ហង្សមាសនិងទីក្រុង៖ សង្គ្រាម រវាងផលិតកម្ម?

Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: April 11, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«Wowដូចកញ្ជ្រោងចាស់» គឺជាមតិយោបល់មួយឃ្លារបស់មនុស្សម្នាក់ ដែលមើលទៅមានឈ្មោះពាក់កណ្ដាលជាឈ្មោះ របស់ ផលិតកម្មថោន (ទីក្រុង town) បានសសេដាក់អោយរូបថតមួយ របស់កញ្ញា ពេជ្រ សុភា អ្នកចំរៀងល្បីល្បាញ របស់ផលិតកម្មហង្សមាសនៅថ្ងៃអង្គារទី១០មេសា វេលាប្រហែលជា ម៉ោង២រសៀល​ (០៩ព្រឹក ម៉ោងនៅស្រុកបារាំង) នៅលើទំព័ប្រូហ្វីលហ្វេសបុក។ ប្រតិកម្មឆ្លើយតបនឹងយោបល់របស់ជនបិតមុខ ដែលបញ្ចេញតែឈ្មោះពាក់កណ្កាលរបស់ ផលិតកម្មថោននេះ កញ្ញា ពេជ្រ សុភា បាននិយាយដាក់ជាយោបល់ត្រឡប់ទៅវិញថា៖ «អគុណណាស់ដែលខំតាមដាន រូបតារាចម្រៀងរបស់(ហង្សមាស) បើជាមេខ្ញុំវិញគ្មានពេលទេ ព្រោះជារឿងអត់ប្រយោជ៏»។ ទំនងនៅក្នុង ឃ្លាប្រយោគនេះ កញ្ញា ពេជ្រ សុភា បានគិតថា ជនបិតមុខនោះគឺជា ម្ចាស់ផលិតកម្ម ថោន (ទីក្រុង) ឬក៏ជាអ្នកតំណាងធំដុំណាម្នាក់ ក្នុងផលិតកម្មនេះតែម្ដង។

យើងហៅថាជាជនបិតមុន ដោយហេតុនៅនឹងទំព័រ ប្រូហ្វីល profile របស់ជននោះ មិនមានរូបថតបញ្ជាក់ថាគាត់ជា នរណាពិតប្រាកដទេ ក្រៅតែពីរូបសញ្ញារបស់ផលិតកម្ម ថោន នេះ ហើយនៅនឹង អាស័យដ្ឋាន URL​ របស់ទំព័រហ្វេសបុក ជននេះ មានដាក់ថា facebook.com/townproduction ដែលមើលទៅទំនងជាក់ច្បាស់ថា ជានរណាម្នាក់មកពីផលិតកម្ម ដែលទើបនឹងបង្កើតថ្មីថ្មោងមួយនេះ។

នៅលើទំព័រប្រូហ្វីលហ្វេសបុករបស់កញ្ញា ពេជ្រ សុភា​ ដដែលនោះ នាងបានបង្កើតរូបភាពមួយផ្សេងទៀត ដែលបានថតយក ទាំងយោបល់របស់ជនបិតមុខនោះមកជាមួយផង ដោយដាក់ជាការពន្យល់ថា «នេះជាសំដីរបស់មនុស្សម្នាក់ ដែលធ្វើការ នៅក្នុងផលិតកម្មក្នុងស្រុកមួយ ដែលមានកេរ្ត៍ឈ្មោះសមរម្យដែរ បានវាយប្រហារដោយប្រើ ពាក្យសំដីមិនសមរម្យមកលើ រូបនាងខ្ញុំ ដែលជាអ្នកចំរៀងប្រចាំផលិតកម្មហង្សមាស»។ ហើយផលិតកម្មដែល កញ្ញា ពេជ្រ សុភា ចង់និយាយយោង ទៅនោះ មិនមានជាផលិតកម្មណា ក្រៅពីផលិតកម្មថោននេះទេ។ តែសំនួរបានចោទសូរថា តើផលិតកម្មទាំងពីរ មានរឿង ទាស់ទែងគ្នាឬយ៉ាងណា?

