តូរ៉ែស ថាគាត់ចង់នៅបន្តជាមួយ ឆែលស៊ី

ខ្សែប្រយុទ្ធ ហ្វឺរណាន់ដូ តូរ៉ែស (Fernando Torres) បាននិយាយថា គាត់ចង់នៅបន្តជាមួយនឹង ក្រុមតោខៀវ ឆែលស៊ី (Chelsea) រហូតដល់ចប់កិច្ចសន្យារបស់គាត់ ដែលនៅសល់រយះពេល ៣ឆ្នាំទៀត។ ខ្សែប្រយុទ្ធអេស្ប៉ាញ វ័យ២៩ឆ្នាំ បានធ្លាក់ទម្រង់លេងយ៉ាងខ្លាំង បន្ទាប់ពីការផ្ទេរមកពីក្រុម ហង្សក្រហម លីវើភូល (Liverpool) ទៅកាន់កីឡាដ្ឋាន ស្តេមហ្វដប្រិជ (Stamford Bridge) ក្នុងតម្លៃ ៥០លានផោន(ប្រមាណ ៧៥ លានដុល្លាអេមេរិក) កាលពីខែមករា ឆ្នាំ២០១១។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 25, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែប្រយុទ្ធ ហ្វឺរណាន់ដូ តូរ៉ែស (Fernando Torres) បាននិយាយថា គាត់ចង់នៅបន្តជាមួយនឹង ក្រុមតោខៀវ ឆែលស៊ី (Chelsea) រហូតដល់ចប់កិច្ចសន្យារបស់គាត់ ដែលនៅសល់រយះពេល ៣ឆ្នាំទៀត។ ខ្សែប្រយុទ្ធអេស្ប៉ាញ វ័យ២៩ឆ្នាំ បានធ្លាក់ទម្រង់លេងយ៉ាងខ្លាំង បន្ទាប់ពីការផ្ទេរមកពីក្រុម ហង្សក្រហម លីវើភូល (Liverpool) ទៅកាន់កីឡាដ្ឋាន ស្តេមហ្វដប្រិជ (Stamford Bridge) ក្នុងតម្លៃ ៥០លានផោន(ប្រមាណ ៧៥ លានដុល្លាអេមេរិក) កាលពីខែមករា ឆ្នាំ២០១១។


កីឡាករ វឺណាន់ដូ តូរែស ពេលទាត់អោយក្រុមឆែលស៊ី ប្រទេសអង់គ្លេស។

តូរ៉ែស រកគ្រាប់បាល់បាន ៨១គ្រាប់ ក្នុងការប្រកួត ១៤២លើក សំរាប់ក្រុមលីវើភូល ប៉ុន្តែពេលមកដល់ក្រុម ឆែលស៊ី កីឡាកររូបនេះ ស្ទើរតែប្រែក្លាយទៅជាកីឡាករមួយ ថ្មីផ្សេងទៅវិញ។ គាត់រក គ្រាប់បាល់ បានតិចតួចបំផុត ដែលធ្វើឲ្យលោក រ៉ូម៉ាន អាប្រាម៉ូវីក (Roman Abramovich) ម្ចាស់ក្លឹបខាងលើ ចង់លក់គាត់ចេញ ក្នុងតម្លៃមួយខាតបង់។

តូរ៉ែស ជាប់ពាក់ព័ន្ធនឹង ការផ្ទេរទៅកាន់ក្លឹបចាស់ របស់គាត់ អាទិលិកទិកូ ម៉ាឌ្រីដ (Atletico Madrid) ដែលអាចនឹងដោះដូរ ជាមួយខ្សែប្រយុទ្ធ រ៉ាដាមេល ហ្វាខាវ (Radamel Falcao) ហើយឆែលស៊ី ក៏ត្រៀមនឹងបន្ថែមទឹកប្រាក់ ពីលើនេះទៀតដែរ។

ប៉ុន្តែខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះ បានស្នើរសុំ ដោយនិយាយថា «ខ្ញុំនូវមានអ្វីៗជាច្រើនទៀត ដែលអាចផ្តល់ឲ្យក្លឹបនេះ។ ខ្ញុំនៅមានកិច្ចសន្យា ៣ឆ្នាំទៀត ដូច្នេះខ្ញុំសង្ឃឹមថា នឹងអាចនៅបន្តយ៉ាងហោចណាស់ក៏ ៣ឆ្នាំទៀតដែរ។ យើងបានឈ្នះឆែមពានលីក (Champions League) កាលពីឆ្នាំមុន ហើយយើងសង្ឃឹមថា នឹងឈ្នះពាន អ៊ឺរ៉ូផាលីក (Europa League) ជាបន្តទៀត នៅឆ្នាំនេះ។ គោលដៅ របស់យើងមួយទៀត គឺធ្វើយ៉ាងណាឲ្យបាន ស្ថិតក្នុងដំណែងកំពូលទាំង៤ នៅពេល បញ្ចប់រដូវកាល។»

គាត់បានបន្តថា «យើងត្រូវការត្រឡប់ទៅកាន់ក្របខ័ណ្ឌ ឆែមពានលីក វិញ នៅរដូវកាលក្រោយ ហើយព្យាយាមយកឈ្នះ ពានរង្វាន់នោះ។ ខ្ញុំគិតថា យើងមានក្រុមមួយដ៏ល្អ ដែលសំបូរទៅដោយ កីឡាករវ័យក្មេង។ យើងជឿជាក់ថា យើងជាក្រុមមួយ ដ៏ល្អ ហើយនឹងបង្ហាញឲ្យ គ្រប់គ្នាបានឃើញ ខណៈពេលដែលខ្ញុំក៏មានចំណែកមួយដែរនោះ។»

លោក បេនីតេស (Benitez) ដែលត្រូវបានក្រុមឆែលស៊ី តែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្ន កាលពីខែវិច្ឆិកា បន្ទាប់ការបណ្តេញចេញលោក រ៉ូបឺតូ ឌីម៉ាទីអូ (Roberto Di Matteo) នោះ ពេលនេះ កំពុងតែជួយក្រុមឆែលស៊ី បានយ៉ាងល្អ។

តូរ៉ែស បានបន្តថា «វាមិនមានភាពងាយស្រួលនោះទេ ដែលត្រូវប្តូរគ្រូបង្វឹក ក្នុងពាក់កណ្តាលរដូវកាល ប៉ុន្តែវាក៏បានកើតឡើងហើយដែរ កាលពីឆ្នាំមុន។ ខ្ញុំបានស្គាល់លោក បេនីតេស តាំងតែពីពេល ដែលយើងទាំងពីរ នៅជាមួយក្លឹបលីវើភូល។ ខ្ញុំចាំបានថា វាជាពេលមួយ ដ៏ល្អនៅពេលនោះ ប៉ុន្តែពេលខ្ញុំមកដល់ក្លឹបឆែលស៊ី អ្វីៗក៏មានការខុសប្លែក។ វាជាក្លឹបមួយ ផ្សេងទៀត កីឡាករខុសគ្នា និងទឹកចិត្តខុសគ្នា៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...