បាឡូតេលី មិន​​ភ្ញាក់​​ផ្អើល​​ចំពោះ​​ការ​​បណ្តេញ​​លោក ម៉ែនស៊ីនី

ខ្សែប្រយុទ្ធក្រុមអេស៊ី មីឡាន (AC Milan) ម៉ារីអូ បាឡូតេលី (Mario Balotelli) មិនមានការភ្ញាក់ផ្អើលនោះទេ ចំពោះលោក រ៉ូបឺតូ ម៉ែនស៊ីនី (Roberto Mancini) ដែលត្រូវបានក្លឹបមេឃខៀវ ម៉ែនឆេស្ទើ ស៊ីធី (Manchester City) បណ្តេញចេញ ពីព្រោះតែមានបញ្ហាផ្ទៃក្នុង រវាងអតីតគ្រូបង្វឹករបស់កីឡាកររូបនេះ ជាមួយនឹងក្លឹប។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: May 16, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែប្រយុទ្ធក្រុមអេស៊ី មីឡាន (AC Milan) ម៉ារីអូ បាឡូតេលី (Mario Balotelli) មិនមានការភ្ញាក់ផ្អើលនោះទេ ចំពោះលោក រ៉ូបឺតូ ម៉ែនស៊ីនី (Roberto Mancini) ដែលត្រូវបានក្លឹបមេឃខៀវ ម៉ែនឆេស្ទើ ស៊ីធី (Manchester City) បណ្តេញចេញ ពីព្រោះតែមានបញ្ហាផ្ទៃក្នុង រវាងអតីតគ្រូបង្វឹករបស់កីឡាកររូបនេះ ជាមួយនឹងក្លឹប។


លោក រ៉ូបឺតូ ម៉ែនស៊ីនី ត្រូវបានក្លឹបមេឃខៀវ ម៉ែនឆេស្ទើ ស៊ីធី បណ្តេញចេញ។

បាឡូតេលី ដែលត្រូវបានលោកម៉ែនស៊ីនី ទិញមកចូលរួមជាមួយនឹងក្រុមម៉ែនឆេស្ទើ ស៊ីធី មុនពេលលក់ទៅក្រុមអេស៊ី មីឡាន កាលពីខែមករានោះ បាននិយាយថា គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនោះ ជាគ្រូបង្វឹកដ៏អស្ចារ្យ។

គួររំឭកថា លោក រ៉ូបឺតូ ម៉ែនស៊ីនី ត្រូវបានក្លឹបម៉ែនឆេស្ទើ ស៊ីធី បណ្តេញចេញកាលពីថ្ងៃច័ន្ទកន្លងទៅ បន្ទាប់ពីដឹកនាំ​ក្រុម​នៅរដូវកាលនេះ ពុំទទួលបានលទ្ធផល និងពានរង្វាន់អ្វីមួយសោះ។ ហើយម្ចាស់ក្លឹបបានពេញចិត្ត តែងតាំងគ្រូបង្វឹកថ្មី លោកម៉ាញ៉ូអែល ប៉េឡេគ្រីនី (Manuel Pellegrini) ដែលបច្ចុប្បន្នជាគ្រូបង្វឹកឲ្យក្រុមម៉ាឡាកា (Malaga) មកជំនួសវិញ។

សួរអំពីការបណ្តេញលោកម៉ែនស៊ីនី ខ្សែប្រយុទ្ធអន្តរជាតិអ៊ីតាលី បានប្រាប់ដល់ទូរទស្សន៏ស៊ីអ៊ិនអ៊ិន (CNN) ថា «ខ្ញុំពិតជា​គ្មានការភ្ញាក់ផ្អើលនោះទេ ប៉ុន្តែកំឡុងពេលដែលខ្ញុំ បាននៅជាមួយគាត់ គាត់ជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ ហើយយើង​មាន​ក្រុមដ៏ល្អបំផុត និងកីឡាករល្អៗជាច្រើននៅទីនោះ។»

កីឡាករវ័យ២២រូបនេះ បានបន្តថា «ខ្ញុំមិនដឹងថា មូលហេតុអ្វីបានជាពួកគេ មិនទទួលបានជ័យជំនះនោះទេ។ ប៉ុន្តែ​តាម​ពិតវាប្រាកដ ជាមានបញ្ហានៅខាងក្នុង។ ខ្ញុំនៅទីនេះ (អេស៊ី មីឡាន) ដូច្នេះខ្ញុំមិនដឹងថាយ៉ាងដូចម្ដេចឡើយ។»

ក្លឹបមេឃខៀវ ម៉ែនឆេស្ទើ ស៊ីធី បានប្រកាសកាលពីថ្ងៃច័ន្ទថា លោកម៉ែនស៊ីនី ត្រូវបានបណ្តេញចេញ បន្ទាប់ពីធ្វើមិន​បាន​សម្រេចតាមគោលដៅ ដែលក្លឹបចង់បាន បើទោះបីជាក្រុមកំពុងស្ថិត នៅចំណាត់ថ្នាក់លេខ២ ហើយអាចលេងក្នុង​ក្រប-​ខ័ណ្ឌអ៊ឺរ៉ុបឆែមពានលីក (Champions League) នៅរដូវកាលក្រោយក៏ដោយ។

គួរបញ្ជាក់ថា បុរសវ័យ៤៨ឆ្នាំ ម៉ែនស៊ីនី ត្រូវបានក្លឹបម៉ែនឆេស្ទើ ស៊ីធី តែងតាំងជាគ្រូបង្វឹកកាលពីខែធ្នូរ ឆ្នាំ២០០៩។ នៅរដូវ​កាល ២០១០-២០១១ លោកម៉ែនស៊ីនី បានជួយក្រុមឲ្យទទួលបានពានរង្វាន់អេហ្វអេខាប់ (FA Cup) និងនៅរដូវកាល ២០១១-២០១២ គ្រូបង្វឹករូបនេះ បានជួយឲ្យក្រុមមេឃខៀវ លើកពានរង្វាន់ព្រីមែលីក (Premier League) ជាលើកដំបូង​របស់ក្លឹបបន្ទាប់ពីខកខានអស់រយះពេល៤៤ឆ្នាំ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...