ម៉ែនញូ នឹង​បើក​ឆាក​រដូវកាល​ប៉ះ​ក្រុម​ខ្លាំងៗ នៃ​សករាជ​ថ្មី

បន្ទាប់ពីសហព័ន្ធបាលទាត់ប្រទេសអង់គ្លេស បានចេញតារាងប្រកួតក្របខ័ណ្ឌព្រីមែលីក (Premier League) នៅរដូវ​កាលថ្មី ២០១៣-២០១៤ កាលពីម្សិលមិញរួចមក ឃើញថាសករាជថ្មីរបស់ក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ដែលដឹកនាំដោយគ្រូបង្វឹកថ្មីលោក ដេវីដ ម៉យ (David Moyes) ប្រហែលជាមិនមែនជារឿងងាយ​ស្រួលប៉ុន្មាននោះទេ ខណៈដែលចាប់ផ្តើមរដូវកាល ត្រូវប៉ះក្រុមខ្លាំងជាប់ៗគ្នាដែរនោះ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីសហព័ន្ធបាលទាត់ប្រទេសអង់គ្លេស បានចេញតារាងប្រកួតក្របខ័ណ្ឌព្រីមែលីក (Premier League) នៅរដូវ​កាលថ្មី ២០១៣-២០១៤ កាលពីម្សិលមិញរួចមក ឃើញថាសករាជថ្មីរបស់ក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ដែលដឹកនាំដោយគ្រូបង្វឹកថ្មីលោក ដេវីដ ម៉យ (David Moyes) ប្រហែលជាមិនមែនជារឿងងាយ​ស្រួលប៉ុន្មាននោះទេ ខណៈដែលចាប់ផ្តើមរដូវកាល ត្រូវប៉ះក្រុមខ្លាំងជាប់ៗគ្នាដែរនោះ។


កីឡាករបាល់ទាត់ របស់ក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត។

ម៉ែនញូ នឹងត្រូវប្រកួតបើកឆាករដូវកាលរបស់ខ្លួន ទៅសួរសុខទុក្ខក្រុមក្ងានស្វានស៊ី ស៊ីធី (Swa nsea City) ដែលជាក្រុម​មួយ ត្រូវបានគេទទួលស្គាល់ថា មានទម្រង់លេងមិនចាញ់ក្រុមកំពូលទាំង៤ ប៉ុន្មាននោះ នៅថ្ងៃទី១៧ខែសីហាខាងមុខ។

ប្រកួតបន្ទាប់ ម៉ែនញូ នឹងត្រូវបើកទ្វារកីឡាដ្ឋានរបស់ខ្លួនអូលត្រាហ្វដ (Old Trafford) ស្វាគមន៏ក្រុមតោខៀវឆែលស៊ី (Chelsea) ដែលដឹកនាំដោយគ្រូបង្វឹកថ្មី ពោរពេញទៅដោយមហិច្ឆតាធំបំផុតលោក ជូសេ ម៉ូរីញូ។ លោកម៉ូរីញូ មកដឹកនាំ​ឆែលស៊ីលើកនេះ ក្នុងគោលបំណងជួយឲ្យក្រុម ក្លាយជាម្ចាស់ជើងឯក ដូច្នេះសម្រាប់លោកម៉យ ដែលមិនធ្លាប់មានប្រវត្តិ​ឈ្នះព្រីមែលីក អាចនឹងមានការព្រួយបារម្មណ៏ ឬអាចនឹងជួបរឿងខកចិត្តក៏ថាបាន។

បន្ទាប់ពីប៉ះឆែលស៊ីរួចហើយ ក្រុមរបស់លោកម៉យ នឹងត្រូវធ្វើដំណើរទៅផ្ទះសត្រូវស្លាប់រស់ ដើម្បីជួបជាមួយ​ក្រុមហង្ស​ក្រហមលីវើភូល (Liverpool) នៅក្នុងកីឡាដ្ឋានអេនហ្វៀល (Anfield)។ ការប៉ះលីវើភូល មិនមែនជារឿងធម្មតាទេសម្រាប់​លោក ដេវីដ ម៉យ ព្រោះរយះពេល ១១ឆ្នាំ នៅក្នុងក្របខ័ណ្ឌព្រីមែលីក លោកមិនដែលស្គាល់ពាក្យថា «ឈ្នះ» ម្តង​ណា​ឡើយ កាលពីគាត់នៅដឹកនាំក្រុមអេវើតុន (Everton)។

ចន្លោះបានមួយសប្តាហ៏ បន្ទាប់ពីត្រូវទទួលភ្ញៀវក្រុមដែលទើបតែឡើងមកថ្មី គ្រីស្ទាល់ ផាឡែស (Crystal Palace) រួចនោះ ម៉ែនញូ នឹងត្រូវធ្វើដំណើរទៅសួរសុខទុក្ខអ្នកជិតខាងរបងជាមួយគ្នា ម៉ែនឆេស្ទើ ស៊ីធី (Manchester City) ដែលដឹកនាំ​ដោយគ្រូបង្វឹកថ្មីលោក ម៉ាញ៉ូអែល ប៉េឡេហ្គីនី (Manuel Pellegrini) និងជាគូប្រជែងដ៏ធំក្នុងការដណ្តើមពានរង្វាន់​ព្រីមែលីកនេះ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣។

ទទឹមនឹងនេះ ក៏មានមតិរបស់អ្នកគាំទ្រក្រុមបីសាចក្រហម បានលើកឡើងដែរថា បើលោក ដេវីដ ម៉យ អាចឆ្លងផុត ឬឈ្នះ​ក្នុងការប្រកួតសំខាន់ៗ កំឡុងពេលចាប់ផ្តើមរដូវកាលនោះ ម៉ែនញូ អាចនឹងមានសង្ឃឹមខ្ពស់ ដើម្បីគ្រងដំណែងជើងឯក លើកទី២១របស់ខ្លួន។ ប៉ុន្តែបើចាប់ផ្តើមទាំងត្រដាបត្រដួសហើយ ប្រហែលជាគ្មានឱកាសទេ ព្រោះរដូវកាលថ្មី នឹងមានគូរ​ប្រជែងខ្លាំងៗច្រើន៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...