រូបភាព​ដំបូង​នៃ​ភាពយន្ដ​ស្ដី​ពី​ខ្សែ​ជីវិត​របស់ ស្ទេវ ចប ស្ថាបនិក​អ័បផល

សូមទទួលរសជាតិមុនគេ នូវរូបភាពដំបូងនៃខ្សែភាពយន្ដពិសេសមួយ ដែលបានថតពីខ្សែជីវិត របស់ស្ថាបនិកម៉ាស៊ីនកំព្យូទ័រដ៏ល្បី យីហោ «អ័បផល (Apple)»។ ខ្សែភាពយន្ដ ដែលជាស្នាដៃរបស់សមិទ្ធិករ លោក ចូនហាវ ម៉ៃឃើល ស្ទើន (Joshua Michael Stern) នេះ នឹងចេញបញ្ចាំងនៅលើផ្ទាំងសំពត់សរ នៅថ្ងៃទី២១ខែសីហាខាងមុខ តាមរោងភាពយន្ដនានាក្នុងពិភពលោក។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: June 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សូមទទួលរសជាតិមុនគេ នូវរូបភាពដំបូងនៃខ្សែភាពយន្ដពិសេសមួយ ដែលបានថតពីខ្សែជីវិត របស់ស្ថាបនិកម៉ាស៊ីន​កំព្យូទ័រដ៏ល្បី យីហោ «អ័បផល (Apple)»។ ខ្សែភាពយន្ដ ដែលជាស្នាដៃរបស់សមិទ្ធិករ លោក ចូនហាវ ម៉ៃឃើល ស្ទើន (Joshua Michael Stern) នេះ នឹងចេញបញ្ចាំងនៅលើផ្ទាំងសំពត់សរ នៅថ្ងៃទី២១ខែសីហាខាងមុខ តាមរោង​ភាពយន្ដ​នានាក្នុងពិភពលោក។


យុវជនស្ទេវ ចប។ រូបភាពឯកសារ។

នៅពេលបវេស្សនកាលខាងមុខ ខ្សែភាពយន្ដនេះ នឹងក្លាយជាការទន្ទឺងរងចាំយ៉ាងខ្លាំងមួយ របស់ទស្សនិកជន​ទាំង​ឡាយនៅក្នុងពិភពលោក។ ជាភាពយន្ដដែលដកស្រង់សឹងតែទាំងស្រុង ពីខ្សែជីវិតរបស់ស្ថាបនិកម៉ាស៊ីនកំព្យូទ័រដ៏ល្បី យីហោ «អ័បផល» ឈ្មោះលោក ស្ទេប ចប។ សមិទ្ធិករ បានជ្រើសរើស លោក អាស្តុន គូស្ន័រ (Ashton Kutcher) មក​សម្ដែងជាតួលោកស្ទេវ ចប ហើយគេបានបន្ថែមបន្ថយមុខមាត់ ដើម្បីឲ្យមើលទៅប្រហាក់ប្រហែលនឹងរូបលោកស្ទេវ ចប មែនទែនយ៉ាងដូច្នេះ។

សូមទស្សនារូបភាពពាណិជ្ជកម្មភាពយន្ដនេះ ជាភាសាបារាំង៖

សូមរំឮកថា ស្ថាបនិករបស់ក្រុមហ៊ុនមហាយក្សខាងព័ត៌មានវិទ្យា បានលាចាក់លោកដោយជម្ងឺមហារីក តាំងពីជិត​ពីរ​ឆ្នាំមកហើយ។ ប៉ុន្តែសម្រាប់អ្នកដែលចូលចិត្តលោក និងគំនិតឆ្នៃប្រឌិតរបស់លោក នៅតែស្រមៃគិតឃើញ​ជានិច្ច​កាល​ទៅរកលោក ម្ចាស់អ្នកបង្កើតកំព្យូទ័រទំនើប តាំងពីដាក់នៅលើតុ រហូតកាន់មួយបន្ទះនៅតាមដៃ (អាយផេដ) ឬប្រដាប់​ចាក់ភ្លេង MP3 (អាយផត) ខ្នាតតូចជាងគេនោះជាដើម។ ដូច្នេះខ្សែភាពយន្ដដែលទើបនឹងផលិត បានសង្ឃឹម​យ៉ាង​មុតមាំ ពីការសម្រុកមកទស្សនារបស់បណ្ដាជនទាំងប្រុសស្រី ក្មេងចាស់ នៅគ្រប់កៀនកោះទាំងអស់នៃពិភពលោក។

សូមទស្សនារូបភាពពាណិជ្ជកម្មជាភាសាដើម (អង់គ្លេស)៖

-------------------------------------------------
ដោយ ៖ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...