Posts in ‘បាល់ទាត់’ Category

សឹង្ហបុរី និង​វៀតណាម ធ្វើ​ជា​ម្ចាស់​ផ្ទះ ស្សូស៊ូគីខាប់ ២០១៤

សឹង្ហបុរី និង​វៀតណាម ធ្វើ​ជា​ម្ចាស់​ផ្ទះ ស្សូស៊ូគីខាប់ ២០១៤

សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេហ៏ (ASEAN Football Federation) ឬហៅកាត់ថា អេអេហ្វអេហ្វ (AFF) បានប្រកាសជាផ្លូវ​ការកាលពីថ្ងៃពុធ ម្សិលមិញថា ប្រទេសសឹង្ហបុរី និងប្រទេសវៀតណាម នឹងរួមសហការគ្នាធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួត​ពានរង្វាន់ អេអេហ្វអេហ្វ ស្សូស៊ូគីខាប់ (AFF Suzuki Cup) ឆ្នាំ២០១៤ ខាងមុខ។


ការជួបប្រកួត អេអេហ្វអេហ្វ ស្សូស៊ូគីខាប់ នៅប្រទេសថៃក្នុងឆ្នាំ២០១២។

ការប្រកួតនៅឆ្នាំក្រោយ នឹងតម្រូវឲ្យក្រុមដែលនៅក្នុងតំបន់អាស៊ីអាគ្នេហ៏ទាំងអស់ មកធ្វើជាក្រុមភ្ញៀវ ដែលត្រូវប្រកួត​ក្នុង​វគ្គចែកពូល។

ប្រទេសសឹង្ហបុរី ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះ ការប្រកួតក្នុងកម្មវិធីនេះ នៅឆ្នាំ១៩៩៦ និងឆ្នាំ២០០៧ នឹងត្រូវធ្វើជាម្ចាស់ផ្ទះ​ម្តង​ទៀត នៅឆ្នាំក្រោយ ដែលនឹងត្រូវប្រកួតនៅកីឡាដ្ឋានថ្មី [...]

រៀលម៉ាឌ្រីដ សង្ឃឹម​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ឆែមពានលីក

រៀលម៉ាឌ្រីដ សង្ឃឹម​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ឆែមពានលីក

ក្រុមអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) មានជំនឿចិត្តយ៉ាងមុតមាំថា នឹងបានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឆែមពានលីក (Champions League) លើកទី២៤ របស់ខ្លួន បន្ទាប់ពីបានយកឈ្នះក្រុម កាឡាតាសារ៉ាយ (Galatasaray) ដោយលទ្ធផល ៣-០ ក្នុងការប្រកួតជើងទី១ វគ្គ១ភាគ៤ ផ្តាច់ព្រ័ត្រ កាលពីយប់មិញ។


ក្បាច់ពិសេសរបស់កីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ។

កីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) នៅតែបន្តការរកគ្រាប់បាល់របស់ខ្លួន។ ការប្រកួតទើបតែបាន ៩នាទី​ប៉ុណ្ណោះ កីឡាកររូបនេះ អាចរកគ្រាប់បាល់បានសម្រេច ឲ្យក្រុមរៀលម៉ាឌ្រីដ នាំមុខមុន ក្នុងការប្រកួតនាកីឡាដ្ឋាន សានទីអឺកូ បាណឺប៊ូ (Santiago Bernabeu)។ វាជាគ្រាប់បាល់ទី៩ របស់កីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះ ក្នុងការ​ប្រកួត ៩លើក។

[...]
បាល់ទាត់កម្ពុជា៖ បឹងកេត បំបាក់ ភ្នំពេញ​ក្រោន ៣-១

បាល់ទាត់កម្ពុជា៖ បឹងកេត បំបាក់ ភ្នំពេញ​ក្រោន ៣-១

ក្រុមម្ចាស់ជើងឯកចំការកៅស៊ូបឹងកេត នៅតែបន្តជ័យជំនះរបស់ខ្លួន និងនៅតែឈរលើកំពូលតារាងខេមបូឌានលីក បន្ទាប់ពីបានយកឈ្នះក្រុមភ្នំពេញក្រោន ដែលសល់គ្នាត្រឹមតែ ១០នាក់ ដោយលទ្ធផល ៣-១ កាលពីរសៀលថ្ងៃពុធ ម្សិលមិញ នាកីឡាដ្ឋានអូឡាំពិក។

