បាល់ទាត់៖ បាយឺន ម៉ូនិជ ក្លាយ​ជា​ម្ចាស់​ជើង​ឯក​អាឡឺម៉ង់​ថ្មី ជាប់​ឯកត្តកម្ម​ទាំង​៥

ការឈ្នះម្ចាស់ជើងឯកថ្មី បាយឺន បានក្លាយជាក្លឹបដែល ទទួលបានពានរង្វាន់ឆាប់ជាងគេ ក្នុងប្រវត្តិសាស្ត្រ លីកអាឡឺម៉ង់ អស់រយះពេល៥០ឆ្នាំ ហើយបានបញ្ចប់ក្តីសង្ឃឹមរបស់ក្រុមម្ចាស់ជើងឯកចាស់ពីសម័យកាលជាប់គ្នា បូរ៉ាស្សៀ ដតម័ន (Borussia Dortmunds)។ កីឡាករ ស្វែនស្តៃកឺ (Schweinsteiger) ជាអ្នករកគ្រាប់បាល់បានចំនួនតែ ១គ្រាប់គត់ ហើយ​គ្រប់គ្រាន់ឲ្យក្រុម បាយឺន ម៉ូនិជ យកឈ្នះ ហ្វ្រេងហ្វឺត ក៏ដូចជាឈ្នះពានរង្វាន់ថ្មី។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 08, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់ បាយឺន ម៉ូនិជ (Bayern Munich) បានអបអរសាទរក្នុងការឈ្នះពានរង្វាន់ បូដេសលីកា (Bundesliga) លីកកំពូលរបស់អាឡឺម៉ង់ លើកទី២៣ របស់ខ្លួន ក្រោយពេលប្រកួតឈ្នះក្រុម ហ្វ្រេងហ្វឺត (Frankfurt) ដោយលទ្ធផល ១-០ កាលពីថ្ងៃសៅរ៏កន្លងទៅ បើទោះបីជាសល់ការប្រកួតចំនួន ៦លើកទៀត ទើបចប់រដូវកាលក៏ដោយ។


ក្រុមបាល់ទាត់ បាយឺន ម៉ូនិជ រីករាយនៅពេលបានជ័យជំនះ។

ការឈ្នះម្ចាស់ជើងឯកថ្មី បាយឺន បានក្លាយជាក្លឹបដែល ទទួលបានពានរង្វាន់ឆាប់ជាងគេ ក្នុងប្រវត្តិសាស្ត្រ លីកអាឡឺម៉ង់ អស់រយះពេល៥០ឆ្នាំ ហើយបានបញ្ចប់ក្តីសង្ឃឹមរបស់ក្រុមម្ចាស់ជើងឯកចាស់ពីសម័យកាលជាប់គ្នា បូរ៉ាស្សៀ ដតម័ន (Borussia Dortmunds)។ កីឡាករ ស្វែនស្តៃកឺ (Schweinsteiger) ជាអ្នករកគ្រាប់បាល់បានចំនួនតែ ១គ្រាប់គត់ ហើយ​គ្រប់គ្រាន់ឲ្យក្រុម បាយឺន ម៉ូនិជ យកឈ្នះ ហ្វ្រេងហ្វឺត ក៏ដូចជាឈ្នះពានរង្វាន់ថ្មី។

«វាជារឿង ដ៏អស្ចារ្យមួយ ហើយខ្ញុំបានឈ្នះពានរង្វាន់ក្នុងលីក បន្ទាប់ពីរយះពេល២៣ឆ្នាំ» លោកគ្រូបង្វឹក ច័ប ហេន័កស៏ (Jupp Heynckes) ដែលធ្លាប់ដឹកនាំ បាយឺន ឲ្យឈ្នះពានរង្វាន់កាលពីឆ្នាំ ១៩៨៩ និងឆ្នាំ១៩៩០ កំឡុងពេលគាត់​ក្លាយ​ជា​គ្រូបង្វឹកលើកដំបូង បានប្រាប់ដល់កាសែត រ៉យទ័រ (Reuters)។

គាត់បន្តថា «កីឡាកររបស់ខ្ញុំទាំងអស់ កំពុងតែទទួលបានផលរបស់គេ បន្ទាប់ពីការខិតខំប្រឹងប្រែង ជិតពេញមួយ​រដូវ​កាល។ ពួកគេធ្វើទៅតាមអ្វីៗ ដែលខ្ញុំបានណែនាំ និងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន។»

គួររំឮកថា លោក ហេន័កស៏ នឹងបញ្ចប់អាជីពជាគ្រូបង្វឹកជាមួយនឹងក្រុម បាយឺន ក្រោយពេលបញ្ចប់រដូវកាលនេះ ហើយ​ក្លឹបនឹងធ្វើការតែងតាំង អតីតគ្រូបង្វឹកក្រុម បាសេឡូណា (Barcelona) លោក ប៉ិប កាឌីអូឡា (Pep Guardiola) មកដឹកនាំ​បន្តនៅរដូវកាលថ្មី។

ទទឹមនឹងការទទួលបានសមិទ្ធផលដ៏ធំធេងនេះ បាយឺន នៅមានឱកាស ដើម្បីទទួលបានពានរង្វាន់៣ នារដូវកាលនេះ ៖ ជឺម៉ិន ខាប់ (German Cup) និង ឆែមពានលីក (Champions League)។ ក្រុមមួយនេះ សង្ឃឹមថានឹងអាចឈានដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រឆែមពានលីកក្នុងសប្តាហ៏នេះ បន្ទាប់ពីឈ្នះក្រុម ជូវីនទូស (Juventus) ២-០ ជើងទី១ កាលពី​សប្តាហ៏មុន។

កីឡាករប្រធានក្រុម ហ្វីលីប ឡាម (Philipp Lahm) បាននិយាយថា «យើងពិតជាចង់ឈ្នះពានរង្វាន់ទាំងអស់នេះ ហើយ​យើងនឹងខិតខំឲ្យអស់ពីលទ្ធភាព គ្រប់ការប្រកួត។ ប៉ុន្តែពេលនេះ យើងផ្តោតសំខាន់ទៅលើការប្រកួតជាមួយក្រុម ជូវីនទូស ព្រោះយើងមិនទាន់ប្រាកដថា នឹងអាចរួចខ្លួននៅឡើយទេ។»

រដូវកាលនេះ បាយឺន ម៉ូនិជ បានបំបែកឯកត្តកម្មទាំង៥ ក្នុងក្របខ័ណ្ឌបូដេសលីកា៖
• ឆាប់ឈ្នះពានរង្វាន់បំផុត ៖ សប្តាហ៏ទី២៨
• ចាប់ផ្តើមរដូវកាលបានល្អបំផុត ៖ ឈ្នះ ៨ប្រកួតជាប់ៗគ្នា
• ឈ្នះក្រៅផ្ទះ ច្រើនបំផុតក្នុងរដូវកាលនេះ ៖ ១៣លើក
• ជាក្រុមភ្ញៀវ ដែលយកឈ្នះម្ចាស់ផ្ទះច្រើនបំផុត ៖ ៥គ្រាប់
• ដឹងជាលក្ខណៈមិនទាន់ផ្លូវការថា ខ្លួននឹងក្លាយជាម្ចាស់ជើងឯក តាំងពីពាក់កណ្តាលរដូវកាល៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...