វឌ្ឍនាកា ជួយឲ្យបឹងកេត ឈ្នះ អាមី យ៉ាងចាស់ដៃ

ខ្សែបម្រើ ចាន់ វឌ្ឍនាកា បានទាត់បាល់បញ្ចូលទីបាន ៤គ្រាប់តែម្នាក់ឯង ហើយជួយឲ្យក្រុមចម្ការកៅស៊ូបឹងកេត របស់​កម្ពុជា បានយកឈ្នះក្រុម អាមី អេសស៊ី (Army SC) របស់ស្រីលង្កា ដោយលទ្ធផលសរុប ៦-០ ក្នុងការប្រកួតជម្រុះពូល C នៃព្រឹត្តិការណ៏ អេអេហ្វស៊ី ប្រេស៊ីដិនខាប់ (AFC President’s Cup) ឆ្នាំ២០១៣ នាពហុកីឡាដ្ឋានជាតិអូឡាំពិក កាលពី​ម្សិលមិញ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 07, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែបម្រើ ចាន់ វឌ្ឍនាកា បានទាត់បាល់បញ្ចូលទីបាន ៤គ្រាប់តែម្នាក់ឯង ហើយជួយឲ្យក្រុមចម្ការកៅស៊ូបឹងកេត របស់​កម្ពុជា បានយកឈ្នះក្រុម អាមី អេសស៊ី (Army SC) របស់ស្រីលង្កា ដោយលទ្ធផលសរុប ៦-០ ក្នុងការប្រកួតជម្រុះពូល C នៃព្រឹត្តិការណ៏ អេអេហ្វស៊ី ប្រេស៊ីដិនខាប់ (AFC President’s Cup) ឆ្នាំ២០១៣ នាពហុកីឡាដ្ឋានជាតិអូឡាំពិក កាលពី​ម្សិលមិញ។


ខ្សែបម្រើ ចាន់ វឌ្ឍនាកា ទាត់បាល់ពិន័យនៅនាទីទី២៦។ (រូបថត V.Chivann/ MONOROOM.info)

វឌ្ឍនាកា បានជួយឲ្យក្រុមម្ចាស់ជើងឯក មិត្តហ្វូនខេមបូឌានលីក នាំមុខមុនតាំងតែពីនាទី ទី៨ បន្ទាប់មកនៅនាទី ទី២៥ កីឡាកររបស់ក្រុម អាមី អេសស៊ី សាជិត ចាមៀរ៉ា (Sajith Chameera) ក៏ត្រូវលោក អាជ្ញាកណ្តាលពិន័យកាតក្រហម បន្ទាប់ពីកីឡាកររូបនេះ មានចេតនាយកដៃទៅប៉ះបាល់ក្នុងតំបន់គ្រោះថ្នាក់។

បឹងកេត ក៏កាន់តែមានភាពកក់ក្តៅថែមទៀត បន្ទាប់ពីវឌ្ឍនាកា ទាត់បាល់ប៉េណាល់ទី បានសម្រេចនៅនាទី ទី២៦។ នៅ​វគ្គទី២ ខណៈដែលក្រុម អាមី អេសស៊ី សល់គ្នាត្រឹមតែ ១០នាក់ ធ្វើឲ្យ បឹងកេត កាន់តែមានប្រៀបខ្លាំង ដោយវឌ្ឍនាកា រកបានគ្រាប់ទី៣ នៅនាទី ទី៦១ បន្ទាប់ពីកីឡាករបម្រុង កែវ សុខងន រកបានគ្រាប់ទី៤ នៅនាទី ទី៧២។

ខ្សែបម្រើ កែវ សុខផេង ក៏ជួយរកគ្រាប់បាល់បញ្ចូលទីបាន ១គ្រាប់ដែរ ដែលជាការទាត់មួយ​ទំហឹងពីចម្ងាយចូលទី បាន​យ៉ាងល្អនៅនាទី ទី៨៤ ខណៈដែល វឌ្ឍនាកា ដដែលប្រើបច្ចេកទេសផ្ទាល់ខ្លួនបណ្តើរបាល់ដាច់ខ្សែការពាររបស់ អាមី អេសស៊ី ៣ ទៅ៤នាក់ រួមទាំងអ្នកចាំទី ហើយក៏ទាត់បាល់បញ្ចូលទីបានសម្រេច នៅចុងម៉ោង។

កីឡាករ ចាន់ វឌ្ឍនាកា បាននិយាយបន្ទាប់ការប្រកួតចប់ថា «ខ្ញុំពិតជាសប្បាយចិត្តពិតមែន ដោយមិននឹកស្មានថា ខ្លួនខ្ញុំ​អាចរកគ្រាប់បាល់បញ្ចូលទី បានដល់ទៅ ៤គ្រាប់ម្នាក់ឯង។ ខ្ញុំគ្រាន់តែដឹងថា ខ្ញុំចង់ឲ្យក្រុមទទួលបានជ័យជំនះ ជាពិសេស​ជួយឲ្យអ្នកគាំទ្រខ្មែរយើងមានក្តីសប្បាយរីករាយ និងមកជួយគាំទ្រឲ្យកាន់តែច្រើន។»

កីឡាករវ័យក្មេង អាយុត្រឹមតែ ១៩ឆ្នាំរូបនេះ បានបន្តថា «ទោះជាយ៉ាងណា នេះគ្រាន់តែជាការប្រកួតលើកដំបូង ដូច្នេះ​យើងនូវមានគូប្រកួតខ្លាំងៗទៀត នៅការប្រកួតបន្ទាប់។ ហើយខ្ញុំសង្ឃឹមថា ក្រុមរបស់យើងនឹងទទួលបានជ័យជំនះ ជា​ពិសេសនឹងអាចឡើងទៅកាន់វគ្គជាបន្ត។»

ចំណែកឯការប្រកួត ១គូទៀត ក្រុមម្ចាស់ជើងឯកលីក របស់តួកមេនីស្ថាន បាលកាន អេហ្វស៊ី (Balkan FC) បានប្រកួត​ឈ្នះ ក្រុមម្ចាស់ជើងឯកប្រទេសប៉ាឡេស្ទីន ហីលឡាល អាលហ្គាដស៏ (Hilal Al-Quds) ដោយលទ្ធផល ៣-២។

បន្ទាប់ពីទទួលបានជ័យជំនះយ៉ាងធំធេង ក្រុមចម្ការកៅស៊ូបឹងកេត បានឡើងឈរលើកំពូងតារាងក្នុងពូល C ។ ហើយ​ក្រុម​ខ្លាំងរបស់កម្ពុជាមួយនេះ នឹងត្រូវប្រកួតបន្ទាប់ជាមួយនឹងក្រុម បាលកាន អេហ្វស៊ី របស់តួមេនីស្ថាន ដែលជា​ក្រុម​ខ្លាំងដែរ នៅម៉ោង ០៤រសៀល ថ្ងៃទី០៨ ខែឧសភា នាពហុកីឡាដ្ឋានជាតិអូឡាំពិក៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...