Posts in ‘សហគមន៍ខ្មែរ នៅបរទេស’ Category

ប្រធានាធិបតី​ ម៉ាក្រុង ​ឲ្យ​​រដ្ឋមន្ត្រី​ការបរទេស​បារាំង ចាត់​វិធានការ​ជុំវិញ​វិបត្តិ​នយោបាយ​កម្ពុជា

ប្រធានាធិបតី​ ម៉ាក្រុង ​ឲ្យ​​រដ្ឋមន្ត្រី​ការបរទេស​បារាំង ចាត់​វិធានការ​ជុំវិញ​វិបត្តិ​នយោបាយ​កម្ពុជា

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសេចក្ដីព្រួយ​បារម្ភ​ទាំងឡាយ ដែលកំពុងកើតមាន នៅក្នុងវិបត្តិ​នយោបាយ​កម្ពុជា សម្រាប់រយៈពេលចុងក្រោយថ្មីៗ។ នេះ បើតាមលិខិតមួយ របស់លោក ហ្វ្រង់ស័រ ហ្សាវីយ៉េង ឡូឆ៍ (François-Xavier Lauch) នាយក​ខុទ្ទកាល័យ​ប្រធានាធិបតី​បារាំង ដែលបានសរសេរ​ឆ្លើយតប​មកកាន់​កញ្ញា លីម កានីកា ពលរដ្ឋខ្មែរបារាំងមួយរូប និងជា​ប្រធាន​ចលនាយុវជន ដែលគាំទ្រ​គណបក្ស​សង្គ្រោះជាតិ (MJ CNRP) ក្នុងប្រទេសបារាំង។

លិខិតដែលចុះហត្ថលេខា នៅថ្ងៃទី២០ ខែវិច្ឆិកា និងដែលទើបនឹងធ្លាក់ មកដល់ដៃកញ្ញា កានីកា នៅពីរថ្ងៃក្រោយ បានបញ្ជាក់ថា លោក អេម៉ានុយអែល ម៉ាក្រុង បានទទួលលិខិតរបស់កញ្ញា និងបានដឹងឮ ពីវិបត្តិនយោបាយ នៅក្នុងប្រទេសកម្ពុជារួចហើយ។ លិខិតរបស់នាយកខុទ្ទកាល័យប្រធានាធិបតី បានអះអាងបន្ត ពីការផ្ដល់ដំណឹង ជុំវិញការព្រួយបារម្ភដ៏«ជ្រាលជ្រៅ» [...]

បុរស​ខ្មែរ​ម្នាក់​ឱប​កូន​តូច​ស្រី​ប្រុស លោត​សម្លាប់​ខ្លួន នៅ​ប៉ារីស

បុរស​ខ្មែរ​ម្នាក់​ឱប​កូន​តូច​ស្រី​ប្រុស លោត​សម្លាប់​ខ្លួន នៅ​ប៉ារីស

បុរសម្នាក់ និងកូនស្រីអាយុ៦ឆ្នាំ របស់គាត់ បានស្លាប់ នៅក្នុងហេតុការណ៍លោតសម្លាប់ខ្លួន ពីជាន់ទី៥ នៃសណ្ខាគារមួយកន្លែង ស្ថិតក្នុងសង្កាត់ទី១១ កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន។ កូនប្រុសអាយុ៣ឆ្នាំ របស់បុរសរូបនោះ បានរួចរស់ជីវិត ដោយសារអាវរបស់កុមារ បានទាក់ជាប់នឹងចំរឹងអាគារ រហូតមានការជួយសង្គ្រោះ ពីសំណាក់អ្នកជួយសង្គ្រោះ ក្នុងរយៈពេល១៥នាទីក្រោយមក។

ហេតុការណ៍ដ៏រន្ធត់ ដែលបានកើតឡើង នៅវេលាម៉ោងប្រមាណជា ១៤រសៀលនេះ បានបង្កភាពតក់ស្លុត ដល់អ្នកជិតខាង និងអ្នកដែលស្គាល់ក្រុមគ្រួសារ របស់បុរសខាងលើ ដែលជាបុគ្គលិកមានដើមកំណើតខ្មែរ ទទួលបន្ទុកផ្នែកសម្ភារៈ របស់សណ្ឋាគារមួយនេះ។ សាក្សីម្នាក់ បានថ្លែងប្រាប់ទូរទស្សន៍ «BFMTV» របស់បារាំងថា បុរសអាយុ៤៧ឆ្នាំ បានចាប់កូនទាំងទ្វេរបស់ខ្លួន ហើយបានហក់ចេញតាមបង្អួច ទម្លាក់ខ្លួនមកដី។ សាក្សីរូបនោះ បានអះអាងថា៖ «កូនតូចៗទាំងពីរ [...]

