សាវនាការកាត់ក្ដី គឹម ដកខម ថៅកែ MegaUpload ប្រហែល មិន​អាច​ធ្វើ​ទៅ​រួច

Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: April 27, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភាពមិនប្រក្រតីជាច្រើន​ ក្នុងការអនុវត្តន៍និតិវិធី ដើម្បីឈានទៅចាប់កំហុស នាយកក្រុមហ៊ុន មេហ្គាអាប់លត លោក គឹម ស្មីត Kim Schmitz ហៅ គឹម ដកខម Kim Dotcom ត្រូវបានគេរកឃើញ។ មេហ្គាអាប់លត ជាឈ្មោះបណ្ដាយគេហទំព័រ នៃការទាញយកហ្វាល់​ ឬឯកសារទាំងឡាយដ៏ល្បីមួយ ហើយគេហទំព័រនេះត្រូវបាន សហព័នស៊ើបអង្កេតរបស់អាមេរិច  FBI ចោទថាបានប្រព្រឹត្ត ធ្វើអោយមានការទាញយក ហ្វាល់ឬឯកសារ ទាំងនោះដោយខុសច្បាប់ ដែលឈានទៅដល់ ការបិតគេហទំព័រនេះ កាលពីថ្ងៃទី២០មករា ឆ្នាំ២០១២កន្លងទៅ។ រដ្ឋអាជ្ញាប្រទេសអាមេរិច ទទួលភារៈ ក្នុងការ ស៊ើបអង្កេតកិច្ចការនេះ បានចង្អុលបង្ហាញដកស្រង់ដោយ កាសែត New Zealand Herald Tribune ថា សាវនាការកាត់ក្ដី សំនុំរឿងរបស់លោក គឹម ដកខម ទំនងមិនអាចធ្វើទៅបានទេ។ នៅមុខការឃាត់ខ្លួន នាយកបណ្ដាញគេហទំព័រនេះ គេគ្មានបានរកឃើញឯកសារណាមួយ ថាបានចេញមកព្រមាននាយករូបនេះ ជាមុននោះទេ បើទោះជាច្បាប់តំរូវអោយធ្វើ ក៏ដោយ។

ក្នុងករណីមួយទៀត ការិយាល័យកណ្ដាលរបស់ មេហ្គាអាប់លត Megaupload ស្ថិតនៅក្នុងទីក្រុងហុងកុង មិនមែននៅក្នុងសហរដ្ឋអាមេរិចទេ។ ដូច្នេះ បើតាមមេធាវីជនជាតិអាមេរិចកាំងឈ្មោះ អាយរ៉ា រ៉ូធខេន Ira Rothken លោកគឹម​ ដកខម មិនអាចត្រូវបានអាមេរិចប្រើប្រាស់ច្បាប់របស់ប្រទេសអាមេរិច យកមកដាក់បន្ទុកនោះបានឡើយ។ លោកមេធាវីបានបន្ថែមថា «យើងមិនគិតថា មេហ្គាអាប់លត Megaupload នឹងត្រូវជាប់ពិរុទ្ធនៅក្នុងសំនុំរឿងឧក្រិដ្ឋ ចោទដោយ អាមេរិចនោះទេ បើ មេហ្គាអាប់លត Megaupload មិនទាំងស្ថិតនៅ ក្នុងរង្វង់ច្បាប់របស់អាមេរិចផងនោះ»។

ការសែត New Zealand Herald Tribune ដដែលក៏បាននិយាយផងដែរថា ការចាប់បញ្ជូនខ្លួនរបស់ លោកគឹម ដកខម ទៅអាមេរិច ក៏នឹងមិនអាចជាធ្វើទៅរួចដែរ ដោយហេតុថា នៅប្រទេសញ៉ូហ្សេឡេដ ជនជាប់ចោទដែលតុលាការរកឃើញ ថាមានទោស  ត្រូវជាប់ទោសយ៉ាងហោច៥ឆ្នាំជាមុនសិន មុននឹងអាចចាប់បញ្ជូនចេញ ទៅតាមការស្នើសុំរបស់ប្រទេស ណាមួយ។ ហើយទោសពៃ នៃការរំលោភកម្មសិទ្ធបញ្ញា ត្រូវមានទោសយ៉ាងហោចណាស់ ៤ឆ្នាំ។

លោកគឹម ដកខម ត្រូវបានគេឃាត់ខ្លួន នៅថ្ងៃទី២០ខែមករាឆ្នាំ២០១២កន្លងទៅ នៅគេហដ្ឋានរបស់លោក នាទីក្រុង អូកគ្លេន Auckland ប្រទេសញ៉ូហ្សេឡេដ តែបានកក់រំលោះខ្លួន អោយមានសេរីភាពនៅខែបន្ទាប់។ ប្រព័ន្ធយុត្តិធម៌ អាមេរិចកាំង បានទាមទារអាជ្ញាធរប្រទេសញ៉ូហ្សេឡេដ អោយចាប់បញ្ជូនខ្លួនលោកគឹម ដកខម ទៅសហរដ្ឋអាមេរិច បន្ទាប់ពីបាន បិទបណ្ដាញគេហទំព័រ មេហ្គាអាប់លត Megaupload របស់លោករួចមក៕

............................................................
ដោយ ៖ សេក មនោកុមារ - ប៉ារីស ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១២
Crédit photo : AFP/lpcdn.ca

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...