រូបភាព​ដំបូង​គេ​របស់​ឡេឌី ហ្គាហ្គា នៅ​ក្នុង​ភាពយន្ដ (VDO)

រូបភាពដំបូងរបស់ឡេឌី ហ្គាហ្គា (Lady Gaga) បានលេចចេញតាមវីដេអូ ផ្សាយពាណិជ្ជកម្មឲ្យខ្សែភាពយន្ដ របស់ផលិតករ រ៉ូប៊ើរ រ៉ូឌ្រីហ្គ័រ ដែលបានជ្រើសរើសតារាចម្រៀងអន្តរជាតិ ដ៏ល្បីរបស់អាមេរិករូបនេះ មកសម្ដែង។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: June 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រូបភាពដំបូងរបស់ឡេឌី ហ្គាហ្គា (Lady Gaga) បានលេចចេញតាមវីដេអូ ផ្សាយពាណិជ្ជកម្មឲ្យខ្សែភាពយន្ដ របស់ផលិតករ រ៉ូប៊ើរ រ៉ូឌ្រីហ្គ័រ ដែលបានជ្រើសរើសតារាចម្រៀងអន្តរជាតិ ដ៏ល្បីរបស់អាមេរិករូបនេះ មកសម្ដែង។


អ្នកចម្រៀង ឡេឌី ហ្គាហ្គា នៅក្នុងភាពយន្ដដំបូងរបស់នាង។ (រូបថតចម្លងចេញពីភាពយន្ដ)

ក្នុងចំណោមតួអង្គ ដែលពោពេញទៅដោយសកម្មភាពខ្លាំងរញ្ជួយចិត្ត មាននៅក្នុងភាពយន្ដ ម៉ាស៊ឺតេ ឃៀល (Machete Kills) មានដូចជា អង់តូនីញ៉ូ បង់ឌឺរ៉ា (Antonio Banderas) ម៉ែល ជីមសុន (Mel Gibson) ឆាលី ស៊ីន (Charlie Sheen) ចាស៊ីកា អាបា (Jessica Alba) និងលោកមីឆែល រ៉ូឌ្រីហ្គ័រ (Michelle Rodriguez)នោះ ក៏មានផងដែរ តារាភាពយន្ដថ្មី​ស្រឡាងដែល​ទើបនឹងរះ គឺអ្នកចម្រៀង ឡេឌី ហ្គាហ្គា។ វីដេអូផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវបានគេដាក់នៅតាមបណ្ដញ​អាំងធើណែត នៅថ្ងៃ​ព្រហស្បត្តិ៍មុន នៅលើគេហទំព័រផ្សព្វផ្សាយភាពយន្ដមួយដ៏ល្បីរបស់បារាំង។

ជាសាច់រឿងសង្ខេប នៅក្នុងរឿង ម៉ាស៊ឺតេ ឃៀល នេះ ភ្នាក់ងារអេហ្វប៊ីអាយ ម៉ាស៊ឺតេ ត្រូវបានតែងតាំងដោយ​ប្រធានាធិបតី​នៃសហរដ្ឋអាមេរិក ដើម្បីធ្វើការបោសសម្អាត អ្នកជួញអាវុធម្នាក់ និងអ្នកចង់ធ្វើបដិវត្តន៍ម្នាក់ទៀត ដែលមានបំណង​បញ្ជូន​កាំជ្រួចនុយក្លេអ៊ែរ ទៅក្នុងលំហអវកាស។ ភ្នាក់ងារអេហ្វប៊ីអាយ រូបនេះ ត្រូវឆ្លងកាត់ប្រទេសម៉ិចស៊ិក ដើម្បីបំពេញនូវ​បេសកកម្ម ប្រកបដោយគ្រោះថ្នាក់នេះ។

តែឡេឌី ហ្គាហ្គា នាងសម្ដែងជាតួអង្គអ្វី? ឆំម៉េឡេអុង (Chaméléon)។

នាងបាននិយាយនៅក្នុងទំព័រទ្វីសធើ (Twitter) របស់នាងថា «ពិតហើយ ខ្ញុំនឹងចាប់ផ្ដើមប្រឡូកនៅក្នុងវិស័យភាពយន្ដ ក្នុង​នាមជាអ្នកសម្ដែងមួយរូប នៅក្នុងភាពយន្ដមួយដ៏ញាប់ញ័រ៖ ម៉ាស៊ឺតេ ឃៀល របស់សមិទ្ធិករ រ៉ូប៊ើរ រ៉ូឌ្រីហ្គ័រ។ ខ្ញុំរភើបអ្វី​ម្លេះ​ទេ !!! អ៎ា ចាប់ផ្ដើមថត ... » ប៉ុន្តែនៅក្នុងភាពយន្ដនេះ នាងបកស្រាយនូវតួអង្គមួយ ដែលមានឈ្មោះថា «ឆំម៉េឡេអុង» នារី​ឆើត​ឆាយម្នាក់ ដែលចេញមកសន្ដំចិត្តបុរសៗ ឲ្យរាយមាយ។

ភាពយន្ដនេះ នឹងចេញបញ្ចាំងនៅលើផ្ទាំងសំពត់សរ ជាលក្ខណៈសកល នៅថ្ងៃទី១៣ខែកញ្ញាខាងមុខ៕

សូមទស្សនាវីដេអូ ពាណិជ្ជកម្មនៃភាពយន្ដនេះដូចតទៅ៖

------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...