Posts in ‘កីឡាដទៃទៀត’ Category

លោក អូបាម៉ា លេងកីឡា«ហ្គុលហ៏្វ» ជា​មួយ​កីឡាករ​ថៃហ្កឺ វូដស៏

លោក អូបាម៉ា លេងកីឡា«ហ្គុលហ៏្វ» ជា​មួយ​កីឡាករ​ថៃហ្កឺ វូដស៏

លោកប្រធានាតិបតី បារ៉ាក់ អូបាម៉ា (Barack Obama) បានស្វែងយល់ពីការលេងហ្គុលហ្វ៏ក្នុង កំរិតដែលខ្ពស់បំផុត​កាល​ពី​ថ្ងៃ​អាទិត្យ។ គាត់ចាប់ផ្តើមលេងជាមួយនឹងកីឡាករ ថៃហ្កឺ វូដស៏ (Tiger Woods) អ្នកវាយហ្គុលហ្វ៏លេខ២ របស់ពិភពលោក។


លោកប្រធានាតិបតី បារ៉ាក់ អូបាម៉ា និងកីឡាករ ថៃហ្កឺ វូដស៏ ជួបគ្នានៅសេតវិមាន។

លោក អូបាម៉ា ដែលជាអ្នកមានបំណង ចង់លេងហ្គុលហ្វ៏នៅចុងសប្តាហ៏ និងកីឡាករ វូដ ដែលទើបតែ ឈ្នះពានរង្វាន់​លើក​ទី៧៥ របស់គាត់កាលពីខែមុន បានលេងជាមួយគ្នាលើកដំបូងនៅឯ ហ្វឡរីដ៊ែន យ៉ាចត៏ (Floridian Yacht) និង​ហ្គុលហ្វ៏​ក្លឹប​ក្នុងទីក្រុងផាម ស៊ីធី (Palm City) រដ្ឋហ្វឡរីដា (Florida) សហរដ្ឋអាមេរិក។

រយះពេលមិនដល់មួយខែ បន្ទាប់ពីការចាប់ផ្តើមនូវឆមាសទី២របស់គាត់ លោកអូបាម៉ា មាន វិស្សមកាលបីថ្ងៃ [...]

កីឡារត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​ឆ្នាំ​នេះ សំរាប់​ការបរិច្ចាគ

កីឡារត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​ឆ្នាំ​នេះ សំរាប់​ការបរិច្ចាគ

កីឡារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង អន្តរជាតិភ្នំពេញឆ្នាំនេះ នឹងប្រារព្ធឡើងនៅថ្ងៃទី១៦ ខែមិថុនា ទល់មុខ​ព្រះបរម​រាជវាំង ហើយសង្ឃឹមថាឆ្នាំនេះនឹងមានអ្នកចូលរួម ច្រើនជាងឆ្នាំ ២០១២ឆ្នាំមុន។


កីឡាការិនី ពាក់កណ្ដាលម៉ារ៉ាតុង កាលពីឆ្នាំ២០១២។ រូបថត sovannaraphotojournalist.blogspot.com។

សហព័ន្ធកីឡាជាតិបានប្រាប់ដល់សន្និសិទ្ធសារពត៌មានកាលពីថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៣ ថា «កីឡាម៉ារ៉ាតុងឆ្នាំនេះ មានអ្នកចូលរួមប្រមាណជាង ៥០០០នាក់ ហើយច្រើនជាងឆ្នាំមុន ដែលមានត្រឹមតែ ២៥៥២នាក់»។

កីឡាម៉ារ៉ាតុងឆ្នាំនេះ នឹងជាព្រឹត្តិការណ៏កីឡាប្រចាំឆ្នាំ ដើម្បីបង្អួតបង្ហាញនូវ ភាពប្រិមប្រិយ​នៃរាជធានីភ្នំពេញផង និង ការចូលរួមក្នុងការជួយថែរក្សាបរិដ្ឋានផង។ ជាពិសេស ដើម្បីអបអរសាទរ [...]