ពលរដ្ឋ​ខ្មែរ-អាមេរិក ប្រមូល​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ អ.ស.ប ក្នុង​ថ្ងៃ​សុក្រ​នេះ

ពលរដ្ឋ​ខ្មែរ-អាមេរិក ប្រមូល​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ អ.ស.ប ក្នុង​ថ្ងៃ​សុក្រ​នេះ

ការសំដែងមតិ របស់សហគមន៍ខ្មែរនៅក្រៅស្រុក ដើម្បីទាមទារ ឲ្យដោះលែង​ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលត្រូវបានអាជ្ញាធររដ្ឋាភិបាល ចាប់ខ្លួនយកទៅឃុំ កាលពីពីរសប្ដាហ៍មុន កំពុងបន្តមានសន្ទុះទៅមុខ និងមានគម្រោងធ្វើ ក្នុងថ្ងៃសុក្រទី២២ ខែកញ្ញានេះ វេលាម៉ោង១១ព្រឹក (ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២២យប់ ថ្ងៃដដែល ម៉ោងក្នុងប្រទេសកម្ពុជា) នៅខាងមុខទីស្នាក់ការអង្គការសហប្រជាជាតិ កណ្ដាលទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។

ការជួបជុំគ្នា ធ្វើបាតុកម្ម របស់ពលរដ្ឋខ្មែរ-អាមេរិកាំងទាំងនេះ បានគ្រោងធ្វើនៅចំពេល ដែលអង្គការពិភពលោកមួយនេះ កំពុងធ្វើមហាសន្និបាត លើកទី៧២ របស់ខ្លួន ដោយមានវត្តមានចូលរួម ពីសំណាក់ប្រទេស និងរដ្ឋជាសមាជិក រាប់ទាំងប្រទេសកម្ពុជាផង។ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស នឹងតំណាងឲ្យប្រទេសកម្ពុជា ដើម្បីឡើងថ្លែង នៅចំពោះអង្គមហាសន្និបាតប្រចាំថ្នាំនេះ។

» ប្រកាសស្ដីពីបាតុកម្ម នៅខាងមុខទីស្នាក់ការ [...]

សហគមន៍​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង ប្រកាស​ធ្វើ​មហាបាតុកម្ម

សហគមន៍​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង ប្រកាស​ធ្វើ​មហាបាតុកម្ម

បាតុកម្មរបស់សហគមន៍ខ្មែរ នៅក្រៅស្រុក បានកើតឡើងជាបន្តបន្ទាប់ នៅចំពោះការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង ដោយអាជ្ញាធររដ្ឋាភិបាលកម្ពុជា។ ហើយពេលនេះ ជាបាតុកម្ម ដែលសហគមន៍ខ្មែរ នៅក្នុងប្រទេសកូរ៉េខាងត្បូង គ្រោងនឹងធ្វើ ក្នុងថ្ងៃអាទិត្យ ទី១ ខែតុលាខាងមុខ នៅកណ្ដាលរដ្ឋធានី សេអ៊ូល។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយក្នុងថ្ងៃនេះ ដោយក្រុមអ្នករៀបចំបាតុកម្ម បានអះអាងពីភាពស្របច្បាប់ នៃការរៀបចំបាតុកម្មរបស់ខ្លួន និងបានអំពាវនាវឲ្យ«បងប្អូនជនរួមជាតិខ្មែរ» ក្រោកឈរឡើង«ចូលរួមធ្វើបាតុកម្ម ដើម្បីជាផលប្រយោជន៍ នៃការការពារនៃរបបប្រជាធិបតេយ្យ នៅកម្ពុជា»។

សេចក្ដីប្រកាសព័ត៌មាន បានសរសេរនៅចុងបញ្ចប់ ពន្យល់ន័យពាក្យថា«ខ្លាច» ដែលស្មើនឹង «ដើម្បីបំផ្លាញជាតិ» និង«ដើម្បីបន្តឈរមើលរាស្រ្ត រស់រងទុក្ខ»។ អត្ថបទបានបន្ថែមទៀត​ថា៖ «ក្លាហានឡើង ដើម្បីការពាររបបប្រជាធិបតេយ្យ!»៕

ខាងក្រោមនេះ [...]

បាតុកម្ម​ទាមទារ​ឲ្យ​ដោះ​លែង កឹម សុខា នៅ​កណ្ដាល​រដ្ឋធានី ប៉ារីស

បាតុកម្ម​ទាមទារ​ឲ្យ​ដោះ​លែង កឹម សុខា នៅ​កណ្ដាល​រដ្ឋធានី ប៉ារីស

ការជួបជុំគ្នានោះ ត្រូវបានក្រុមអ្នករៀបចំបាតុកម្ម អះអាងពីមុនថា មានចំនួនអ្នកចូលរួម មិនតិចជាង ៥០០នាក់ (៧០០នាក់ បើតាមការអះអាង របស់អ្នករៀបចំបាតុកម្ម នៅល្ងាចថ្ងៃសៅរ៍) ខណៈអ្នកឃ្លាំមើលឯករាជ្យ អះអាងថា អ្នកចូលរួមទំនងជាមានចំនួន ពីរដងតិចជាងការអះអាងខាងលើ។ ក្រុមបាតុករ ដែលមានទាំងព្រះសង្ឃ និងគ្រហស មានទាំងពលរដ្ឋខ្មែរ ពលរដ្ឋបរទេស​ដែល​មានដើមកំណើតខ្មែរ និងមិត្តបរទេសផង បានប្រមូលគ្នីគ្នា ចាប់ពីវេលាម៉ោង១៤មក នៅក្រោមតំណងទឹកភ្លៀង រលឹមស្រោចស្រព នៅលើទីលាន«សិទ្ធិមនុស្ស» នៃវិមានត្រូកាដេរ៉ូ (Trocadéro) ខាងមុខតួអេហ្វែល (Tour Eiffel) កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង។

បំណងសំខាន់ៗចំនួន៣ ត្រូវបានក្រុមបាតុករលើកឡើង ក្នុងនោះមានការទាមទារ ឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន គោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ គោរពរដ្ឋធម្មនុញ្ញកម្ពុជា ដែលជាច្បាប់កំពូលរបស់ប្រទេស និងទាមទារ ឲ្យដោះលែងលោក កឹម សុខា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...