RSF ៖ ហ៊ុន សែន មិនត្រូវប្រើលេស«Covid-19»ដើម្បីបិតមាត់អ្នកកាសែត
អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RSF /RWB) ដែលមានទីតាំងធំ ក្នុងរដ្ឋធានីប៉ារីស (បារាំង) បានចេញសេចក្ដីថ្លែងការណ៍មួយ ទាមទារទៅដ្ឋាភិបាលលោក ហ៊ុន សែន មិនត្រូវប្រើ«លេស» នៃជំងឺ«Covid-19» ដើម្បីបំបិតមាត់អ្នកសារព័ត៌មាន ដែលមិនធ្វើតាមរដ្ឋាភិបាល ទាំងងងឹតងងុលនោះឡើយ។ សេចក្ដីថ្លែងការណ៍ របស់អង្គការអន្តរជាតិ ដែលមានជំនាញ ខាងឃ្លាំមើលសិទ្ធិសេរីភាព អ្នកសារព័ត៌មាន នៅជុំវិញពិភពលោក បានធ្វើឡើងមួយថ្ងៃក្រោយការចាប់ខ្លួន លោក សុវណ្ណ រិទ្ធី អ្នកកាសែតក្នុងស្រុកមួយរូប ពីបទញុះញង់ ដោយសារតែអ្នកកាសែតរូបនោះ បានស្រង់សំដី «ទាំងស្រុង» របស់លោក ហ៊ុន សែន មកផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។ សំដីទាំងស្រុង របស់លោក ហ៊ុន សែន ដែលត្រូវបានដកស្រង់ មកចុះផ្សាយនោះ ជាការធ្វើអត្ថាធិប្បាយ របស់បុរសខ្លាំងកម្ពុជារូបនេះ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ជុំវិញវិធានការរបស់រដ្ឋាភិបាលលោក ក្នុងការគ្រប់គ្រង និងដោះស្រាយវិបត្តិ «Covid-19»។ ការដកស្រង់សំដីនោះ មានអត្ថន័យដើម ដូច្នេះថា៖ «បើអ្នកម៉ូតូឌុបក្ស័យធន លក់ម៉ូតូចាយសិនទៅ រដ្ឋាភិបាលគ្មានលទ្ធភាពជួយនោះទេ។» តែសម្រាប់អាជ្ញាធក្រុងភ្នំពេញ សំដីលោក ហ៊ុន សែន ដែលត្រូវបានដកស្រង់ ទាំងដើមទាំងចុង យកមកចុះផ្សាយខាងលើនេះ ជាការញុះញង់បង្កភាពវឹកវរ ដល់សន្តិសុខសង្គម។ លោក សុវណ្ណ រិទ្ធី ត្រូវបានចាប់ខ្លួន ក្នុងយប់ថ្ងៃអង្គារដដែល (ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០) និងបន្ទាប់មក ត្រូវបានបញ្ជូន មកកាន់សាលាដំបូងរាជធានី នៅរសៀលថ្ងៃនេះ (ថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២០)។ លោក សុវណ្ណ រិទ្ធី ដែលជាចាងហ្វាងសារព័ត៌មាន «TVFB» ដែលផ្សព្វផ្សាយ នៅតាមគេហទំព័រ និងនៅលើបណ្ដាញសង្គម អាចនឹងជាប់ពន្ធនាគារ យ៉ាងហោច ២ឆ្នាំ។ នេះ បើតាមក្រមព្រហ្មទណ្ឌកម្ពុជា ដែលត្រូវគេស្គាល់ថា ជាមធ្យោបាយយ៉ាងណែនដៃ របស់របបដឹកនាំក្រុងភ្នំពេញ ដើម្បីប្រឆាំងនឹងក្រុមអ្នករិះគន់។ ខណៈលោក សុវណ្ណ … Continue reading RSF ៖ ហ៊ុន សែន មិនត្រូវប្រើលេស«Covid-19»ដើម្បីបិតមាត់អ្នកកាសែត
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed