ក្លឹបមេឃខៀវម៉ែនស៊ីធី ព្រមលក់«តេវែស» ទៅ​ឲ្យ​ជូវីនទូស

ក្រុមបាល់ទាត់អង់គ្លេសម៉ែនឆេស្ទើ ស៊ីធី (Manchester City) បានយល់ព្រមលក់ខ្សែប្រយុទ្ធរបស់ខ្លួន កាឡូស តេវែស (Carlos Tevez) ទៅឲ្យក្រុមម្ចាស់ជើងឯកអ៊ីតាលី ជូវីនទូស (Juventus) ហើយ បន្ទាប់ពីក្រុមទាំង២ មានការព្រម​ព្រៀង​គ្នាក្នុងតម្លៃ១២លានផោន (១៨.៥០លានដុល្លា)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់អង់គ្លេសម៉ែនឆេស្ទើ ស៊ីធី (Manchester City) បានយល់ព្រមលក់ខ្សែប្រយុទ្ធរបស់ខ្លួន កាឡូស តេវែស (Carlos Tevez) ទៅឲ្យក្រុមម្ចាស់ជើងឯកអ៊ីតាលី ជូវីនទូស (Juventus) ហើយ បន្ទាប់ពីក្រុមទាំង២ មានការព្រម​ព្រៀង​គ្នាក្នុងតម្លៃ១២លានផោន (១៨.៥០លានដុល្លា)។


កីឡាករខ្សែប្រយុទ្ធ កាឡូស តេវែស របស់ក្រុមបាល់ទាត់អង់គ្លេសម៉ែនឆេស្ទើ ស៊ីធី។

ខ្សែប្រយុទ្ធអន្តរជាតិអាស្ស៊ង់ទីន វ័យ២៩ឆ្នាំ នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី នៅថ្ងៃពុធនេះ ដើម្បីធ្វើតេស្តពិនិត្យ​សុខភាព និងធ្វើចរចារលក្ខ័ណផ្ទាល់ខ្លួន ដែលរំពឹងថានឹងអាចចុះកិច្ចសន្យាលេងឲ្យក្រុមសេះបង្កង់ រយះពេល៣ឆ្នាំ។

ជាមួយនឹងលុយថ្លៃឈ្នួលរបស់គាត់ និងប្រាក់លើកទឹកចិត្តបន្ថែម ក្នុងឆ្នាំចុងក្រោយរបស់គាត់ ក្លឹបបាល់ទាត់ម៉ែនស៊ីធី អាចទទួលបានទឹកប្រាក់សរុប ២៧លានផោន។ ក្លឹបទាំង២ មានការព្រមព្រាងគ្នាមួយ នៅក្នុងការប្រជុំ នៅក្នុង​ទីក្រុង​ឡុងដ៏ កាលពីថ្ងៃអង្គារ៏។

តេវែស បានផ្ទេរពីក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) មកកាន់ក្លឹបម៉ែនស៊ីធី កាលពី​ឆ្នាំ២០០៩ ក្នុងតម្លៃសរុប ២៥.៥លានផោន។

ខ្សែប្រយុទ្ធរូបនេះ បានចូលលេងឲ្យក្រុមមេឃខៀវ បានចំនួន ១៤៨ប្រកួត រកគ្រាប់បាល់បញ្ចូលទីបានចំនួន ៧៤គ្រាប់។ ប៉ុន្តែគាត់មានបញ្ហាទំនាក់ទំនងមិនចុះសម្រុងមួយ ជាមួយនឹងអតីតគ្រូបង្វឹក លោករ៉ូបឺតូ ម៉ែនស៊ីនី (Roberto Mancini) បន្ទាប់ពីគាត់បដិសេធ មិនព្រមចូលលេង ខណៈដែលក្រុមម៉ែនស៊ីធី ចាញ់ក្រុមបាយឺនម៉ូនិជ (Bayern Munich) ក្នុងការប្រកួតឆែមពានលីក (Champions League) កាលពីឆ្នាំ២០១១។

ចាប់តាំងពីពេលនោះមក តេវែសពុំសូវបានចូលលេងឲ្យម៉ែនស៊ីធី បានទៀងទាត់ទេ ខណៈដែលខ្សែប្រយុទ្ធ​មួយ​ចំនួន​ទៀត ក៏លេងឡើងជើងដែរ ដូចជាកីឡាករ សូជីអូ អាក្វេរ៉ូ (Sergio Aguero) និងកីឡាករអេឌីន ឌីស្ស៊ីកូ (Edin Dzeko) ជាដើម។ ប៉ុន្តែទោះជាយ៉ាងណា កាលពីរដូវកាលមុន គាត់ក៏ធ្វើបានល្អដែរ ពោលគឺគាត់ទាត់បញ្ចូលទីបាន ១៧គ្រាប់ គ្រប់កម្មវិធីប្រកួតទាំងអស់។

គ្រូបង្វឹកថ្មីរបស់ក្រុមម៉ែនស៊ីធី លោកម៉ាញ៉ូអែល ប៉េឡេហ្គ្រីនី (Manuel Pellegrini) ក៏កំពុងតែចាប់អារម្មណ៏​កីឡាករ​ឆ្នើមៗមួយចំនួនដែរ ដើម្បីមកជំនួសដំណែងតេវែសនេះ ក្នុងនោះមានដូចជា កីឡាករអេឌីនសិន កាវ៉ានី (Edinson Cavani), រ៉ូបឺត ឡេវ៉ាន់ដូស្គី (Robert Lewandowski), ស្តេវ៉ាន់ ជូវីទិក (Stevan Jovetic) និងកីឡាករគ្រីស្ទែន បិនថែក (Christian Benteke) ផងដែរ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...