បាល់ទាត់អង់គ្លេស៖ ផ្អើល​ថា​តោ​ខៀវ​ឆែលស៊ី ចង់​ទិញ​កីឡាករ​រៀលម៉ាឌ្រីដ​៥​រូប

ខណៈដែលរដូវកាលថ្មីខាងមុខ លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) នឹងត្រឡប់ទៅដឹកនាំក្រុមតោខៀវឆែលស៊ី (Chelsea) វិញនោះ មានកាសែតជាច្រើនបានចេញផ្សាយថា គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ មានបំណងចង់នាំយកអតីតកូនក្រុមរបស់គាត់ជាច្រើនរូប ទៅកាន់កីឡាដ្ឋានស្តេមហ្វដប្រីជ្ជ (Stamford Bridge - កីឡាដ្ឋានក្រុមឆែលស៊ី)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខណៈដែលរដូវកាលថ្មីខាងមុខ លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) នឹងត្រឡប់ទៅដឹកនាំក្រុមតោខៀវឆែលស៊ី (Chelsea) វិញនោះ មានកាសែតជាច្រើនបានចេញផ្សាយថា គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ មានបំណងចង់នាំយក​អតីត​កូន​ក្រុមរបស់គាត់ជាច្រើនរូប ទៅកាន់កីឡាដ្ឋានស្តេមហ្វដប្រីជ្ជ (Stamford Bridge - កីឡាដ្ឋានក្រុមឆែលស៊ី)។


ក្រុមតោខៀវឆែលស៊ី ឈ្នះពានរង្វាន់អ៊ឺរ៉ូប៉ាឆ្នាំ២០១៣។

ហ្គោលដតខម (Goal.com) បានចេញផ្សាយថា លោកម៉ូរីញ៉ូ ចង់នាំយកអ្នកចាំទីវ័យ៣១ឆ្នាំ ឌីកូ ឡូប៉េស (Diego Lopez) មកកាន់ទីក្រុងឡុងដ៏ ខណៈដែលអ្នកចាំទីរូបនេះនឹងត្រូវក្លាយជាកីឡាករបម្រុងវិញ នៅពេលដែលអ្នកចាំទី​ជម្រើស​ជាតិ​អេស្ប៉ាញអ៊ីកឺ ហ្គាស៊ីឡាស (Iker Casillas) ជាពីរបួសវិញនៅរដូវកាលក្រោយ។ ឡូប៉េស នឹងត្រូវមកប្រជែងជាមួយ​អ្នក​ចាំទីអន្តរជាតិឆែក ផិតធឺ ស៊ែក (Petr Cech) ដើម្បីរកអ្នកខ្លាំង ជាជម្រើសទី១។

កាសែតបារាំងឡេ១០ស្ពត (Le10sport) បានប្រកាសថា លោកជូសេ ម៉ូរីញ៉ូ នឹងនាំយកខ្សែការពារស្លាបឆ្វេង​របស់ក្រុម​រៀលម៉ាឌ្រីដ ហ្វាប៊ីអូ ខុនត្រាវ (Fabio Coentrao) មកកាន់ទឹកដីប្រទេសអង់គ្លេសដែរ ខណៈដែលកីឡាករអន្តរជាតិ​ព័រទុយហ្គាល់រូបនេះ ពុំសូវបានជាប់ជម្រើសដំបូងនោះទេ នៅក្នុងក្រុមរៀលម៉ាឌ្រីដ ព្រោះខ្សែការពារឆ្វេងនេះ មាន​កីឡាករប្រេស៊ីលម៉ាស្ស៊េឡូ (Marcelo) កំពុងតែលេងបានយ៉ាងល្អ។ ហើយលោកម៉ូរីញ៉ូ ចង់នាំយកកីឡាករ​វ័យ២៥ឆ្នាំ​រូបនេះ មកជំនួសកីឡាករអាស្លី ខូល (Ashley Cole) ដែលមានវ័យ៣២ឆ្នាំហើយនោះ។

