ម្ចាស់​ក្លឹប​ម៉ាឡាកា បន្ទោស​បក្សពួក​និយម បន្ទាប់​ពី​ក្រុម​របស់​គាត់​ធ្លាក់

ម្ចាស់ក្លឹបបាល់ទាត់អេស្ប៉ាញ ម៉ាឡាកា (Malaga) លោក ស្ស៊េក អាបឌុឡា អាថានី (Sheikh Abdullah Al-Thani) បានប្រាប់ដល់សហព័ន្ធយូហ្វា (Uefa) ឲ្យមានការស៊ើបអង្កេតឡើងវិញ ហើយគាត់យល់ថា ក្រុមរបស់គាត់ចាញ់ក្រុម ដតម័ន (Dortmund) ក្នុងការប្រកួតឆែមពានលីក (Champions League) នេះ ជាលទ្ធផល «មិនយុត្តិធម៌»។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 11, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ម្ចាស់ក្លឹបបាល់ទាត់អេស្ប៉ាញ ម៉ាឡាកា (Malaga) លោក ស្ស៊េក អាបឌុឡា អាថានី (Sheikh Abdullah Al-Thani) បាន​ប្រាប់ដល់សហព័ន្ធយូហ្វា (Uefa) ឲ្យមានការស៊ើបអង្កេតឡើងវិញ ហើយគាត់យល់ថា ក្រុមរបស់គាត់ចាញ់ក្រុម ដតម័ន (Dortmund) ក្នុងការប្រកួតឆែមពានលីក (Champions League) នេះ ជាលទ្ធផល «មិនយុត្តិធម៌»។


ក្រុមអាជ្ញាកណ្ដាល នៃការប្រកួតរវាង ម៉ាឡាកា និងដតម័ន។

ក្រុម ដតម័ន បានរកគ្រាប់បាល់បានចំនួន ២គ្រាប់ ក្នុងម៉ោងបន្ថែម ដែលធ្វើឲ្យពួកគេទទួលបានជ័យជំនះ ៣-២ ហើយអាច​ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្ត។ ប៉ុន្តែគ្រាប់បាល់របស់កីឡាករ ហ្វីលីប សាន់តាណា (Felipe Santana) ជាគ្រាប់​បាល់អូហ្វសាយ (offside) ហើយម្ចាស់ក្លឹបសញ្ជាតិកាតារូបនេះ គិតថាក្រុមគាត់គួរតែជាអ្នកឈ្នះ។

គាត់បាននិយាយ នៅលើបណ្តាញសង្គម ធ្វីតធឺ (Twitter) ថា «ខ្ញុំសោកស្តាយណាស់ ដែលក្រុមធ្លាក់ចេញ ទាំងមិន​យុត្តិធម៌។»

លោក អាថានី ដែលជាគ្រួសាររាជ្យវង្ស នៃប្រទេសកាតា បានក្លាយជាម្ចាស់ក្លឹបម៉ាឡាកា ចាប់តាំងពីខែមិថុនា ឆ្នាំ២០១០ បន្ទាប់ពីបុរសវ័យ ៥៣ឆ្នាំ បានទិញយកក្លឹបអេស្ប៉ាញមួយនេះ។ ដោយសារតែជួបវិបត្តិផ្នែកហិរញ្ញវត្ថុ យ៉ាងធ្ងន់ធ្ងរនោះ ក្រុម ម៉ាឡាកា ត្រូវជាប់ពិន័យមិនឲ្យចូលរួមប្រកួត ក្នុងក្របខ័ណ្ឌអ៊ឺរ៉ុប នៅឱកាសក្រោយ។

គាត់បានបន្ថែមថា «នេះមិនមែនជាបាល់ទាត់ទេ ប៉ុន្តែវាជាភាពលំអៀង។ ខ្ញុំសង្ឃឹមថាយូហ្វា នឹងធ្វើការស៊ើបអង្កេត​ឡើង​វិញ ចំពោះការធ្លាក់របស់ក្រុមអេស្ប៉ាញមួយនេះ។»

គ្រូបង្វឹកក្រុម ម៉ាឡាកា លោក ម៉ាញ៉ូអែល ប៉េឡេក្រីនី (Manuel Pellegrini) បាននិយាយថា «បាល់ទាត់ ជាសកម្មភាព ដែល​រួមបញ្ចូលគ្រប់កត្តាទាំងអស់។ គ្រាប់ទី៣ ជាគ្រាប់អូហ្វសាយ ច្បាស់ណាស់ ហើយអ្នកគ្រប់គ្នាក៏បានឃើញដែរ។»

ចំណែកឯកីឡាករ ខ្សែប្រយុទ្ធរបស់ក្រុម ម៉ាឡាកា រ៉ុក សាន់តាគ្រូស (Roque Santa Cruz) ដែលជាកីឡាករខ្ចីជើងមកពី​ក្រុម ម៉ែនឆេស្ទើ ស៊ីធី (Manchester City) ក៏បាននិយាយថា «យើងសល់រយះពេលត្រឹមតែ ៤នាទីទៀតតែប៉ុណ្ណោះ នឹងអាច​ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ វាជាការសោកស្តាយដ៏ធំមួយ សំរាប់ពួកយើង ដែលត្រូវបាត់បង់ឱកាសក្នុង​ដៃ​របស់​ខ្លួនឯង»៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...