នៅមុននេះប៉ុន្មានខែ កញ្ញា សុគន្ធ នីសា បានចាកចេញពីផលិតកម្ម ហង្សមាស បន្ទាប់ពីនាងបានរស់នៅជាមួយ ជាង៩ឆ្នាំ កន្លងមក ហើយបន្តក្រោយមកប៉ុន្មានអាទិត្យ​ នាងក៏បានចូលទៅរួមរស់ជាមួយ នឹងផលិតកម្មថោន ដែលជាផលិតកម្មមួយ ទើបនឹងបង្កើត ដែលមានការទាក់ទាញគួរសម ជាពិសេសពីសំណាក់យុវវ័យជំនាន់ក្រោយ។

អ្នកគាំទ្រ​ចូលចិត្តស្ដាប់ កញ្ញា សុគន្ធ នីសា បានចោទសួរសឹងតែគ្រប់ៗគ្នា ថាតើហេតុអ្វីបានជា កញ្ញា សុគន្ធ និសា ចាកចោល ហង្សមាស បើទោះជាអ្នកណាៗក៏គេដឹង និងទទួលស្គាល់ដែរថា ផលិតកម្មហង្សមាសជាផលិតកម្មធំជាងគេ នៅកម្ពុជាហើយ មានទីផ្សារនៅអន្តរជាតិទៀតផងនោះ? តើការចាកចេញនេះ មានទាក់ទងអ្វីទៅនឹង ការបែកបាក់ស្នេហារបស់នាងជាមួយ លោកសុខ ជំនោរទេ? តើផលិតកម្មថោន បានទាក់ទងកញ្ញា សុគន្ធ នីសា​ ជាសំងាត់មុនដើម្បីអោយនាងចាកចេញពី ហង្សមាស មកចូលជាមួយនឹងខ្លួនមែនឬ? គេចោទសួរទៀតថា តើផលិតកម្មថោនថ្មីនេះ មានអ្វីពិសេសជាង ហង្សមាសទៅ ទើបកញ្ញា សុគន្ធ នីសា ដាច់ចិត្តទៅចុះកិច្ចសន្យារស់នៅជាមួយ? ឆ្លើយតបទៅនឹងកិច្ចសំភាសរបស់បណ្ដាញទូរទស្សន៍ ក្នុងស្រុក មួយឈ្មោះ CTN កញ្ញា សុគន្ធ នីសាបាននិយាយសសើរដោយខ្លីថា ផលិតកម្មថោន មានមនុស្សធ្វើការស្រុះគ្នា ល្អណាស់​ ហើយមិនបាននិយាយពីអ្វីទៀតអោយច្បាស់នោះទេ។

តើបញ្ហាទាំងអស់ដែលបានកើតឡើងនេះ វាគ្រាន់តែជាបញ្ហាបុគ្គលប៉ុណ្ណោះទេឬ ដូចដែលនៅក្នុងសិល្បៈ គេតែងនិយាយថា «ជាបញ្ហាតូឯក» ឬមួយក៏ «ពន្លិចទូករបស់ឯងចោល ដើម្បីអោយនៅសល់តែទូករបស់អញ» នោះមែនដែរទេ? បើសិនជាបញ្ហារបស់ផលិតកម្ម ដែលយកបញ្ហាប្រជែងប្រណាំងគ្នា តាមរយៈទិញដោះដូរ ឬក៏តាមរយះប្រជាប្រិយភាព​របស់ អ្នកសិល្បករ សិល្បការនីនោះ គេត្រូវតែនិយាយថា នេះជារឿងធម្មតាដែលតែងតែកើតមាន នៅលើរបបទីផ្សារសេរី និងនៅក្នុងពិភពសិល្បៈ។ ប៉ុន្តែបើការប្រជែងគ្នា ដោយប្រើពាក្យជេរប្រទេចផ្ដាសារ ឬក៏ការខ្ទាស់ជើងគ្នាតាមផ្លូវងងឹត ឬផ្លូវណាផ្សេងទៀតដោយមានលក្ខណៈមិនស្របច្បាប់នោះ វាជាប្រការមិនថ្លៃថ្នូរ នឹងត្រូវតែជៀសវាង៕

ដោយ សេកមនោកុមារ - ប៉ារីស ទី ១០ មេសា ២០១២ ។
Crédit Photo : facebook.com
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...