ងារមួយរូប ពីការិយាល័យសុវត្ថិភាពអាកាសចរណ៍ សហរដ្ឋអាមេរិក បានធ្វើដំណើរ​ទៅដល់ទីកន្លែង នៅវេលាយប់ថ្ងៃដដែលនោះ ដើម្បីបើកការស៊ើបអង្កេតមួយ និងធ្វើតុល្យភាពនៃការខូចខាត ដែលកើត​ចេញពីគ្រោះថ្នាក់។

គ្រោះថ្នាក់នេះបានធ្វើឲ្យគេនឹកឃើញឡើងវិញ នូវការខកខានក្នុងការចុះចតដូចគ្នា នៃយន្ដហោះអាស៊ីយ៉ាណា អ៊ែរឡាញ (Asiana Airlines) នៅទីក្រុងសាន ហ្វាន់ស៊ីស្កូ ថ្ងៃទី០៦ខែកក្កដាកន្លងទៅ ដែលបានធ្វើឲ្យមនុស្ស៣នាក់ស្លាប់ និងជាង​១៨០នាក់ផ្សេងទៀតរងរបួស។ យន្ដហោះនោះ បានបោកខ្លួននៅនឹងដីជិតផ្លូវចុះចត បន្ទាប់ពីកន្ទុយរបស់វាបាន​ប៉ះនឹង​ច្រាំង ដែលបានចែកផ្លូវចុះចត និងបឹងមួយនៅជាប់នោះ៕

វីដេអូ ៖

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...