​ផ្ទុះ​​រោងចក្រ​​ផលិត​​ជី​នៅ​តិចសាស៖ នគរបាល​ថា​មាន១២​នាក់​ស្លាប់​ (Video)

នគរបាលប្រចាំតំបន់ បានអោយដឹងនៅ ព្រឹកថ្ងៃសុក្រនេះថា សាកសពចំនួន១២ ត្រូវបានរកឃើញ នៅបន្ទាប់ពីការ​ផ្ទុះរោង​ចក្រផលិតជី កាលពីយប់ថ្ងៃពុធទី១៧ខែមេសា នៅសង្កាត់វេស្ត៍ (West) ជិតទីក្រុងវ៉ាកូ (Waco) ក្នុងរដ្ឋតិចសាស (Texas,)។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: April 19, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នគរបាលប្រចាំតំបន់ បានអោយដឹងនៅ ព្រឹកថ្ងៃសុក្រនេះថា សាកសពចំនួន១២ ត្រូវបានរកឃើញ នៅបន្ទាប់ពីការ​ផ្ទុះរោង​ចក្រផលិតជី កាលពីយប់ថ្ងៃពុធទី១៧ខែមេសា នៅសង្កាត់វេស្ត៍ (West) ជិតទីក្រុងវ៉ាកូ (Waco) ក្នុងរដ្ឋតិចសាស (Texas,)។


ទិដ្ឋភាពនៅក្រោយ ការផ្ទុះ និងពេលអគ្គិភ័យត្រូវបានពន្លត់រួចរាល់។

នគរបាលមួយរូប មកពីការិយាល័យសន្តិសុខសាធារណៈ ប្រចាំរដ្ឋតិចសាស លោកចាក់សុន រ៉ឺយ៉េស (Jason Reyes) បាន​ថ្លែងបញ្ជាក់ថា មនុស្សប្រមាណជាជាង២០០នាក់ បានរងរបួសដោយការផ្ទុះដ៏ខ្លាំងមួយ ចេញពីរោងចក្រផលិតជី ស្ថិត​ក្នុង​សង្កាត់មួយ ចម្ងាយ៣២គីឡូម៉ែត្រពីទីក្រុងវ៉ាកូ។ វិនាសកម្មដែលបានបំផ្លាញអាគាររោងចក្រ អាគារសាធារណៈ (រួមមាន​សាលារៀនមួយ និងផ្ទះសម្រាប់ជនជរា) និងលំនៅដ្ឋានច្រើនជាង១០ខ្នង។

លោករ៉ឺយ៉េស មិនបាននិយាយផងទេ ថាតើអ្នកលត់អគ្គិភ័យចំនួនប៉ុន្មាននាក់ ដែលបានរងគ្រោះថ្នាក់នេះដែរ បន្ទាប់ពីបាន​ធ្វើអន្តរគមន៍ភ្លាម នៅពេលការផ្ទុះបានចាប់ផ្ដើមដំបូង។ តែអ្នកជួយសង្គ្រោះនៅតែបន្តស្វែងរកជនរងគ្រោះ ដែលអាចនៅ​ជាប់គាំងនៅក្រោមគំនរបាក់បែក នៃអាគារទាំងនោះរហូតមកទល់នឹងថ្ងៃនេះ។ ភ្នាក់ងារនគរបាលបានពន្យល់ថា រហូត​មក​ទល់នឹងព្រឹកថ្ងៃសុក្រទី១៩ខែមេសានេះ អាគារចំនួន១៥០កន្លែងត្រូវបានរើកកាយ និង២៥កន្លែងផ្សេងទៀត ត្រូវបានត្រួត​ពិនិត្យ។

សូមអញ្ជើញទស្សនាវីដេអូទាំងពីរ ដែលបង្ហាញពីការផ្ទុះដ៏ខ្លាំងនេះ៖

មនុស្សមួយចំនួន បានទៅមើលកន្លែងដែលមានការផ្ទុះនោះ បានថ្លែងថា ទ្វា និងបង្អួចដែកជាច្រើន បានត្រូវកម្ទេច និង​ប៉ើង​ខ្ទាតចេញ ទៅគ្រប់ទិស។ កញ្ចក់បង្អួចនៃអាគារ នៅសាលាមធ្យមសិក្សាវ៉េស្ដ៍ បានបែកម៉ត់។

អ្នកទទួលខុសត្រូវទាំងឡាយប្រចាំតំបន់ បានសង្កត់ធ្ងន់ថា វាជាគ្រោះថ្នាក់តាមធម្មជាតិនៃឧស្សាហកម្មរបៀបនេះ ដែលបាន​បង្កឡើងដោយអគ្គិភ័យតូចមួយ។ តែសមាជិកនៃការិយាល័យគ្រប់គ្រងគ្រឿងស្រវឹង ថ្នាំជក និងជាតិផ្ទុះរបស់​សហរដ្ឋ​អាមេរិក កំពុងរងចាំដោយក្ដីទន្ទឹង ក្នុងដំណើរទៅធ្វើការស៊ើបអង្កេត នៅនឹងទីកន្លែងផ្ទាល់៕

-----------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...