បាល់ទាត់អង់គ្លេស៖ លីវើភូល ត្រៀម​លុយ​ធំ​ទិញ​យក​កីឡាករ​ឆ្នើម​ពី​ក្រុម​ស្ស៊ាកតា

កាសែតអង់គ្លេសហ្គាដៀន (Guardian) បានចេញផ្សាយនៅថ្ងៃអង្គារ៏នេះថា ក្រុមហង្សក្រហមលីវើភូល (Liverpool) បានបង្ហាញពីមហិច្ឆតាដ៏ធំ ដោយបានត្រៀមលុយប្រមាណ ៣៣.៧២លានដុល្លា ដើម្បីដេញថ្លៃទិញយកកំពូលកីឡាករឆ្នើមក្រុមស្ស៊ាកតា ដូនែស (Shakhtar Donetsk) ហិនរិក ម័កហៃតាយ៉ាន់ (Henrikh Mkhitaryan) មកចូលរួមជាមួយក្រុមឲ្យបាន។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 05, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាសែតអង់គ្លេសហ្គាដៀន (Guardian) បានចេញផ្សាយនៅថ្ងៃអង្គារ៏នេះថា ក្រុមហង្សក្រហមលីវើភូល (Liverpool) បាន បង្ហាញពីមហិច្ឆតាដ៏ធំ ដោយបានត្រៀមលុយប្រមាណ ៣៣.៧២លានដុល្លា ដើម្បីដេញថ្លៃទិញយកកំពូលកីឡាករឆ្នើម​ក្រុមស្ស៊ាកតា ដូនែស (Shakhtar Donetsk) ហិនរិក ម័កហៃតាយ៉ាន់ (Henrikh Mkhitaryan) មកចូលរួមជាមួយក្រុមឲ្យ​បាន។


កីឡាករ ហិនរិក ម័កហៃតាយ៉ាន់ ខ្សែបម្រើកណ្តាលនៃទីលានបាល់ទាត់។

កីឡាករអន្តរជាតិអាល់ម៉ានៀ វ័យ២៤ឆ្នាំ បានស្ថិតក្នុងក្រសែភ្នែកក្រុមធំៗជាច្រើន បន្ទាប់ពីខ្សែបម្រើរូបនេះ ទាត់បាល់​បញ្ចូលទីបាន២៥គ្រាប់ ក្នុងរដូវកាលនេះ ហើយបានក្លាយជាកីឡាករដែលទាត់បញ្ចូលទី បានច្រើនជាងគេនៅក្នុង​លីក​ប្រទេសអ៊ុយក្រែនថែមទៀត។

កាសែតហ្គាដៀន បានរាយការណ៏ថា ម័កហៃតាយ៉ាន់ កំពុងតែស្វែងរកក្រុមថ្មី ហើយជាក្រុមកំពូល និងជាក្រុមដែលខ្លួន​ស្រលាញ់។ កាសែតបានរាយការណ៏៖

«ម័កហៃតាយ៉ាន់ចង់លេងឲ្យក្រុមដែលខ្លាំងបំផុតមួយ នៅក្នុងពិភពលោក ហើយកីឡាករវ័យ២៤ឆ្នាំនេះ ធ្លាប់មានក្រុម​បាសេឡូណា (Barcelona), ឆែលស៊ី (Chelsea) និងក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City) ផងដែរ ដែលចង់បាន។»

កាសែតឌៀលីម៉ែល (Daily Mail) បានរាយការណ៏ថា «កីឡាករលំដាប់អន្តរជាតិអាល់ម៉ានៀ កំពុងតែស្ថិតក្នុងគោលដៅ​ដ៏ធំរបស់ក្រុមលីវើភូល។ ហើយក្រុមហង្សក្រហមក៏បានឲ្យអ្នកឃ្លាំមើល ទៅសង្កេតពីទម្រង់លេងរបស់កីឡាកររូបនេះ ជា​ច្រើនលើកមកហើយដែរ។ ប៉ុន្តែកីឡាករដ៏កំពូលរូបនេះ មានតម្លៃខ្លួនមិនធម្មតាឡើយ។»

គួរបញ្ជាក់ថា កីឡាករម័កហៃតាយ៉ាន់ មានតួនាទីលេងជាខ្សែបម្រើកណ្តាល ប៉ុន្តែគាត់មានជំនាញពិសេស ទាំងការញ៉ាក់ អូសបាល់ កម្លាំងខ្លាំង និងមានល្បឿនលឿនមិនចាញ់កីឡាករហ្គារែត ប៊េល (Gareth Bale) នោះឡើយ។ ជាពិសេសនោះ គាត់អាចទាត់បាល់បញ្ចូលទីបានច្រើនជាងខ្សែប្រយុទ្ធទៅទៀត។

ក្នុងរដូវកាលនេះ ជារដូវកាលដ៏ឥតខ្ចោះរបស់គាត់ ដោយគាត់បានទាត់បាល់បញ្ចូលទីបានចំនួន ២៩គ្រាប់ គ្រប់កម្មវិធី​ប្រកួតទាំងអស់សម្រាប់ក្រុមស្ស៊ាកតា ក្នុងការបង្ហាញខ្លួនចំនួន ៣៩លើក។

លីវើភូល បាននាំយកខ្សែការពារក្រុមម៉ែនស៊ីធី ខូឡួ តូរ៉េ (Kolo Toure) ដោយឥតគិតថ្លៃ និងកំពុងតែជិតដល់កិច្ចព្រម-​ព្រៀងទិញយកខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ អៃហ្គូ អាសប៉ាស (Iago Aspas) ម្នាក់ទៀតដែរ។

គ្រូបង្វឹកក្រុមលីវើភូល លោករ៉ដចឺ (Rodgers) ចង់នាំយកកំពូលខ្សែបម្រើ (ម័កហៃយ៉ាន់) មកជួយក្រុមឲ្យកាន់តែ​មាន​ឥទ្ធិពលថែមទៀត ហើយក៏សម្លឹងឃើញថាកីឡាកររូបនេះ ពិតជាសាកសមមកជំនួសដំណែងកីឡាករវ័យចំណាស់ស្តេវ៉ិន ចឺរ៉ាដ (Steven Gerrard) ដែលមានវ័យ៣៣ឆ្នាំហើយនោះដែរ។

គេជឿថា បើក្រុមលីវើភូលពិតជាអាចទិញយកបានកំពូលកីឡាករក្រុមស្ស៊ាកតារូបនេះ បានមែន នោះក្រុមម្ចាស់ជើង​ឯក​ឆែមពានលីក (Champions League) ៥សម័យកាលមួយនេះ ប្រាកដជាអាចធ្វើព្យុះ ធ្វើភ្លៀងនៅក្របខ័ណ្ឌព្រីមែលីក (Premier League) ជាថ្មីមិនខាន នៅរដូវកាលថ្មីខាងមុខនេះ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...