ការប្រកួតរវាងក្រុមបឹងកេត ជាមួយភ្នំពេញក្រោន។

ក្រុមជើងខ្លាំងចំការកៅស៊ូបឹងកេត ដែលមានមូលដ្ឋាននៅខេត្តកំពង់ចាម ពិតជាមិនធ្វើឲ្យទស្សនិកជន​របស់ខ្លួនខកចិត្ត​ឡើយ ដោយបានលេងគ្របដណ្តប់ក្រុមភ្នំពេញក្រោនយ៉ាងខ្លាំង។ ខ្សែបម្រើ ម៉ូម៉ូ ដេកេល ស្ស៊ូមីឡា (Momoh Degaile Sumila) បានធ្វើឲ្យក្រុមចំការកៅស៊ូ ធ្វើការនាំមុខមុន តាមរយះការរកគ្រាប់បាល់បញ្ចូលទី បានសម្រេចនៅនាទី ទី១៦ ដែលជាការទាត់បាល់ពីចង្ងាយ។

ក្រុមភ្នំពេញក្រោន ដែលកំពុងតែត្រូវគេនាំមុខហើយនោះ បែរជាសល់គ្នាត្រឹមតែ១០ [...]

បាល់ទាត់៖ ក្រុម​លីវើភូល នឹង​ប្រកួត​ជា​មិត្តភាព នៅ​ថៃ

បាល់ទាត់៖ ក្រុម​លីវើភូល នឹង​ប្រកួត​ជា​មិត្តភាព នៅ​ថៃ

ក្រុមបាល់ទាត់អង់គ្លេស ហង្សក្រហម លីវើភូល (Liverpool) បានប្រកាសកាលពីថ្ងៃអង្គារ៏ថា ពួកគេ នឹងប្រកួតជា​លក្ខណៈ​មិត្តភាព ក្នុងប្រទេសថៃ ដែលជាការប្រកួតលក្ខណៈកំសាន្ត មុនរដូវកាល ២០១៣-២០១៤ ចាប់ផ្តើម។


អ្នកគាំទ្រ និងចូលចិត្តក្រុមលីវើភូល ជាជនជាតិថៃ។

ម្ចាស់ជើងឯកអ៊ឺរ៉ុប ឆែមពានលីក (Champions League) ៥សម័យកាលមួយនេះ នឹងត្រូវប្រកួតជាមួយក្រុមបាល់ទាត់​ប្រទេសថៃ នៅក្នុងកីឡាដ្ឋានជាតិរ៉ាចាមេនកាឡា (Rajamangala National Stadium) ក្នុងទីក្រុងបាងកក នាថ្ងៃទី២៨ ខែកក្កដា។

លោក អ៊ីយ៉ាន អារ៉េ (Ian Ayre) នាយកគ្រប់គ្រងក្លឹបលីវើភូល បាននិយាយថា «យើងបានទៅប្រទេសថៃ លើកដំបូង​នៅ​ឆ្នាំ២០០១។ លើកនេះជាលើកទី៤ ហើយយើងទៅទីនោះ ដើម្បី សម្តែងជូន និងជួបប្រិយមិត្តរបស់យើងជាច្រើន [...]

ហ្វឺកឺសិន បន្ទោស​កូន​ក្រុម បន្ទាប់​ពី​ធ្លាក់ អេហ្វអេ ខាប់

ហ្វឺកឺសិន បន្ទោស​កូន​ក្រុម បន្ទាប់​ពី​ធ្លាក់ អេហ្វអេ ខាប់

គ្រូបង្វឹកក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោក សឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) បានរិះគន់ដល់កីឡាកររបស់គាត់ថា កីឡាករទាំងអស់លេងមិនបានល្អ ដូចអ្វីដែលគាត់រំពឹងទុកនោះទេ ក្នុង​ការ​បរាជ័យ ១-០ ជាមួយនឹងក្រុម ឆែលស៊ី (Chelsea) ក្នុងការប្រកួត អេហ្វអេខាប់ (FA Cup) វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃ​ច័ន្ទ។


ការប្រកួតរវាង ម៉ែនឆេស្ទើ យូណៃធីត និង ឆែលស៊ី។

ក្រុម ម៉ែនឆេស្ទើ យូណៃធីត បានធ្លាក់ចេញពីការប្រកួត បន្ទាប់ពីខ្សែប្រយុទ្ធ ដិមបា បា (Demba Ba) រកគ្រាប់បាល់​បញ្ចូល​ទីបានសម្រេច នៅវគ្គទី២ ហើយជួយឲ្យក្រុម ឆែលស៊ី អាចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រត្រជាបន្ត ដែលត្រូវជួប​ជាមួយនឹងក្រុម ម្ចាស់ជើងឯកព្រីមែលីក (Premier League) ម៉ែនឆេស្ទើ ស៊ីធី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...