«ហ្វ្រង់អេមស្ទេម» ទន្សាយ​អាក្រក់​ជាង​គេ​នៅ​លើ​លោក ? (VDO)

ខ្សែវីដេអូមួយ ថតដោយនិស្សិតពីររូបនៃរដ្ឋមីណេសូតា (Minnesota) សហរដ្ឋអាមេរិក បានបង្ហាញឲ្យគេឃើញ នូវទន្សាយមួយក្បាល ដែលមានសាច់ដុះនៅលើក្បាលរបស់វាពាសពេញ។ គ្រាន់តែដាក់នៅគេហទំព័រចែកផ្សាយវីដេអូ យូធូប (youtube) កាលពីចុងខែមុននេះ វីដេអូនេះទទួលអ្នកចុចចូលទៅទស្សនា ប្រមាណជាជាង ៥០០ពាន់ដងរួចមកហើយ។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: July 13, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែវីដេអូមួយថតដោយនិស្សិតពីររូប នៃរដ្ឋមីណេសូតា (Minnesota) សហរដ្ឋអាមេរិក បានបង្ហាញឲ្យឃើញ នូវទន្សាយ​មួយក្បាល ដែលមានសាច់ដុះនៅលើក្បាលរបស់វាពាសពេញ។ គ្រាន់តែដាក់នៅគេហទំព័រចែកផ្សាយវីដេអូ យូធូប (youtube) កាលពីចុងខែមុននេះ វីដេអូនេះទទួលអ្នកចុចចូលទៅទស្សនា ប្រមាណជាជាង ៥០០ពាន់ដងរួចមកហើយ។


ទន្សាយដែលមានសាច់ដុះ ពាសពេញក្បាលរបស់វា។ (រូបថត AP)

និស្សិតឈ្មោះ ហ្គូណារ ប៊ូទេឆ័រ (Gunnar Boettcher) អាយុ២០ឆ្នាំ រួមជាមួយនឹងប្អូនប្រុសរបស់នាយផង បានថតរូបជា​ច្រើនពីសត្វទន្សាយនោះ ដែលពួកនាយបានឲ្យឈ្មោះថា «ហ្វ្រង់អេមស្ទេម (Frankenstein)»។ បន្ថែមពីលើនោះ និស្សិត​ទាំងពីរថែមទាំងបានថតជាវីដេអូ ប្រមាណជា៣នាទីជាង ដើម្បីយកមកចែកផ្សាយឲ្យមនុស្សក្នុងពិភពលោក បានទស្សនា​នោះផង។

ខ្សែវីដេអូនោះមានចំណងជើងថា ទន្សាយដែលគួរឲ្យភ័យខ្លាចជាងគេក្នុងលោក «ហ្វ្រង់អេមស្ទេម» ហើយមានអមមក​ជា​មួយជានឹងសេចក្ដីពន្យល់ស្ដីពីសត្វដ៏ចម្លែក របស់យុវជនវ័យក្មេងនេះ។ នៅបួនថ្ងៃក្រោយការដាក់វីដេអូនៅលើយូធូប មាន​មនុស្សចុចចូលមកទស្សនាច្រើនជាង ២០០ពាន់នាក់។

លោក ចូ ស្តេនជេល (Joe Stangel) ភ្នាក់ងារមួយរូប មកពីការិយាល័យធនធនធម្មជាតិនៃរដ្ឋមីណេសូតា ជឿថាទន្សាយ​នោះ អាចផ្ទុកមេរោគមួយ ឈ្មោះប៉ាពីយ៉ូម៉ាវាយរ៉ីស (Papillomavirus) នៃជម្ងឺមហារីកមួយប្រភេទ។ រោគសញ្ញារបស់​ជម្ងឺ​នេះ វាបានផ្ដល់រូបរាងចេញមកខាងក្រៅ ដូចទៅនឹងអ្វីដែលយុវជនទាំងពីរនិយាយក្នុងវីដេអូយ៉ាងដូច្នេះ។

លោក ចូ បានបន្ថែមថា គេត្រូវរងចាំ ការវិភាគមួយយ៉ាងច្បាស់លាស់ត្រឹមត្រូវ ពីសំណាក់គ្រូពេទ្យសត្វ។ តែលោកបាន​អះអាថា វាជាករណីកម្រណាស់ ដែលមេរោគប្រភេទនេះ ធ្វើការវាយប្រហារ ទៅលើក្បាលសត្វយ៉ាងដូចនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏ម្ចាស់វីដេអូទាំងពីររូប បានរងនូវការរិះគន់យ៉ាងខ្លាំងក្លា ពីក្រុមអ្នកទស្សនា ដែលបរិហារថា បាន«សើចនៅលើគំនរទុក្ខ»របស់សត្វឈឺ ព្រោះតែគេបានលឺសូរ យុវជនទាំងពីរសើចសប្បាយ នៅក្នុងវីដេអូនោះ។ យុវនិស្សិត ហ្គូណារ ប៊ូទេឆ័រ បានតបវិញថា ពួកខ្លួនមិនបានរងចាំអ្វី ពីវីដេអូនេះ ដែលបានថតជាមួយនឹង​ប្អូនប្រុសរបស់​នាយ ដើម្បីតែការកំសាន្ដប៉ុណ្ណោះនោះទេ។ វីដេអូដែលក្នុងពេលនេះ តែបានក្លាយជាកម្មវត្ថុ នៃកិច្ចពិភាក្សាមួយ​យ៉ាងផុស​ផុល​ ស្ដីពី«សិទ្ធិរបស់សត្វ»៕

សូមទស្សនាវីដេអូ នៃយុវជនទាំងពីរដូចតទៅ៖

------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...