កាសែតដៀលីអេចប្រេស៏ (Daily Express) ជឿថាលោកម៉ូរីញ៉ូ នឹងនាំយកខ្សែការពារវ័យក្មេងរបស់បារាំង រ៉ាផាអែល វ៉ារ៉េន (Raphael Varane) មកចូលរួមជាមួយក្រុមឆែលស៊ី នៅរដូវក្តៅនេះ។ កីឡាករវ័យ២០ឆ្នាំរូបនេះ បានចូលលេងឲ្យ​រៀលម៉ាឌ្រីដឈុតធំជាច្រើនលើកដែរ នៅរដូវកាលនេះ ហើយគាត់ត្រូវបានគេហៅថា កំពូលខ្សែការពារវ័យក្មេង​ល្អបំផុត​របស់ពិភពលោក។

កាសែតអង់គ្លេសឌឹសាន់ (The Sun) បានចេញផ្សាយថា លោកម៉ូរីញ៉ូ អាចនឹងធ្វើការបញ្ចុះបញ្ចូល កីឡាករខ្សែបម្រើលូកា ម៉ូឌ្រីក (Luka Modric) ឲ្យត្រឡប់មកកាន់ក្របខ័ណ្ឌព្រីមែលីក (Premier League) វិញនៅរដូវក្តៅនេះ។ កីឡាករអន្តរជាតិ​ក្រូអាតវ័យ២៧ឆ្នាំ បានផ្ទេរពីកីឡាដ្ឋានវាយហាតឡែន (White Hart Lane៖ កីឡាដ្ឋានក្រុមទតិនហេម ហតស្ពឺ) ទៅកាន់​កីឡាដ្ឋានបឺណាប៊ូ (Bernebeu៖ កីឡាដ្ឋានក្រុមរៀលម៉ាឌ្រីដ) ក្នុងតម្លៃជិត៥០លានដុល្លា ប៉ុន្តែត្រូវបានអ្នកគាំទ្ររបស់​ក្រុម​បោះឆ្នោតថា ជាការទិញដ៏អាក្រក់ជាងគេប្រចាំឆ្នាំ។

ខ្សែបម្រើការពារអន្តរជាតិអាឡឺម៉ង់ សាម៊ី ឃេឌីរ៉ា (Sami Khedira) ជាកីឡាករសំខាន់សម្រាប់ក្រុមរៀលម៉ាឌ្រីដ ចាប់តាំង​ពីផ្ទេរមកពីក្រុមស្ទូដហ្គាដ (Stuttgart) កាលពីឆ្នាំ២០១០ ទៅកាន់ប្រទេសអេស្ប៉ាញ។ ហើយលោកជូសេ ម៉ូរីញ៉ូ ក៏សំលឹង​ឃើញ និងចង់នាំយកកីឡាករវ័យ២៦ឆ្នាំរូបនេះ ទៅកាន់កីឡាដ្ឋានស្តេមហ្វដប្រិជ្ជដែរ នេះបើតាមកាសែតអង់គ្លេស​អេវីនិងស្តែនដាដ (Evening Standard) បានរាយការណ៏។

ឃេឌីរ៉ា ត្រូវបានគេដឹងថា គាត់មានទំនាក់ទំនងយ៉ាងល្អជាមួយលោកម៉ូរីញ៉ូ ហើយគាត់ក៏ជាកីឡាករមួយរូបដំបូងគេ ដែល​លោកម៉ូរីញ៉ូទិញ កាលពីគាត់ទៅដឹកនាំក្រុមរៀលម៉ាឌ្រីដលើកដំបូងដែរ។ លោកម៉ូរីញ៉ូ ចង់នាំយកកីឡាករអាឡឺម៉ងរូបនេះ ដើម្បីមកបំពេញកន្លែងចន្លោះប្រហោងរបស់ក្រុមឆែលស៊ី នៅផ្នែកខ្សែបម្រើការពារកណ្តាល៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...