កាឡូ អេនសេឡូទី ចង់​ចាក​ចេញ​ពី​ប៉ារីស ទៅ​ក្រុម​រៀលម៉ាឌ្រីដ

បុរសសញ្ជាតិអ៊ីតាលីរូបនេះ បានជួបពិភាក្សាគ្នាមួយ ជាមួយនឹងម្ចាស់ក្លឹបលោកណាសឺ អាល់ឃេឡៃហ្វី (Nasser Al-Khelaifi) និងនាយកកីឡា លោកឡេអូណាដូ (Leonardo) កាលពីថ្ងៃអាទិត្យ ដើម្បីជជែកពីបញ្ហាអនាគតរបស់គាត់។ ប៉ុន្តែក្រុមម្ចាស់ជើងឯកថ្មីរបស់បារាំងមួយនេះ នៅមានការស្ទាក់ស្ទើរ និងមិនចង់ឲ្យគ្រូបង្វឹករូបនេះចាកចេញនោះទេ ខណៈដែលកិច្ចសន្យារបស់គាត់ នៅសល់រយះពេលមួយឆ្នាំទៀត។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រូបង្វឹកក្រុមបាល់ទាត់អ្នកមានថ្មី ប៉ារីស ហ្សិនជឺម៉ិន (Paris Saint-Germain) លោកកាឡូ អេនសេឡូទី (Carlo Ancelotti) ចង់ចាកចេញពីក្លឹបនៅក្នុងទីក្រុងប៉ារីស និងនិយាយថារៀលម៉ាឌ្រីដ (Real Madrid) អាចជាទិសដៅមួយ ដែលគាត់ត្រូវទៅ​ដឹកនាំបន្ត។.


លោកកាឡូ អេនសេឡូទី គ្រូបង្វឹកក្រុមបាល់ទាត់ប៉ារីស ហ្សិនជឺម៉ិន។

បុរសសញ្ជាតិអ៊ីតាលីរូបនេះ បានជួបពិភាក្សាគ្នាមួយ ជាមួយនឹងម្ចាស់ក្លឹបលោកណាសឺ អាល់ឃេឡៃហ្វី (Nasser Al-Khelaifi) និងនាយកផ្នែកកីឡា លោកឡេអូណាដូ (Leonardo) កាលពីថ្ងៃអាទិត្យ ដើម្បីជជែកពីបញ្ហាអនាគត​របស់​គាត់។ ប៉ុន្តែក្រុមម្ចាស់ជើងឯកថ្មីរបស់បារាំងមួយនេះ នៅមានការស្ទាក់ស្ទើរ និងមិនចង់ឲ្យគ្រូបង្វឹករូបនេះចាកចេញនោះទេ ខណៈដែលកិច្ចសន្យារបស់គាត់ នៅសល់រយះពេលមួយឆ្នាំទៀត។

លោក អេនសេឡូទី បាននិយាយថា «យើងមានការប្រជុំមួយ ហើយខ្ញុំក៏បានស្នើរសុំចាកចេញពីក្លឹប។ ពេលនេះយើងរងចាំ​មើលពីរបីថ្ងៃទៀត សម្រាប់ការសម្រេចចិត្តរបស់ក្លឹប អំពីអនាគតរបស់ខ្ញុំ។»

គ្រូបង្វឹកវ័យ៥៣ឆ្នាំ បានបន្តថា «ខ្ញុំមានជម្រើសរបស់ខ្ញុំ ហើយរៀលម៉ាឌ្រីដ ជាជម្រើសមួយ ក្នុងចំណោមជម្រើស​ទាំងអស់​នោះ។ ខ្ញុំនឹងរងចាំការសម្រេចចិត្តរបស់ក្លឹប។ យើងនឹងធ្វើការសម្រេចចិត្តទាំងអស់គ្នា ព្រោះបំណងរបស់ខ្ញុំ ចង់ចាកចេញ​ពីក្លឹប។ វាពិតជាមិនងាយស្រួលនោះទេ ព្រោះខ្ញុំមានទំនាក់ទំនងដ៏ល្អ ជាមួយអ្នកគ្រប់គ្នានៅទីនេះ។ វាមិនមែនជាពេល​សមរម្យ ដែលខ្ញុំត្រូវប្រាប់ពីហេតុផលនោះទេ ហើយក៏ប្រហែលជាខ្ញុំ នឹងមិនពន្យល់ជារៀងរហូតក៏ថាបាន។»

អេនសេឡូទី បានជួយឲ្យក្រុមប៉ារីស លើកពានរង្វាន់ក្នុងលីកលើកដំបូង គិតតាំងពីឆ្នាំ១៩៩៤មក និងជួយដឹកនាំក្រុម ឲ្យ​ដល់វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រឆែមពានលីក (Champions League) មុនពេលដែលត្រូវធ្លាក់ក្រោមថ្វីជើងក្រុមអ្នកមានបុណ្យ បាសេឡូណា (Barcelona)។

កាលពីដើមសប្តាហ៏មុន លោកអាល់ ឃេឡៃហ្វី ក៏បាននិយាយបដិសេដម្តងហើយដែរ ចំពោះការទាក់ទង​ពីនាយកផ្នែក​កីឡារបស់ក្រុមរៀលម៉ាឌ្រីដ ដែលចង់បានលោកអេនសេឡូទី។

លោកឡេអូណាដូ បានប្រាប់ដល់កាសែតកីឡាបារាំង ឡេគីប (L’Equipe) កាលពីថ្ងៃអាទិត្យថា «កាឡូ បានសុំ​ចាក​ចេញ​ទៅក្រុមរៀលម៉ាឌ្រីដ ប៉ុន្តែយើងចង់ឲ្យគាត់នៅបន្តទីនេះទៀត។ វាពុំទាន់មានការសម្រេចចិត្តណាមួយនៅឡើយទេ ហើយ​យើងនឹងពិចារណាឲ្យបានម៉ត់ចត់ ទើបធ្វើការសម្រេចចិត្តជាក្រោយ។»

ការសម្រេចចិត្តរបស់លោកអេនសេឡូទីនេះ ដោយសារតែលោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) គ្រូបង្វឹកក្រុមរៀលម៉ាឌ្រីដ នឹងចាកចេញពីរៀលម៉ាឌ្រីដ បន្ទាប់ពីចប់រដូវកាល។ ហើយគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនោះ នឹងទៅដឹកនាំក្រុមចាស់​របស់គាត់នៅអង់គ្លេស ពោលគឺក្រុមតោខៀវ ឆែលស៊ី (Chelsea) នៅរដូវកាលថ្មីខាងមុខ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...