Posts in ‘សម្រាំងកីឡា’ Category

ម្ចាស់​ជើងឯក​អ៊ឺរ៉ុប ចាក់​ក្រឡេក បាយ៉ឺន ដល់​ផ្ទះ

ម្ចាស់​ជើងឯក​អ៊ឺរ៉ុប ចាក់​ក្រឡេក បាយ៉ឺន ដល់​ផ្ទះ

តាមពិតទៅ ក្រុមបាល់ទាត់យក្សទាំងពីរ ធ្លាប់បានជួបគ្នា ជាច្រើនដងហើយ ខណៈលទ្ធផលវិញ ក្រុម បាយ៉ឺនមូនិឆ (Bayern Munich) របស់ប្រទេសអាល្លឺម៉ង់ មិនសូវមានវាសនាប៉ុន្មាន ទល់នឹងក្រុម រៀលម៉ាឌ្រីត (Real Madrid) របស់ប្រទេសអេស្ប៉ាញនោះទេ។

សម្រាប់ការប្រកួត «ទៅ» វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ប្រចាំឆ្នាំ២០១៧-២០១៨ ក្នុងយប់នេះ ក្រុម រៀល ដែលកំពុងកាន់តំណែង ជាជើងឯកឆ្នាំទៅម៉ិញ នៅក្នុងដៃផងនោះ បានយកឈ្នះលើក្រុម បាយ៉ឺន ជាថ្មីទៀត នៅក្នុងកីឡដ្ឋាន «Allianz Arena» របស់ក្រុម បាយ៉ឺន។

នៅក្នុងការប្រកួត ដែលមានរយៈពេលជាង ៩០នាទី និងបើទោះជា កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) កំពូលខ្សែប្រយុទ្ធរបស់ក្រុម រៀល មិនសូវមាន​សកម្មភាព​យ៉ាងណាក្ដី តែកីឡាករភាគច្រើន របស់ក្រុម រៀល សុទ្ធតែមានថ្វីជើង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ ចែក បញ្ជូន និងទាត់បាល់ [...]

លីវើភូល លត់ រ៉ូម៉ា ជិត​ផុត​ដង្ហើម ៥-២

លីវើភូល លត់ រ៉ូម៉ា ជិត​ផុត​ដង្ហើម ៥-២

ជាការសំដែងមហិទ្ធិរិទ្ធិ របស់ហង្សក្រហមអង់គ្លេស នៅក្នុងកីឡដ្ឋានរបស់ខ្លួន ក្នុងយប់នេះ ដើម្បីបំបាក់ក្រុម រមាសស្ពាន់ របស់ប្រទេសអ៊ីតាលី។

ជាមួយនឹងបច្ចេកទេស ដាក់ក្រឡាទាត់ ដោយគ្រូបង្វឹក លោក «Jürgen Klopp» និងថ្វីជើងដ៏កំពូល របស់ខ្សែប្រយុទ្ធជាតិ អេហ្សីព កីឡាករ មហាមេដ សាឡា (Mohamed Salah) ក្រុមលីវើភូល (Liverpool - អង់គ្លេស) ហៅ ហង្សក្រហម សឹងតែធ្វើឲ្យក្រុម រ៉ូម៉ា (AS Roma- អ៊ីតាលី) ផុតដង្ហើមងើបលែងរួច ក្នុងការប្រកួត «ទៅ» វគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ប្រចាំឆ្នាំ២០១៧-២០១៨ កាលពីយប់ថ្ងៃអង្គារ ទី២៤ ខែមេសានេះ។

ក្រុម ហង្សក្រហម បានរកគ្រាប់បាល់ បានជាបន្តបន្ទាប់ ចំនួន ៥-០ នៅក្នុង៨០នាទីដំបូង ឈ្នះពីលើក្រុម រ៉ូម៉ា ស្រេចទៅហើយ។ ប៉ុន្តែនៅក្នុងរយៈពេលចុងក្រោយ គ្រូបង្វឹករបស់ក្រុម លីវើភូល លោក «Jürgen Klopp» បានធ្វើការប្ដូរកីឡាករ ដើម្បីសន្សំជើង [...]

អាសែន វឹងជ័រ ប្រកាស​លាលែង​ពី​ក្រុម កាំភ្លើងធំ

អាសែន វឹងជ័រ ប្រកាស​លាលែង​ពី​ក្រុម កាំភ្លើងធំ

ការដឹកនាំក្រុមបាល់ទាត់ អាសឺណល់ (Arsenal) ហៅក្រុម កាំភ្លើងធំ អស់រយៈពេល ២២ឆ្នាំ នឹងត្រូវបញ្ចប់ នៅចុងរដូវកាលនេះ។ លោក អាសែន វឹងជ័រ (Arsène Wenger) បានប្រកាសពីការលាលែង ចេញពីតំណែង ជាគ្រូបង្វឹករបស់ក្រុម អាសឺណល់ នៅថ្ងៃសុក្រនេះ តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយ នៅលើគេហទំព័ររបស់ក្រុម។

