ក្រុម​អ្នក​មាន​បុណ្យ ហាវ​អាវ​ជា​ស្ថាពរ​នៅ​រដ្ឋធានី​រ៉ូម

ទោះជាខ្លួនបានឈ្នះ ដល់ទៅ៤ទល់នឹង១ ក្នុងការប្រកួត«ទៅ» កាលពីសប្ដាហ៍មុន ក្នុងផ្ទះខ្លួនក៏ដោយ តែក្រុមបាសឺឡូន (Barcelone FC) ហៅក្រុមអ្នកមានបុណ្យ បានប្រកួតចាញ់ក្រុម រ៉ូម៉ា (AS Roma) នៅយប់នេះ (០-៣) ក្នុងការប្រកួត«ត្រឡប់» វគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ ក្របខណ្ឌជើងឯកអ៊ឺរ៉ុប «Champions League» ប្រចាំឆ្នាំ ២០១៧-២០១៨នេះ។
ក្រុម​អ្នក​មាន​បុណ្យ ហាវ​អាវ​ជា​ស្ថាពរ​នៅ​រដ្ឋធានី​រ៉ូម
កីឡាករក្រុមរ៉ូម៉ា (អាវខោក្រហម) កំពុងបណ្ដើរបាល់យ៉ាងស្វិតស្វាញ នាំមុខកីឡាករ ក្រុមបាសឺឡូន។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១០ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 11, 2018
  • ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បូកពិន្ទុចូលគ្នា ទាំងពីរប្រកួត "៤-១" + "០-៣" និងគ្រាប់បាល់មួយគ្រាប់ របស់ក្រុមរ៉ូម៉ា ដែលរកបាន នៅលើទឹកដីបាសឺឡូន (Barcelone FC) កាលពីការប្រកួតលើកមុន បានតម្រូវឲ្យក្រុមអ្នកមានបុណ្យ ហាវអាវជាស្ថាពរ នៅត្រឹមតែប៉ុណ្ណេះ ខណៈក្រុមរ៉ូម៉ា (AS Roma) របស់ប្រទេសអ៊ីតាលី កំពុងផ្ទុះអំណរ ដែលបានឡើងទៅប្រកួត នៅវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ប្រចាំឆ្នាំ២០១៧-២០១៨។

នៅក្នុងការប្រកួត «ត្រឡប់» លើកនេះ ដែលធ្វើឡើងនៅក្នុងកីឡដ្ឋាន របស់ក្រុមរ៉ូម៉ា កំពូលកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) របស់ក្រុមអ្នកមានបុណ្យ ត្រូវបានកីឡាករក្រុមគូប្រកួត រៀបក្រឡាដើម្បីចាប់ជំហានជាប់ ធ្វើឲ្យតារាបាល់ទាត់ របស់ពិភពលោកមួយនេះ មិនអាចធ្វើអ្វីបានទាំងអស់ សឹងតែពេញមួយប្រកួត។

នេះហើយ ជាបាល់ទាត់! អ្នកទស្សនាបាល់ទាត់ សឹងតែគ្រប់គ្នាហើយ ដែលជឿថា ក្រុមបាសឺឡូន នឹងឈ្នះការប្រកួតលើកនេះទៀត បន្ទាប់ពីឈ្នះច្រើនគ្រាប់បាល់ នៅក្នុងទឹកដីរបស់ខ្លួនរួច កាលពីសប្ដាហ៍មុន។ តែក្រុម រ៉ូម៉ា បានគ្រប់គ្រងសាច់បាល់ បានរៀបក្រឡាចាប់ជំហាន របស់កំពូលកីឡាករ ម៉េស៊ី និងបានការពារ សឹងតែឥតខ្ចោះ ដើម្បីយកឈ្នះ លើក្រុមអ្នកមានបុណ្យវិញ៕

» ទស្សនាវីដេអូសង្ខេប នៃការប្រកួតយប់នេះឡើងវិញ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...