បាល់ទាត់អ៊ីតាលី៖ ឆែមពានលីក​សម្រាប់​ណាប៉ូលី ឯ​អ៊ីនធឺ​បាត់​បង់​កៅអី​អ៊ឺរ៉ុប

ខ្សែប្រយុទ្ធអេឌីសិន ហ្គាវ៉ានី (Edinson Cavani) នៅតែបន្តនាំមុខគេ ក្នុងការទាត់បាល់បញ្ចូលទីគូប្រកួត ក្នុងនោះគាត់រក​បាន២៧គ្រាប់ ហើយបានជួយឲ្យក្រុមណាប៉ូលី (Napoli) ស្ថិតនៅចំណាត់ថ្នាក់លេខ២ ក្នុងក្របខ័ណ្ឌស៊េរីអេ (Serie A) និង​អាចមានកៅអីទៅលេងឆែមពានលីក (Champions League) នៅរដូវកាលក្រោយ បន្ទាប់ពីឈ្នះក្រុមបូឡូញ៉ា (Bologna) ៣-០ ទៀត កាលពីថ្ងៃពុធ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 09, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែប្រយុទ្ធអេឌីសិន ហ្គាវ៉ានី (Edinson Cavani) នៅតែបន្តនាំមុខគេ ក្នុងការទាត់បាល់បញ្ចូលទីគូប្រកួត ក្នុងនោះគាត់រក​បាន២៧គ្រាប់ ហើយបានជួយឲ្យក្រុមណាប៉ូលី (Napoli) ស្ថិតនៅចំណាត់ថ្នាក់លេខ២ ក្នុងក្របខ័ណ្ឌស៊េរីអេ (Serie A) និង​អាចមានកៅអីទៅលេងឆែមពានលីក (Champions League) នៅរដូវកាលក្រោយ បន្ទាប់ពីឈ្នះក្រុមបូឡូញ៉ា (Bologna) ៣-០ ទៀត កាលពីថ្ងៃពុធ។


ខ្សែប្រយុទ្ធអេឌីសិន ហ្គាវ៉ានី របស់ក្រុមបាល់ទាត់ណាប៉ូលី នៅប្រទេសអ៊ីតាលី។

ក្រុមណាប៉ូលី មាន១១ពិន្ទុតាមពីក្រោយក្រុមជូវីនទូស (Juventus) ដែលទើបតែឈ្នះពានរង្វាន់លើកទី២៧របស់គេ កាល​ពី​សប្តាហ៏មុន។ ហើយពួកគេមាន ៧ពិន្ទុនាំមុខក្រុមលេខ៣ អេស៊ី មីឡាន (AC Milan) ខណៈដែលការប្រកួតសល់តែ ២លើក​ទៀត នឹងចប់រដូវកាល។

ខ្សែបម្រើសញ្ជាតិស្លូវ៉ាហ្គី ម៉ារិក ហាមស៊្សិក (Marek Hamsik) ដែលជាអ្នករកគ្រាប់បាល់បញ្ចូលទីគ្រាប់ទី១ ឲ្យក្រុមណាប៉ូលី​ទទួលបានជ័យជំនះនោះ បានប្រាប់កាសែតស្កាយស្ពត (Sky Sport) ថា «យើងពិតជាសប្បាយរីករាយខ្លាំងណាស់ ដែល​យើងអាចទទួលបានដំណែងលេខ២ ទោះបីជាយើងមិនបានឈ្នះពានរង្វាន់ក៏ដោយ តែយើងអាចមានឈ្មោះ​លេង​ឆែមពានលីក នៅរដូវកាលក្រោយ។»

ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាម ថាមានក្លឹបធំៗជាច្រើនកំពុងតែចាប់អារម្មណ៏ខ្សែប្រយុទ្ធហ្គាវ៉ានីនោះ ហាមស្ស៊ិកបាន​និយាយថា យើងមិនអាចលេងឆែមពានលីក ដោយគ្មានខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយរូបនេះទេ។

គាត់បានបន្តថា «វាពិតលំបាកសម្រាប់ពួកយើង បើសិនជាគ្មានរូបគាត់នៅរដូវកាលក្រោយ។ ប៉ុន្តែនេះជារឿងបាល់ទាត់ ដូច្នេះអ្វីៗមិនអាចកំណត់ ដោយខ្លួនយើងទាំងអស់បាននោះទេ ហើយយើងមានតែរងចាំមើលបន្តទៀត ដោយសង្ឃឹមថា គាត់នឹងមានវត្តមានជាមួយពួកយើងជាបន្តនៅរដូវកាលថ្មី។»

ចំណែកក្រុមអ៊ីនធឺ មីឡាន (Inter Milan) ដែលជាក្រុមរបស់អ៊ីតាលីឈ្នះពាន ឆែមពានលីកចុងក្រោយគេ ក្រោមការដឹកនាំ​របស់លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) កាលពីឆ្នាំ២០១០នោះ បានបាត់បង់កៅអីទៅលេងនៅក្របខ័ណ្ឌអ៊ឺរ៉ុបអស់ហើយ បន្ទាប់ប្រកួតចាញ់ដល់ទៅ១៥លើក ក្នុងរដូវកាលនេះ ហើយកំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ៨ ទៀតនោះ។

ក្រុមលំដាប់កំពូល១ដែរនៅអ៊ីតាលី អ៊ីនធឺ មីឡាន មាន៣៣ពិន្ទុតាមពីក្រោយក្រុមលេខ១ ជូវីនទូស និងមាន៧ពិន្ទុ​តាមពី​ក្រោយក្រុមលេខ៥ អ៊ុយឌីណែស (Udinese)។ ដូច្នេះមានន័យថា ក្រុមមួយនេះ នឹងខកខានទៅបង្ហាញខ្លួន​នៅក្របខ័ណ្ឌ​អ៊ឺរ៉ុបទាំង ឆែមពានលីក និងអ៊ឺរ៉ូផាលីក (Europa League) នៅរដូវកាលថ្មី៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...