ជាមួយនឹងការប្រកាស ពីការស្រឡាញ់ដ៏ជ្រាលជ្រៅ និងការគាំទ្រ ជារៀងតទៅ ចំពោះក្រុម កាំភ្លើងធំ គ្រូបង្វឹកជនជាតិបារាំង បានសរសេរឲ្យដឹងថា៖ «បន្ទាប់ពីការសិក្សា យ៉ាងហ្មត់ចត់ និងបន្ទាប់ពីបានជជែក ជាមួយក្រុមបាល់ទាត់រួច ខ្ញុំគិតថា វេលាដ៏សមស្របមួយ សម្រាប់ខ្ញុំបានមកដល់ហើយ ដើម្បីដកខ្លួនថយ នៅចុងរដូវកាល»។

ម្ចាស់ក្រុមបាល់ទាត់ អាសឺណល់ លោក «Stan Kroenke» ក៏បានចូលខ្លួន មកពន្យល់ដែរថា៖ «ជាថ្ងៃមួយ ក្នុងចំណោមថ្ងៃដ៏ពិបាកបំផុត នៃរយៈកាលកីឡារបស់យើង កន្លងមក។ មូលហេតុមួយ ពីក្នុងមូលហេតុដ៏សំខាន់ជាច្រើន [...]

ការ​ប្រកួត​បាល់ទាត់ ដែល​មាន​រយៈពេល​ខ្លី​ជាង​គេ​បំផុត!

ការ​ប្រកួត​បាល់ទាត់ ដែល​មាន​រយៈពេល​ខ្លី​ជាង​គេ​បំផុត!

បន្ទាប់ពីបានប្រកួត អស់រយៈពេល... ត្រឹមតែ១៧វិនាទី ហើយកីឡាករបានប៉ះបាល់ តែ៥ដងប៉ុណ្ណោះ ការប្រកួតរវាងក្រុម «VfB Halberstadt» និងក្រុម «Budissa Bautzen» នៅក្នុងក្របខណ្ឌជើងឯក ក្រុមទី៤ (Division 4) របស់ប្រទេសអាល្លឺម៉ង់ ត្រូវបានអាជ្ញាកណ្ដាល លោក «Steven Greif» បញ្ឈប់ជាស្ថាពរ កាលពីចុងសប្ដាហ៍មុន។

និយាយម្យ៉ាងទៀត គឺអាជ្ញាកណ្ដាល បានផ្លុំកញ្ចែបិទការប្រកួត ក្រោយពីបានផ្លុំកញ្ចែ បើកការប្រកួត បានតែបន្តិច។ មូលហេតុនៃការបញ្ឈប់ការប្រកួតនេះ ត្រូវបានពន្យល់ថា បណ្ដាលមកពីគ្រោះខ្យល់ព្យុះ ឬខ្យល់ដែលមានកម្លាំងខ្លាំង បានបោកបក់នៅក្នុងតំបន់ ភាគឦសាន នៃប្រទេសប្រទេសអាល្លឺម៉ង់។

ទស្សនិកជន ប្រមាណជា ៣០០នាក់ ដែលបានចូលមកទស្សនាការប្រកួត ក៏ត្រូវបានជម្លៀស ទៅកាន់ជម្រកមានសុវត្ថភាព ជាមួយនឹងកីឡាករដែរ។

ជាទូទៅ ការផ្អាកការប្រកួក ភ្លាមៗណាមួយ ត្រូវមានរយៈពេលយូរបំផុត ៤៥នាទី។ ប៉ុន្តែនៅក្រោយរយៈពេលនេះ [...]

មេនស៊ីធី ក្លាយ​ជា​ជើង​ឯក​អង់គ្លេស​ដោយ​សារ... បរាជ័យ​របស់​មេនញ៉ូ

មេនស៊ីធី ក្លាយ​ជា​ជើង​ឯក​អង់គ្លេស​ដោយ​សារ... បរាជ័យ​របស់​មេនញ៉ូ

ភាពសប្បាយរីករាយ បានកើតមានឡើង ព្រោះទឹកភ្នែករបស់អ្នកដទៃ! នៅក្នុងពិភពបាល់ទាត់ មានរឿង​របៀប​នេះ​ច្រើន​ណាស់ និងពិតជាសាហាវ រកថ្លែងមិនត្រូវ!!! ដូចករណីនេះជាដើម៖ ក្រុម មេនឆេស្ទ័រស៊ីធី (Manchester City) បានក្លាយជាជើងឯក ព្រោះក្រុម មេនឆេស្ទ័រយូណាយធីត (Manchester United) បានប្រកួតចាញ់ក្រុម «West Bromwich Albion» ក្នុងពិន្ទុ ០-១ លើទឹកដីខ្លួនឯង (របស់ក្រុម មេនញ៉ូ)។

បរាជ័យរបស់ក្រុម មេនញ៉ូ បានធ្វើឲ្យក្រុមនេះ គ្មានពិន្ទុ (ពិន្ទុ០) សម្រាប់យកមកបូកបន្ថែម ឲ្យចំណាត់ថ្នាក់ទីពីររបស់ខ្លួន នៅក្នុងក្របខណ្ឌ ប្រកួត​ជុំ​បូក​ពិន្ទុ «Premier League» របស់ចក្រភពអង់គ្លេសឡើយ។ ខណៈក្រុម មេនស៊ីធី រកបានបីពិន្ទុបន្ថែម ដាច់ពីលើក្រុម មេនញ៉ូ បន្ទាប់ពីក្រុម មេនស៊ីធី បានប្រកួតយកឈ្នះ (៣-១) លើក្រុម ថូទេនហាម (Tottenham) កាលពីថ្ងៃសៅរ៍។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម មេនញ៉ូ និងក្រុម «West Bromwich [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...