Europa League៖ កាំភ្លើងធំ ជួប អាត្លេទីកូ ខណៈ ម៉ាសីយ៍ ជួប សាលស្បួរ

នៅមុននេះបន្តិច ការចាប់ឆ្នោត សម្រាប់រកគូប្រកួត រវាងក្រុមចុងក្រោយទាំងបួន នៃវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ ក្របខណ្ឌដណ្ដើមពាន «Europa League» បានចេញជាលទ្ធផលហើយ!
Europa League៖ កាំភ្លើងធំ ជួប អាត្លេទីកូ ខណៈ ម៉ាសីយ៍ ជួប សាលស្បួរ
ក្រុមចុងក្រោយទាំងបួន ដែលត្រូវបានចាប់គូប្រកួត នៅវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ ដើម្បីឈានទៅប្រកួតផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៦ ខែឧសភាខាងមុខ ក្នុងកីឡដ្ឋានក្រុង លីយ៉ុង ប្រទេសបារាំង។ (រូបថតលើទ្វីសធើរ)
  • ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី១៣ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 13, 2018
  • ប្រធានបទ: ជើងឯករងអ៊ឺរ៉ុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វគ្គ១ភាគ២ ជាការប្រកួត ដើម្បីឈានទៅរកការប្រកួតផ្ដាច់ព្រ័ត្រ ហើយការចាប់គូប្រកួត រវាងក្រុមចុងក្រោយ ទាំងបួន បានចេញជាលទ្ធផលហើយ នៅក្នុងពិធីចាប់ឆ្នោត ដែលប្រព្រឹត្តិទៅ ការិយាល័យកណ្ដាល របស់សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប «UEFA» ក្នុងក្រុង នីយ៉ុង (Nyon) ប្រទេសស្វីស។

វាក៏ជាការប្រកួត ដែលគេទន្ទឹងរង់ចាំ អស់រយៈពេល ជាយូរមកហើយនោះដែរ។ ក្រុមអាសឺណល (Arsenal - អង់គ្លេស) ឬក្រុមកាំភ្លើងធំ នឹងត្រូវជួបជាមួយ ក្រុម អាត្លេទីកូ ម៉ាឌ្រីត (Atletico Madrid - អេស្ប៉ាញ) ខណៈក្រុម ម៉ាសីយ៍ (Olympic de Marseille - បារាំង) នឹងជួបជាមួយក្រុម សាលស្បួរ (Red Bull Salzbourg - អូទ្រីស)។

ការប្រកួត «ទៅ» រវាងគូប្រកួតទាំងពីរ នឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២៦ ខែមេសាខាងមុខ រីឯការប្រកួត «ត្រឡប់» នឹងប្រព្រឹត្តិទៅ នៅមួយសប្ដាហ៍ក្រោយ គឺថ្ងៃទី៣ ខែឧសភា។ តែម៉ោងប្រកួត នៅមិនទាន់កំណត់ឲ្យដឹង នៅឡើយ។

ក្រុមពីរ ដែលឈ្នះ ពីការប្រកួតវគ្គនេះ នឹងត្រូវឡើង ទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី១៦ ខែឧសភា ក្នុងកីឡដ្ឋាន «Parc Olympique Lyonnais» នៃក្រុង លីយ៉ុង ប្រទេសបារាំង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...