បាល់ទាត់បារាំង៖ ម៉ូណាកូ ទិញ​បាន​ខ្សែ​ការពារ​រៀលម៉ាឌ្រីដ​ម្នាក់​ទៀត​ហើយ

ការត្រៀមខ្លួនរបស់ក្រុមម៉ូណាកូ (Monaco) សម្រាប់រដូវកាល ២០១៣-២០១៤ នៅតែបន្ត ដោយក្រុមដែលទើបតែឡើង​មក​លីក១ថ្មីនេះ បានទិញខ្សែការពារកណ្តាលរីកាដូ កាវ៉ាល់ហូ (Ricardo Carvalho) ពីក្រុមរៀលម៉ាឌ្រីដ (Real Madrid) កាល​ពីថ្ងៃអង្គារ៏ម្សិលមិញ ក្នុងកិច្ចសន្យារយះពេល១ឆ្នាំ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការត្រៀមខ្លួនរបស់ក្រុមម៉ូណាកូ (Monaco) សម្រាប់រដូវកាល ២០១៣-២០១៤ នៅតែបន្ត ដោយក្រុមដែលទើបតែឡើង​មក​លីក១ថ្មីនេះ បានទិញខ្សែការពារកណ្តាលរីកាដូ កាវ៉ាល់ហូ (Ricardo Carvalho) ពីក្រុមរៀលម៉ាឌ្រីដ (Real Madrid) កាល​ពីថ្ងៃអង្គារ៏ម្សិលមិញ ក្នុងកិច្ចសន្យារយះពេល១ឆ្នាំ។


ខ្សែការពារកណ្តាលរីកាដូ កាវ៉ាល់ហូ នឹងផ្លាស់មកនៅក្នុងក្រុមម៉ូណាកូ។

កីឡាករអន្តរជាតិព័រទុយហ្គាល់វ័យ៣៥ឆ្នាំ បានផ្ទេរពីក្រុមឆែលស៊ី (Chelsea) ទៅកាន់ក្រុមរៀលម៉ាឌ្រីដ កាលពីឆ្នាំ២០១០។ ហើយធ្លាប់បានឈ្នះពានរង្វាន់ឆែមពានលីក (Champions League) ១លើក ក្រោមការដឹកនាំរបស់លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) កាលពីគាត់លេងឲ្យក្រុមប៉តូ (Porto) ឆ្នាំ២០០៤។

ក្រុមម្ចាស់ជើងឯកលីក២ (Ligue 2) បានប្រកាសជាផ្លូវការនៅលើគេហទំព័ររបស់ខ្លួន (asm-fc.com) ថា ក្លឹបបានយល់​ព្រម​នាំយកកាវ៉ាល់ហូ ពីក្រុមរៀលម៉ាឌ្រីដ ដោយឥតគិតថ្លៃ បន្ទាប់ពីកីឡាករវ័យចំណាស់រូបនេះ បង្ហាញខ្លួនក្នុងក្រុម​អធិរាជស បានត្រឹមតែ៨លើកតែប៉ុណ្ណោះ ក្នុងរដូវកាលនេះ។

ក្រុមបាល់ទាត់ម៉ូណាកូ ឡើងមកលីកកំពូលលើកនេះ មានមហិច្ឆតាដ៏ធំ ពោលគឺចង់ឈ្នះពានរង្វាន់លីក១ (Ligue 1) នៅ​រដូវកាលថ្មីខាងមុខនេះតែម្តង។ ហើយកាលពីសប្តាហ៏មុន ក្លឹបមួយនេះ ទើបតែទិញបានខ្សែបម្រើ ចៅ ម៉ូធីញ៉ូ (Joao Moutinho) និងជេម រ៉ូឌ្រីកេ (James Rodriguez) ពីក្រុមប៉តូ ដោយចំណាយទឹកប្រាក់សរុបអស់ ៧០លានអ៊ឺរ៉ូ (៨៩.៩៩​លាន​ដុល្លា)។

អតីតកីឡាករឆែលស៊ី (កាវ៉ាល់ហូ) បាននិយាយថា «ខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលបានមកចូលរួមជាមួយក្រុមអាអេស ម៉ូណាកូ (AS Monaco) ហើយនឹងក្លាយទៅជាផ្នែកមួយនៃដំណើរផ្សងព្រេងថ្មីនេះ។»

ជាងនេះទៅទៀត មហាសេដ្ឋីរុស្ស៊ីលោក ឌីមីឌ្រី រីបុឡុលឡីវ (Dmitry Rybolovlev) ដែលទើបតែមកកាន់កាប់ក្លឹប​កាល​ពី​ឆ្នាំ២០១១នោះ ចង់ទិញខ្សែប្រយុទ្ធកូឡុំប៊ី រ៉ាដាមែល ហ្វាលខាវ (Radamel Falcao) ពីក្រុមអាត្លិកទិកូ ម៉ាឌ្រីដ (Atletico Madrid) ម្នាក់ទៀត ដែលតម្លៃត្រូវបានគេដឹងថា នឹងក្លាយជាកំណត់ត្រាថ្មីមួយខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រ​បាល់ទាត់ប្រទេស​បារាំង។

កាសែតក្នុងស្រុកអេស្ប៉ាញ បានរាយការណ៏កាលពីព្រឹកមិញថា ខ្សែប្រយុទ្ធហ្វាលខាវ នឹងធ្វើការចចារ ជាមួយក្លឹបម៉ូណាកូ នៅថ្ងៃពុធនេះ ដែលមានតម្លៃខ្លួនប្រហែល ៧៥.១លានដុល្លាសហរដ្ឋអាមេរិក៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...