បាល់ទាត់អង់គ្លេស៖ ម៉ែនស៊ីធី (ManCity) តែង​តាំង​គ្រូ​បង្វឹក​ថ្មី

ក្រុមមេឃខៀវ ម៉ែនឆេស្ទើ ស៊ីធី (Manchester City) បានយល់ព្រមតែងតាំងលោកម៉ាញ៉ូអែល ប៉េឡេហ្គ្រីនី (Manuel Pellegrini) ជាគ្រូបង្វឹកថ្មីហើយ បន្ទាប់ពីចុះកិច្ចសន្យារយះពេល ៣ឆ្នាំរួចមក។ បុរសវ័យ៥៩ឆ្នាំ សញ្ជាតិឈីលី បានចាកចេញពីក្រុមម៉ាឡាកា (Malaga) មកជំនួសដំណែងលោករ៉ូបឺតូ ម៉ែនស៊ីនី (Roberto Mancini) ដែលក្លឹបបានបណ្តេញចេញកាលពីខែឧសភាកន្លងទៅ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 15, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមមេឃខៀវ ម៉ែនឆេស្ទើ ស៊ីធី (Manchester City) បានយល់ព្រមតែងតាំងលោកម៉ាញ៉ូអែល ប៉េឡេហ្គ្រីនី (Manuel Pellegrini) ជាគ្រូបង្វឹកថ្មីហើយ បន្ទាប់ពីចុះកិច្ចសន្យារយះពេល ៣ឆ្នាំរួចមក។


លោកម៉ាញ៉ូអែល ប៉េឡេហ្គ្រីនី គ្រូបង្វឹកសញ្ជាតិឈីលី។ (រូបថត diarioeldia.cl)

បុរសវ័យ៥៩ឆ្នាំ សញ្ជាតិឈីលី បានចាកចេញពីក្រុមម៉ាឡាកា (Malaga) មកជំនួសដំណែងលោករ៉ូបឺតូ ម៉ែនស៊ីនី (Roberto Mancini) ដែលក្លឹបបានបណ្តេញចេញកាលពីខែឧសភាកន្លងទៅ។

លោកប៉េឡេហ្គ្រីនី ដែលនឹងត្រូវចាប់ផ្តើមការងារថ្មីរបស់គាត់នៅថ្ងៃទី២៤ ខែមិថុនានេះ បាននិយាយថា «ខ្ញុំពិតជា​សប្បាយ​រីករាយខ្លាំងណាស់ ដែលបានទទួលឱកាសនេះ។ ក្លឹបមានគោលដៅច្បាស់លាស់ ដើម្បីទទួលបានភាពជោគជ័យ ហើយខ្ញុំ​នឹងចូលរួមធ្វើឲ្យបានល្អបំផុត។»

គាត់បន្តថា «រ៉ូបឺតូ ធ្វើការបានល្អនៅទីក្រុងម៉ែនឆេស្ទើនេះ ជាពិសេសគាត់បានជួយឲ្យក្លឹបឈ្នះពានរង្វាន់លីកថែមទៀត បន្ទាប់ពីខកខានអស់រយះពេលជាង ៤០ឆ្នាំមក។ ខ្ញុំបានទទួលសំណើរដ៏សំខាន់ មកពីក្លឹបដ៏សំខាន់ ដូច្នេះអ្វីដែលសំខាន់​សម្រាប់ខ្ញុំ ខ្ញុំត្រូវតែធ្វើជាគ្រូបង្វឹកឲ្យបានល្អ។»

គ្រូបង្វឹកថ្មីរូបនេះ បានបន្ថែមថា «ខ្ញុំជឿថា យើងមានក្រុមដ៏ខ្លាំងបំផុតនៅក្នុងក្របខ័ណ្ឌព្រីមែលីក  (Premier League) មាន​កីឡាករដ៏អស្ចារ្យ និងអាចឈ្នះពានរង្វាន់បន្ថែមទៀត នៅបីឬបួនឆ្នាំនាទីក្រុងម៉ែនឆេស្ទើនេះ។»

លោកប៉េឡេហ្គ្រីនី បានជួយឲ្យក្រុមម៉ាឡាកា ទទួលបានកៅអីទៅលេងនៅឆែមពានលីក (Champions League) នឹងបាន​ជួយឲ្យក្រុមមួយនេះ ឡើងដល់វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ ក្នុងរដូវកាល ២០១២-២០១៣ កន្លងទៅ។

គាត់បានចាប់ផ្តើមអាជីពជាគ្រូបង្វឹក នៅក្នុងប្រទេសនាតំបន់អាមេរិកខាងត្បូង មុនពេលដែលគាត់បានមកដឹកនាំក្រុម​អេស្ប៉ាញ វីលឡារៀល (Villarreal) នៅឆ្នាំ២០០៤ និងបានមកដឹកនាំក្រុមអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) នៅឆ្នាំ​២០០៩។

ទោះបីជាយ៉ាងណា លោកប៉េឡេហ្គ្រីនី អាចនៅក្នុងកីឡាដ្ឋានបឺណាប៊ូ (Bernabeu) បានតែមួយឆ្នាំទេ បន្ទាប់ពីគាត់​បាន​ទិញកីឡាករគ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo), ការីម បិនស្ស៊ីម៉ា (Karim Benzema) និងកីឡាករស្ស៊ាប៊ី អាឡុនសូ (Xabi Alonso) ប៉ុន្តែរៀលម៉ាឌ្រីដបញ្ចប់រដូវកាលត្រឹមចំណាត់ថ្នាក់លេខ២។ គាត់បានក្លាយជាគ្រូបង្វឹកក្រុមម៉ាឡាកា កាលពីខែវិច្ឆិកា ឆ្នាំ២០១០៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...