ក្រុមអេវើតុន ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ​បាសេឡូណា ឌូឡូហ្វូ

ក្រុមទូកក្តោងអេវើតុន (Everton) បានចុះកិច្ចសន្យាខ្ចីជើងខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ ចឺរ៉ាដ ឌូឡូហ្វូ (Gerard Deulofeu) មកពីក្រុមអ្នកមានបុណ្យ បាសេឡូណា (Barcelona) បានជាផ្លូវការហើយ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 11, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមទូកក្តោងអេវើតុន (Everton) បានចុះកិច្ចសន្យាខ្ចីជើងខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ ចឺរ៉ាដ ឌូឡូហ្វូ (Gerard Deulofeu) មកពីក្រុមអ្នកមានបុណ្យ បាសេឡូណា (Barcelona) បានជាផ្លូវការហើយ។


កីឡាករខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ ចឺរ៉ាដ ឌូឡូហ្វូ របស់ក្រុមបាសឺឡូណា។ (រូបថត Digitalsport/ANB)

ឌូឡូហ្វូ បានលេងឲ្យក្រុមបាសេឡូណាប៊ី (Barcelona B) (ឈុតយុវជន) បានចំនួន ៣៣ប្រកួត ហើយគាត់រកគ្រាប់​បាល់​បញ្ចូលទីបាន ១៨គ្រាប់។

គាត់បានបង្ហាញខ្លួនឲ្យក្រុមបាសេឡូណាឈុតធំ បានចំនួន២ប្រកួត ហើយគាត់បានជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ អាយុក្រោម១៩ឆ្នាំ ក្លាយជាម្ចាស់ជើងឯកអ៊ឺរ៉ុប២សម័យកាល កាលពីឆ្នាំ២០១១ និងឆ្នាំ២០១២ផងដែរ។

គ្រូបង្វឹកថ្មីក្រុមអេវើតុន លោករ៉ូបឺតូ ម៉ាទីណែស (Roberto Martinez) បាននិយាយថា៖ «ចឺរ៉ាដ ជាគ្រាប់ពេជ្រមួយគ្រាប់ ដ៏មានតម្លៃសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ ហើយជាកីឡាករដែលមានបច្ចេកទេសល្អមួយរូប។»

អតីតអ្នកចាត់ការទូទៅក្រុមវីហ្គែន (Wigan) រូបនេះ បានបន្តថា៖ «ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលគាត់ (ឌូឡូហ្វូ) បានជ្រើសរើសយកក្រុមអេវើតុន ជាជំហ៊ានថ្មីមួយទៀត សម្រាប់អាជីពរបស់គាត់។»

ឌូឡូហ្វូ នឹងមកចូលរួមក្រុមអេវើតុន នៅចុងខែកក្កដានេះ ខណៈដែលពេលនេះគាត់កំពុងតែសម្រាក​វិសមកាល​ជាមួយ​នឹងគ្រួសាររបស់គាត់ បន្ទាប់ពីទើបតែបញ្ចប់ពីភារៈកិច្ចបាល់ទាត់ពិភពលោកអាយុក្រោម២០ឆ្នាំ នៅប្រទេសទួរគី កាលពី​សប្តាហ៏មុន ដោយសារក្រុមអេស្ប៉ាញ បានធ្លាក់ក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្ររួចមក៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...