កីឡាករវាយបាល់ ណាដាល់ ខកខាន​ការ​ប្រកួត​ជា​ដៃ​គូរ​នៅ​ប្រទេស​ប្រេស៊ីល

កីឡាករវាយបាល់ ណាដាល់ ខកខាន​ការ​ប្រកួត​ជា​ដៃ​គូរ​នៅ​ប្រទេស​ប្រេស៊ីល

អតីតម្ចាស់មេដៃមាសពិពភលោក រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) ត្រូវបានដកចេញភ្លាម ពីការប្រកួតទេ្វភាគីក្នុង​កម្មវិធីប្រេស៊ីលអូផិន (Brazil Open) កាលពីថ្ងៃពុធ ព្រោះដោយសារ អ្នករៀបចំបាននិយាយថា ចង់ឲ្យគាត់រក្សាកំលាំងទុក សំរាប់ការប្រកួតជាលក្ខណះ ឯកត្តជន។


កីឡាករតឺនីស រ៉ាហ្វាអែល ណាដាល់។

កីឡាករសញ្ជាតិអេស្ប៉ាញ វ័យ២៦ឆ្នាំរូបនេះ ទើបតែត្រឡប់មកពីសកម្មភាពនៃការប្រកួត ឆែលី អូផិន (Chile Open) កាលពីសប្តាហ៏មុន។ ណាដាល់ ទើបតែជាសះពីបញ្ហារបួសជើងឆ្វេង ដែលធ្វើឲ្យរូបគាត់ ខកខានការប្រកួតអស់រយះពេល ៧ខែកន្លងមក ដែលមានការប្រកួតសំខាន់ៗជា លក្ខណះឯកត្តជន និងជាលក្ខណះដៃគូរ នៅក្នុងទីក្រុងសាហ្វ ប៉ូឡូ (Sao Paulo) ប្រទេស ប្រេស៊ីលជាដើម។

ទោះបីជាយ៉ាងណាក៏ដោយ កីឡាកររូបនេះបានត្អួញត្អែថា [...]

កីឡាចំបាប់ អាចនឹង​ធ្លាក់​ចេញ ពី​ព្រឹត្តិការណ៏​កីឡា​អូឡាំពិក​ឆ្នាំ​២០២០

កីឡាចំបាប់ អាចនឹង​ធ្លាក់​ចេញ ពី​ព្រឹត្តិការណ៏​កីឡា​អូឡាំពិក​ឆ្នាំ​២០២០

ក្នុងការប្រកាសរបស់គណះកម្មាធិការអន្តជាតិអូឡាំពិក ឬហៅថាអាយអូស៊ី (IOC) ដ៏គួរឲ្យ ភ្ងាក់ផ្អើល កាលពីថ្ងៃអង្គារ៏ កន្លង ទៅបានឲ្យដឹងថា កីឡាចំបាប់ត្រូវបានដកចេញពីកម្មវិធី កីឡាអូឡាំពិកនាឆ្នាំ២០២០។


ល្បែងអូឡាំពិក ដែលជួបប្រកួតនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសកាលពីឆ្នាំ ២០១២។

ចំបាប់ជាកីឡាមួយប្រភេទ ដែលសម្តែងជាការប្រកួត ចាប់ពីការដាក់បញ្ចូលជាផ្លូវការ ក្នុងព្រឹត្តិការណ៏កីឡាអូឡាំពិក​​សម័យ​ទំនើប នៅឆ្នាំ១៨៩៦។ ប៉ុន្តែឥឡូវកីឡានេះ កំពុងតែប្រជែង ជាមួយកីឡាផ្សេងៗ ចំនួន៧ទៀត ដើម្បីទៅបង្ហាញ​ខ្លួន​នៅ​អូឡាំពិក។ ប្រភេទកីឡាទាំង ៧ វិញ្ញាសារ គឺនឹងត្រូវបានគេជ្រើសរើសយកតែមួយប៉ុណ្ណោះ។

អ្នកនាំពាក្យរបស់អាយអូស៊ី លោកម៉ាក អាដាម (Mark Adams) បាននិយាយថា «អ្នកប្រតិបត្តិ បានថ្លែងថា កីឡាចំបាប់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...