Posts in ‘នយោបាយ’ Category

ប្រធាន​បក្ស​អំណាច​ខ្មែរ ប្ដឹង​អតីត​ប្រធាន​បក្ស​ ពី​បទ​បរិហារកេរ្តិ៍

ប្រធាន​បក្ស​អំណាច​ខ្មែរ ប្ដឹង​អតីត​ប្រធាន​បក្ស​ ពី​បទ​បរិហារកេរ្តិ៍

បណ្ដឹងពីបទបរិហារកេរ្តិ៍ ត្រូវបានប្រធានបច្ចុប្បន្ន នៃគណបក្សអំណាចខ្មែរ ដាក់ឡើងទៅស្ថាប័នអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ប្ដឹងអតីតប្រធាន នៃគណបក្សនេះ។ លោក សួង សុភ័ណ្ឌ ជាប្រធានគណបក្ស បានដាក់ពាក្យបណ្ដឹងនេះ នៅព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ប្តឹងលោក សួន សេរីរដ្ឋា បន្ទាប់ពីអតីតប្រធានគណបក្សរូបនេះ បានចោទប្រធានបច្ចុប្បន្ន ថាជាអ្នកក្លែងបន្លំលិខិតលាលែង ពីប្រធានគណបក្សរបស់លោក (សួន សេរីរដ្ឋា) នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃម្សិលមិញ។

លោក សួង សុភ័ណ្ឌ បានអះអាងថា ការដាក់បណ្ដឹងនេះ ធ្វើឡើងដោយបង្ខំចិត្ត។ លោកបានលើកយកមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា មកបញ្ជាក់ថា៖ «គ្រប់ការអះអាងបំផ្លេីស ឬ ការទំលាក់កំហុសដោយអសុទ្ធចិត្តលេីអំពេីណាមួយ ដែលនាំអោយប៉ះពាល់ដល់កិត្តិយស ឬ កិត្តិស័ព្ទនៃបុគ្គល ឬ នៃស្ថាប័ន គឺជាការបរិហារកេរ្តិ៍»។

កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញ លោក សួន [...]

សមាជិក​សភា​អ៊ឺរ៉ុប​ទទូច​ឲ្យ EU ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​គ្រាក់ៗ​ខ្មែរ

សមាជិក​សភា​អ៊ឺរ៉ុប​ទទូច​ឲ្យ EU ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​គ្រាក់ៗ​ខ្មែរ

នៅទីបំផុត សភាសហភាពអ៊ឺរ៉ុប បានអនុម័តជាឯកច្ឆន្ទ នូវដំណោះស្រាយ«បន្ទាន់»មួយ ដែលមាន១៣ចំណុច។ ដំណោះស្រាយនេះ កើតចេញពីការប្រមូលផ្ដុំ និងការធ្វើបច្ចុប្បន្នភាព នៃញត្តិស្នើដំណោះស្រាយ យ៉ាងហោចចំនួន៦ ដែលត្រូវបានក្រុមសមាជិកសភាអ៊ឺរ៉ុប មកពីច្រើនគណបក្ស ច្រើនប្រទេស (ក្នុងសហភាពអ៊ឺរ៉ុប) ដាក់ចូល​ទៅកាន់​សម័យប្រជុំពេញអង្គ លើកទី៣៩ របស់សភាសហភាពអ៊ឺរ៉ុប ដែលប្រព្រឹត្តិទៅ តាំងពីដើមសប្ដាហ៍ រហូតមកដល់ ថ្ងៃព្រហស្បត្តិ៍នេះ។

ដូចអត្ថបទព័ត៌មាន របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដែលផ្សាយពីព្រឹត្តិការណ៍ខាងលើ តាំងពីដំបូងទីមក ថាញត្តិទាំង៦នោះ មានសណ្ឋានប្រហាក់ប្រហែលគ្នា តែមានទម្ងន់ នៃការស្នើដំណោះស្រាយ មិនដូចគ្នាទេ។ សូមអានអត្ថបទដែលទាក់ទង ដោយចុចនៅលើទីនេះ

ប៉ុន្តែការស្នើ​ដំណោះស្រាយ​ដូចគ្នាមួយ របស់ក្រុមអ្នកតំណាងរាស្ត្រ [...]

EU ថា​ខ្លួន​នឹង​ដាក់​ទណ្ឌកម្ម បើ​របប ហ៊ុន សែន មិន​អើពើ

EU ថា​ខ្លួន​នឹង​ដាក់​ទណ្ឌកម្ម បើ​របប ហ៊ុន សែន មិន​អើពើ

ក្នុងឱកាសនៃសម័យប្រជុំពេញអង្គ លើកទី៣៩ នៃសភាសហភាពអ៊ឺរ៉ុប ថ្ងៃព្រហស្បត្តិ៍ទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងក្រុងស្ត្រាស្បួរិ៍ ប្រទេសបារាំង អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) អនុប្រធានគណៈកម្មការអ៊ឺរ៉ុប / តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និង​នយោបាយ​សន្តិសុខ បានតម្លើងសម្លេងខ្លាំងៗ និងសង្កត់ធ្ងន់ ពីវិធានការដាក់ទណ្ឌកម្មជាច្រើន ប្រឆាំងរបបដឹកនាំ របស់លោក ហ៊ុន សែន ប្រសិនណា ជាស្ថានការណ៍នយោបាយ ក្នុងប្រទេសកម្ពុជា មិនមានភាពល្អប្រសើរ ឡើងវិញទេនោះ។

ខាងក្រោមនេះ ជាការថ្លែងរបស់អ្នកស្រីប្រមុខការទូតអ៊ឺរ៉ុប ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់ជូនទាំងស្រុង ពីក្រុងស្ត្រាស្បួរិ៍ ដូចតទៅ៖

«និន្នាការផ្ដាច់ការ​និយម ដែលកំពុងពង្រីកខ្លួន...»

