រៀលម៉ាឌ្រីដ ត្រៀម​ដេញ​ថ្លៃ​ពី​លើ​អាសិណល ដើម្បី​យក​ស្វារែស

ក្លិបអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) បានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីប្រជែងដេញថ្លៃពីលើក្រុមកាំភ្លើងធំ អាសិណល (Arsenal) យកខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម លីវើភូល (Liverpool) ល្វីស ស្វារែស (Luis Suarez)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 10, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្លិបអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) បានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីប្រជែងដេញថ្លៃពីលើក្រុមកាំភ្លើងធំ អាសិណល (Arsenal) យកខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម លីវើភូល (Liverpool) ល្វីស ស្វារែស (Luis Suarez)។


កីឡាករខ្សែប្រយុទ្ធ ល្វីស ស្វារែស នៅក្នុងការប្រកួត។ (រូបថត Carl Recine)

ខ្សែប្រយុទ្ធដែលកំពុងតែចង់ចាកចេញពីលីវើភូល ស្វារែស បាននិយាយកាលពីម្សិលមិញថា គាត់មាន «ពីរ ឬបី»ជម្រើស ប៉ុន្តែគាត់បានអស់សំណើច ទៅលើសេចក្តីរាយការណ៏ថា គាត់នឹងទៅចូលរួមជាមួយក្រុមតោខៀវ ឆែលស៊ី (Chelsea)។

ប្រធានក្លិបរៀល លោកហ្វឡរ៉ិនទីណូ ប៉េរែស (Florentino Perez) បានត្រៀមចំណាយទឹកប្រាក់ប្រមាណ ៤០លាន​ផោន​ទៅឲ្យក្រុមលីវើភូល សម្រាប់ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយរូបនេះ ខណៈដែលហង្សក្រហម ទើបតែបដិសេធតម្លៃ ៣០លានផោន ពីក្រុមអាសិណល។

ស្វារែស បាននិយាយថា៖ «ភ្នាក់ងាររបស់ខ្ញុំ គាត់ដឹងច្បាស់ណាស់ គាត់ដឹងថាអ្វីដែលខ្ញុំចង់បាន។ វាជារឿងល្អមួយ ដែល​ក្រុមដូចជាអាសិណល ចាប់អារម្មណ៏មកលើរូបខ្ញុំ។ ពេលនេះ ខ្ញុំមានពីរ ឬបីជម្រើស ហើយក្លិបក៏បានដឹងដែរ។»

ភ្នាក់ងារស្វារែស លោកភៀ ហ្គាឌីអូឡា (Pere Guardiola) បានជួបប្រជុំគ្នាមួយ ជាមួយលោកគ្រូបង្វឹកប្រេនដិន រ៉ដចឺ (Brendan Rodgers) និងលោកនាយកប្រតិបត្តិ អ៊ីយ៉ាន អាយរ៉េ (Ian Ayre) កាលពីថ្ងៃច័ន្ទ ហើយគាត់បាននិយាយថា ស្វារែសចង់ទៅលេងឲ្យក្លិប ដែលមានកៅអីទៅលេងឆែមពានលីក (Champions League) នៅរដូវកាលថ្មី។

ខ្សែប្រយុទ្ធស្វារែស វ័យ២៦ឆ្នាំ បានបន្ថែមថា៖ «ពេលនេះ ពុំទាន់មានសំណើរដេញថ្លៃណាមួយផ្សេងទៀតនោះទេ ប៉ុន្តែ​លីវើភូលដឹងច្បាស់ណាស់ថា អ្វីដែលកំពុងតែដំណើរការ ហើយអ្វីដែលខ្ញុំចង់បាន។ មិត្តភក្តិរបស់ខ្ញុំ បានសួរខ្ញុំថា តើខ្ញុំនឹង​ផ្ទេរទៅកាន់ក្រុមឆែលស៊ីមែនទេ? បន្ទាប់មកខ្ញុំសើច ហើយប្រាប់គេថា កុំជឿទៅលើអ្វីៗ ដែលអ្នកបានអាន ឬអ្វីដែល​អ្នក​បានលឺ។»

អាសិណល ចង់បានខ្សែប្រយុទ្ធដែលរកគ្រាប់បាល់បញ្ចូលទីបាន ៣០គ្រាប់កាលពីរដូវកាលមុនរូបនេះណាស់ ប៉ុន្តែទោះជា​យ៉ាងណា តម្លៃ៣០លានផោននោះ ត្រូវបានហង្សក្រហមបដិសេដយ៉ាងលឿនបំផុត។ ហើយពេលនេះ រៀលម៉ាឌ្រីដ ហាក់​ដូចជាពេញចិត្តចង់នាំយកសា្វរែស នេះដែរ ខណៈដែលខ្សែប្រយុទ្ធរូបនេះ ធ្លាប់បាននិយាយច្រើនលើកមកហើយថា គាត់​ចង់ទៅលេងនៅកីឡាដ្ឋានបឺណាប៊ូ (Bernabeu) ទៀតនោះ។

ស្វារែស នឹងអវត្តមានពីក្រុមលីវើភូល ក្នុងការប្រកួតមិត្តភាព២ប្រកួតដំបូង ប៉ុន្តែគាត់នឹងត្រូវធ្វើដំណើរទៅ​ហ្វឹកហាត់​ជា​មួយក្រុមវិញ នៅពេលដែលលីវើភូល ត្រូវប្រកួតក្នុងទីក្រុងមីលបឺន (Melbourne) ប្រទេសអូស្ត្រាលី និងទៅប្រកួត​ក្នុង​ទីក្រុងបាងកក ប្រទេសថៃខាងមុខ។

ស្វារែស បានប្រាប់ដល់វិទ្យុក្នុងប្រទេសអ៊ុយរ៉ាហ្គាយ (Sport 890) ថា៖ «ពេលនេះខ្ញុំកំពុងតែសម្រាកលំហែកាយ។ ខ្ញុំនឹង​ត្រឡប់ទៅចូលរួមជាមួយក្រុមវិញ នៅថ្ងៃទី២១ ខែកក្កដា។ ប៉ុន្តែយើងមិនអាចដឹងបានទេថា ទម្រាំដល់ពេលនោះ នឹងអាច​មានរឿងអ្វីកើតឡើង៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...