ហ្គិកស៏ ក្លាយ​ជា​គ្រូ​ហ្វឹក​ហាត់​កីឡាករ នៅ​ម៉ែនញូ

ខ្សែបម្រើស្លាប និងជាវីរបុរសរបស់ក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) រ៉ាយ៉ាន ហ្គិកស៏ (Ryan Giggs) នឹងត្រូវធ្វើការផ្សងព្រេងមួយក្នុងអាជីពថ្មីរបស់គាត់ បន្ទាប់ពីគាត់ ត្រូវបានគេតែងតាំងជាគ្រូហ្វឹកហាត់កីឡាករ នា​រដូវ​ក្រោយ នៅក្នុងក្រុមម្ចាស់ជើងឯកព្រីមែលីក (Premier League)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 05, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែបម្រើស្លាប និងជាវីរបុរសរបស់ក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) រ៉ាយ៉ាន ហ្គិកស៏ (Ryan Giggs) នឹងត្រូវធ្វើការផ្សងព្រេងមួយក្នុងអាជីពថ្មីរបស់គាត់ បន្ទាប់ពីគាត់ ត្រូវបានគេតែងតាំងជាគ្រូហ្វឹកហាត់កីឡាករ នា​រដូវ​ក្រោយ នៅក្នុងក្រុមម្ចាស់ជើងឯកព្រីមែលីក (Premier League)។


អតីតកីឡាករ រ៉ាយ៉ាន ហ្គិកស៏ របស់ម៉េនឆេស្ទើ យូណែធីត ក្លាយជាគ្រូបង្វឹករបស់ក្រុមនេះ។

កីឡាករវ័យ ៣៩ឆ្នាំសញ្ជាតិវ៊ែល ដែលទើបតែចុះកិច្ចសន្យាថ្មី ១ឆ្នាំទៀត កាលពីខែមិនា រូបនេះ នឹងត្រូវបន្ថែម​កាតព្វកិច្ចថ្មី​មួយទៀត ពោលគឺគាត់មានកាតព្វកិច្ច២៖ ជាកីឡាករក្នុងក្រុមផង និងជាគ្រូហ្វឹកហាត់កីឡាករផង។

ហ្គិកស៏ ជាកីឡាករដែលជោគជ័យបំផុត នៅក្នុងពិភពបាល់ទាត់ប្រទេសអង់គ្លេស។ គាត់បានឈ្នះពានរង្វាន់ព្រីមែលីកចំនួន ១៣លើក, ឈ្នះពានរង្វាន់អេហ្វអេខាប់ (FA Cup) ៤លើក និងឈ្នះពានរង្វាន់កំពូលរបស់អ៊ឺរ៉ុប ឆែមពានលីក (Champions League) ចំនួន ២សម័យកាលថែមទៀត។

កីឡាករដែលស្មោះស្ម័គ្របំផុតជាមួយនឹងក្រុមម៉ែនញូរូបនេះ នឹងឈានដល់វ័យ ៤០ឆ្នាំនៅខែវិច្ឆិកាខាងមុខ ហើយនៅរដូវ​កាលថ្មីនេះ នឹងក្លាយជារដូវកាលលើកទី២៣ របស់គាត់ ដែលបានចូលលេងឲ្យក្រុម។ អតីតកីឡាករក្រុមម៉ែនញូ ភីល ណេវីល (Phil Neville) ក៏ត្រូវបានតែងតាំងជាគ្រូហ្វឹកហាត់កីឡាករឈុតធំដែរ ហើយ​ហ្គិកស៏ជាសមាជិកថ្មីម្នាក់ទៀត ក្នុងក្រុមការងាររបស់លោកគ្រូបង្វឹកដេវីដ ម៉យ (David Moyes)។

គ្រូបង្វឹកក្រុមបីសាចក្រហម លោកម៉យ បាននិយាយថា៖ «ខ្ញុំរីករាយណាស់ ដែលហ្គិកស៏ ព្រមទទួលយកការងារមួយនេះ ដែលបានក្លាយជាគ្រូហ្វឹកហាត់ដល់កីឡាកររបស់យើង។»

ចំណែកឯហ្គិកស៏ បាននិយាយថា៖ «វាគ្មានអ្វីត្រូវលាក់បាំងនោះទេ ការពិតខ្ញុំខិតខំពង្រឹកសមត្ថភាពរបស់ខ្ញុំ ព្រោះថ្ងៃ​អនាគតខ្ញុំចង់ក្លាយទៅជាគ្រូបង្វឹក។ ហើយនេះជាជំហ៊ានដំបូងសម្រាប់ អាជីពនៅថ្ងៃអនាគតរបស់ខ្ញុំ។»

កីឡាករចាស់វស្សារូបនេះដដែល បានបន្តថា៖ «វាជាឱកាសដ៏អស្ចារ្យមួយ ដែលបានក្លាយជាគ្រូហ្វឹកហាត់កីឡាករ។ ខ្ញុំ​សង្ឃឹមថា ជាមួយនឹងបទពិសោធន៏របស់ខ្ញុំ នឹងធ្វើឲ្យការងារមួយនេះ កាន់តែប្រសើរឡើង។ ខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលបានក្លាយជាផ្នែកមួយដ៏សំខាន់របស់កីឡាករ និងជាផ្នែកដ៏សំខាន់របស់ក្លឹប។»

រីឯអតីតកីឡាករម៉ែនញូ ដែលបានផ្ទេរទៅក្រុមអេវើតុន (Everton) កាលពីឆ្នាំ២០០៥ និងទើបតែ​ប្រកាសចូលនិវត្តន៏​កាល​ពីរដូវកាលមុន (ណេវីល) បាននិយាយថា៖ «នៅពេលដែល លោកដេវីដ ម៉យ ហៅខ្ញុំមកឲ្យឱកាសមួយនេះ ខ្ញុំដាច់ខាត​មិនអាចប្រកែកនោះទេ។ ខ្ញុំបានផ្តល់អ្វីគ្រប់យ៉ាងទាំងអស់ កាលពីខ្ញុំលេងនៅក្រុមអេវើតុន ប៉ុន្តែម៉ែនញូ នៅតែជាក្លឹប​ដែល​ស្ថិតនៅក្នុងក្រអៅបេះដូងរបស់ខ្ញុំជានិច្ច៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...