ចិន៖ រញ្ជួយ​ដី​ដ៏​ខ្លាំង​នៅ​ស៊ីឈ័ន មនុស្ស​យ៉ាង​ហោច​៥៦​នាក់​ស្លាប់

Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: April 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការរញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារជាទម្ងន់ខេត្ត ស៊ីឈ័ន (Sichuan) របស់ចិន បានសម្លាប់មនុស្សយ៉ាងហោច ណាស់៥៦នាក់ និងច្រើនជាង៦០០នាក់ទៀតរងរបួស។ គ្រោះធម្មជាតិ បានបន្ថែមទម្ងន់ទុក្ខ ទៅលើតំបន់នេះ ដែលល្បី​ថាជាតំបន់ក្រីក្រជាងគេ ហើយទើបនឹងរងនូវការរញ្ជួយដី កាលពីប្រាំឆ្នាំមុនមកហើយនោះ។


អាគារលំនៅដ្ឋានបានបាក់ស្រុត ដោយសារគ្រោះរញ្ជួយដី ក្នុងខេត្តស៊ីឈ័ន។

ប្រព័ន្ធផ្សព្វផ្សាយជាតិ បានអោយដំណឹងពីតុល្យភាព នៃជនរងគ្រោះ ដែលចេះតែកើនឡើង ជាលំដាប់។ ការិយាល័យ​ឧត្តុនិយមចិន និងទូរទស្សន៍រដ្ឋ បាននិយាយថា គ្រោះថ្នាក់នេះ បានកើតឡើងនៅក្រោយម៉ោង៨ ព្រឹកថ្ងៃ​សៅរ៍ទី២០​ខែ​មេសានេះ ហើយបានផ្ដួលអាគារទាំងឡាយ ដែលភាគច្រើនសង់ពីឥតថ្មនោះ។ តាមរូបថត និងវីដេអូ ដែលបានផ្សាយ​នៅតាម​គេហទំព័រ មនុស្សជាច្រើន បានរត់នៅតាមផ្លូវ មួយចំនួនគ្របដណ្ដប់ខ្លួនជាមួយភួយ និងខ្លះទៀតមានតែខោអាវ​ក្នុងប៉ុណ្ណោះ។

សូមទស្សនាវីដេអូ នៃការរញ្ជួយដីនេះ៖

ការិយាល័យឧត្តុនិយម បានវាយតម្លៃជាលើកដំបូងថា កម្លាំងនៃការរញ្ជួយ មានកម្រិត៧ ខណៈពេលដែលការិយាល័យ​ឧត្តុនិយមរបស់អាមេរិក បានបង្ហាញតួលេខតិចជាង ៦,៦ តែនៅតែជាកម្រិតមួយដ៏ខ្លាំង អាចធ្វើអោយមានការ​ខូតខាត​ខ្លាំង ទៅដល់អាយុជីវិត និងផ្ទះសម្បែង។

តាមទីភ្នាកងារព័ត៌មានចិន ស៊ីនហួ (Xinhua) បានអោយដឹងថា ការរញ្ជួយដីនេះ បានធ្វើអោយរង្គើ នូវអាគារទាំងឡាយ ចាប់ពីទីក្រុងឆេងឌូ (Chengdu) រហូតមកដល់១១៥គីឡូម៉ែត្រទិសខាងកើត។ ការរញ្ជួយនេះ បានបង្ខំអោយព្រលាន​យន្ដហោះអន្តរជាតិ បិតទ្វាជាបណ្ដោះអាសន្ន មុននឹងបើកឡើងវិញ ក្នុងរយៈពេលមួយម៉ោងក្រោយមក។

សូមរំលឹកថា គ្រោះរញ្ជួយដីក្នុងកម្រិត ៧,៩ នៅក្នុងខេត្តដដែលកាលពី ខែឧសភាឆ្នាំ២០០៨កន្លងទៅ បានធ្វើអោយ​មនុស្ស៩០ពាន់នាក់ ស្លាប់ បាត់ខ្លួន ឬចាត់ទុកថាស្លាប់៕

-----------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...