ជើង​ឯក​អ៊ឺរ៉ុប៖ រៀល ជួប បាយ៉ឺន ខណៈ លីវើភូល ជួប រ៉ូម៉ា

បន្ទាប់ពីក្របខណ្ឌ «Europa League» ខណៈនេះ ការចាប់ឆ្នោត សម្រាប់ក្របខណ្ឌ «Champions League» ប្រចាំឆ្នាំ២០១៧-២០១៨ ក៏បានចេញជាលទ្ធផល ជាផ្លូវការដែរ។
ជើង​ឯក​អ៊ឺរ៉ុប៖ រៀល ជួប បាយ៉ឺន ខណៈ លីវើភូល ជួប រ៉ូម៉ា
ក្រុមចុងក្រោយទាំងបួន ដែលត្រូវបានចាប់គូប្រកួត នៅវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ ដើម្បីឈានទៅប្រកួតផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២៦ ខែឧសភាខាងមុខ ក្នុងកីឡដ្ឋានរដ្ឋធានី គៀវ ប្រទេសអ៊ុយក្រែន។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៣ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 13, 2018
  • ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វគ្គ១ភាគ២ ជាការប្រកួត ដើម្បីឈានទៅរកការប្រកួតផ្ដាច់ព្រ័ត្រ ហើយការចាប់គូប្រកួត រវាងក្រុមចុងក្រោយ ទាំងបួន ក្របខណ្ឌដណ្ដើម​ជើងឯកអ៊ឺរ៉ុប «Champions League» ប្រចាំឆ្នាំ២០១៧-២០១៨ បានចេញជាលទ្ធផលហើយ នៅក្នុងពិធីចាប់ឆ្នោត ដែលប្រព្រឹត្តិទៅ ការិយាល័យកណ្ដាល របស់សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប «UEFA» ក្នុងក្រុង វែរនី (Verni) ប្រទេសស្វីស។

ជាការជួបប្រកួត រវាងគូសត្រូវចាស់ ទាំងសងខាង ហើយដែគូទាំងនេះ សុទ្ធតែបានជួបគ្នារួចហើយ កាលពីពេលកន្លងមក។ គូប្រកួតដ៏ខ្លាំងក្លាជាងគេ គឺក្រុម រៀលម៉ាឌ្រីត (Real Madrid - រៀលម៉ាឌ្រីត) ដែលកំពុងកាន់តំណែង ពីរជំនាន់ជាប់គ្នា នឹងត្រូវជួបក្រុម បាយ៉ឺនមូនិឆ (Bayern Munich - អាល្លឺម៉ង់)។ ក្រុមទាំងពីរនេះ ជួបគ្នាជាច្រើនដងហើយ សម្រាប់ការប្រកួត ក្របខណ្ឌដណ្ដើម​ជើងឯក​អ៊ឺរ៉ុប​មួយនេះ។

រីឯគូប្រកួតមួយទៀត គឺក្រុម លីវើភូល (Liverpool) និងក្រុម រ៉ូម៉ា (AS Roma) ដែលក្រុមទាំងពីរនេះ ធ្លាប់ជួបគ្នា កាលពីវគ្គផ្ដាច់ព្រ័ត្រ ក្នុងឆ្នាំ១៩៨៤ រួចហើយ។ កាលនោះ ក្រុមលីវើភូល ទទួលបានជ័យជំនះ ដោយការទាត់១១ម៉ែត្រ រាប់គ្រាប់បាល់យកឈ្នះ បន្ទាប់ពីប្រកួត៩០នាទី បានពិន្ទុ «១-១» ស្មើរគ្នារួច។

ការប្រកួត «ទៅ» រវាងគូប្រកួតទាំងពីរ នឹងប្រព្រឹត្តិទៅ នៅយប់ថ្ងៃទី២៤ និងថ្ងៃទី២៥ ខែមេសាខាងមុខ រីឯការប្រកួត «ត្រឡប់» នឹងប្រព្រឹត្តិទៅ នៅមួយសប្ដាហ៍ក្រោយ គឺយប់ថ្ងៃទី១ និងថ្ងៃទី២ ខែឧសភា។ ក្រុមពីរ ដែលឈ្នះ ពីការប្រកួតវគ្គនេះ នឹងត្រូវឡើង ទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២៦ ខែឧសភា ក្នុងកីឡដ្ឋាន  នៃរដ្ឋធានី គៀវ ប្រទេសអ៊ុយក្រែន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...