ឆ្នាំកន្លងទៅ ត្រូវបានកត់សម្គាល់ ដោយការធ្លាក់ចុះដ៏សំខាន់ សម្រាប់លទ្ធិប្រជាធិបតេយ្យ [...]

សភា​អ៊ឺរ៉ុប​អនុម័ត​ដំណោះស្រាយ​១៣ចំណុច ប្រឆាំង​របប ហ៊ុន សែន

សភា​អ៊ឺរ៉ុប​អនុម័ត​ដំណោះស្រាយ​១៣ចំណុច ប្រឆាំង​របប ហ៊ុន សែន

ដូចប្រិយមិត្តអ្នកអាន បានជ្រាប​នៅក្នុងអត្ថបទ ចេញផ្សាយមុនៗហើយ ថាសភាសហភាពអ៊ឺរ៉ុប បានបើកសម័យប្រជុំពេញអង្គ លើកទី៣៩ របស់ខ្លួន ដោយ​​យក​វិបត្តិ​នយោបាយ នៅក្នុងប្រទេសកម្ពុជា មកជជែកដេញដោល ជាលក្ខណៈ«បន្ទាន់» មុននឹងស្ថាប័ន​នីតិបញ្ញត្តិ​ របស់​សហភាពអ៊ឺរ៉ុប​មួយនេះ បោះឆ្នោតអនុម័ត សម្រេច​​យក «ដំណោះស្រាយ» មួយ ដែលមាន១៣ចំណុច ពិសេសជាងដំណោះស្រាយ រាល់ដងកន្លងមក សម្រាប់ដាក់ជូន ទៅគ្រប់ភាគីពាក់ព័ន្ធ​ទាំងអស់។

ដំណោះស្រាយអនុម័តរួច ដែលចេញពីសេចក្ដីស្នើ លេខ «RC-B8-0366/2018» គឺជាការរួមបញ្ចូលគ្នា រវាងញត្តិស្នើដំណោះស្រាយជាច្រើន ដែលត្រូវបានដាក់ចូលមកសភាអ៊ឺរ៉ុប តាំងពីដើមសប្ដាហ៍នេះមក ដោយក្រុមតំណាងរាស្ត្រអ៊ឺរ៉ុប ពីច្រើនគណបក្សនយោបាយ និងច្រើនប្រទេស ដែលជាសមាជិករបស់សហភាពអ៊ឺរ៉ុប។ ដំណោះស្រាយនេះ ត្រូវបានសរសេរគ្រប់ភាសា (លើកលែងតែភាសាដើម នៃជនជាតិអៀឡង់) ដែលសហភាពអ៊ឺរ៉ុបប្រើប្រាស់ នៅក្នុងស្ថាប័នរបស់ផងខ្លួន។

[...]

មែរគែល ប្រើកិច្ចព្រមព្រៀងសន្តិភាព១៩៩១ មកព្រមាន ហ៊ុន សែន

មែរគែល ប្រើកិច្ចព្រមព្រៀងសន្តិភាព១៩៩១ មកព្រមាន ហ៊ុន សែន

មិនសូវមាននរណាចាប់អារម្មណ៍ទេ ក្រៅតែពីប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន និងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានបង្វិលអត្ថន័យនៃទូរសារនេះ មកផ្សាយថា ជាការអបអរសាទរ ទទួលស្គាល់លោក ហ៊ុន សែន ថាជានាយករដ្ឋមន្ត្រី ចេញពីរដ្ឋសភាប្រជាធិបតេយ្យមួយ។ អាចបង្វិលអត្ថន័យបាន ដោយហេតុថា ទូរសារនោះសរសេរជាភាសាអាល្លឺម៉ង់ និងផ្ញើរចេញ នៅថ្ងៃទី៦ ខែកញ្ញា ជួនចំឱកាស ដែលលោក ហ៊ុន សែន ត្រូវបានរដ្ឋសភាឯកបក្សកម្ពុជា ជ្រើសតាំងសារជាថ្មី ឲ្យក្លាយជានាយករដ្ឋមន្ត្រី ដឹកនាំរដ្ឋាភិបាលអាណត្តិទី ៦។ 

ប្រដាប់ឃោសនាដ៏ល្បីមួយ របស់លោក ហ៊ុន សែន ថែមទាំងបានច្បិចឃ្លាជូនពរ ដែលជាទម្រង់នៃការគួរសម នៅក្នុងលិខិតផ្លូវការ យកមកផ្សាយនាំមុខ ដែលមើលទៅ ហាក់ដូចជាមេដឹកនាំអាល្លឺម៉ង់ បានជូនពរ និងទទួលស្គាល់លោក ហ៊ុន សែន ខណៈបុរសខ្លាំងកម្ពុជារូបនេះ បានឈ្នះការបោះឆ្នោតមួយ ដែលរងការរិះគន់ យ៉ាងចាស់ដៃ ថាមិនយុត្តិធម៌ មិនសេរីត្រឹមត្រូវ ពីសំណាក់ប្រទេសលោកសេរី ជាពិសេសពី​



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...