ទូរស័ព្ទ​​ដៃ ប្លែកប៊ឺរ៊ី ឃ្យូ១០ លក់​​អស់​​២​ពាន់​​គ្រឿង ក្នុង​​ពេល​​៩០​​នាទី

កាលពីខែមករា ឆ្នាំ២០១៣ ក្រុមហ៊ុនប្លែកប៊ឺរ៊ី (BlackBerry) បានចេញនូវទូរស័ព្ទដៃម៉ូដែល ប្លែកប៊ឺរ៊ី ហ្សិដ១០ (BlackBerry Z10) ហើយឃើញថា ការលក់ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ ប៉ុន្តែកាលពីថ្ងៃទី២៦ ខែមេសា ក្រុមហ៊ុន បាន​បញ្ចេញ​លក់ទូរស័ព្ទដៃឆ្លាតវ៉ៃមួយទៀត ដែលមានឈ្មោះថា «ប្លែកប៊ឺរ៊ី ឃ្យូ១០ (BlackBerry Q10)»។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 30, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីខែមករា ឆ្នាំ២០១៣ ក្រុមហ៊ុនប្លែកប៊ឺរ៊ី (BlackBerry) បានចេញនូវទូរស័ព្ទដៃម៉ូដែល ប្លែកប៊ឺរ៊ី ហ្សិដ១០ (BlackBerry Z10) ហើយឃើញថា ការលក់ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ ប៉ុន្តែកាលពីថ្ងៃទី២៦ ខែមេសា ក្រុមហ៊ុន បាន​បញ្ចេញ​លក់ទូរស័ព្ទដៃឆ្លាតវ៉ៃមួយទៀត ដែលមានឈ្មោះថា «ប្លែកប៊ឺរ៊ី ឃ្យូ១០ (BlackBerry Q10)»។


ទូរស័ព្ទដៃប្លែកប៊ឺរ៊ី ឃ្យូ១០ (ខាងស្ដាំ) ដែលដាក់ទន្ទឹមនឹង ប្លែកប៊ឺរ៊ី ហ្សិដ១០។

លោក មីឆែល ខូលីន (Michael Collins) អ្នកចែកចាយទូរស័ព្ទនៃក្រុមហ៊ុន ស៊ែលហ្វ្រិជស៏ (Selfridges) របស់អង់គ្លេស បាន​ឲ្យដឹងថា «ឃ្យូ១០» លក់ដាច់ ២០០០គ្រឿង ក្នុងរយះពេលត្រឹមតែ ៩០នាទី ឬ ២២,២គ្រឿង ក្នុង១នាទី ហើយវាជាចំនួនមួយ ដែលលក់អស់លឿនជាងគេបង្អស់ ក្នុងចំណោមទូរស័ព្ទដៃឆ្នាតវ៉ៃ។

ទូរស័ព្ទឆ្លាតវ៉ៃ ដែលប្រតិបត្តិការណ៏ដោយប្រព័ន្ធ ប្លែកប៊ឺរ៊ី១០ នឹងបន្តការលក់របស់ខ្លួន នៅប្រទេសកាណាដា នៅថ្ងៃទី០១ ខែឧសភា។ ចំពោះតម្លៃរបស់វា ប្រហែលជាមានតម្លៃប្រមាណ ៥៧៩,៩៩ផោន (៩០០ដុល្លាសហរដ្ឋអាមេរិក)។

ប្លែកប៊ឺរ៊ី ឃ្យូ១០ ជាប្រភេទទូរស័ព្ទចុចលើអេក្រង់ ហើយមានក្តារចុចប្រភេទ ឃ្វឺធី (QWERTY) ពេញលេញ នៅខាងក្រៅ។ មានទម្ងន់ ១៣៩ក្រាម, ទំហំអេក្រង់ ៣,១អ៊ីញ ៧២០X៧២០ ភិចស្ស៊ែល។

រីឯអង់ចងចាំរបស់វា មានទំហំ ១៦ជីហ្គាបៃ នៅក្នុងម៉ាស៊ីនស្រាប់ ហើយអាចបន្ថែមកាតបានរហូតដល់ ៦៤ជីហ្គាបៃ និង​មាន​រ៉េម (RAM) ២ជីហ្គាបៃ។

ឃ្យូ១០ មានកាមេរ៉ា ទំហំ ៨ម៉េហ្គាភិចស្ស៊ែល អាចបង្ហាញរូបភាពបានទំហំ ៣២៦៤X២៤៤៨ ភិចស្ស៊ែល និងមានកាមេរ៉ា​មុខទំហំ ២ម៉េហ្គាភិចស្ស៊ែល។ ចំណែកឯថ្មរបស់វា ជាប្រភេទ លីអន (Li-Ion) ដែលមានកម្រិតថាមពល ២១០០មីលីអំពែ​ម៉ោង ហើយអាចនិយាយបានរហូតដល់ ១០ម៉ោង។

លោក ថតសិន ហេនស៏ (Thortsen Heins) នាយកប្រតិបត្តិ ក្រុមហ៊ុនប្លែកប៊ឺរ៊ី បាននិយាយថា «យើងនឹងធ្វើការសាកល្បង ចរាចរណ៏ ឃ្យូ១០ ជាមួយនឹងក្រុមហ៊ុនជាង៤០ ក្នុងចំណោម ២០ប្រទេស ហើយយើងពិតជាមានក្តីសង្ឃឹមខ្ពស់ទៅលើវា ថានឹងទទួលបានជោគជ័យ៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...