Posts in ‘ប្រដាល់’ Category

ចោរ​ជើង​ថ្មី ទៅ​លួច​ចំ​ស្ត្រី​អ្នក​ចំបាប់​អាជីព «គាបក​លៀន​អណ្ដាត»

ចោរ​ជើង​ថ្មី ទៅ​លួច​ចំ​ស្ត្រី​អ្នក​ចំបាប់​អាជីព «គាបក​លៀន​អណ្ដាត»

ចោរឆក់ជើងថ្មីឈ្មោះ «Wesley Sousa de Araujo» បានជិះម៉ូតូ ជាមួយយុវជនម្នាក់ទៀត ធ្វើសកម្មភាពឆក់ នារី​ពីរនាក់ នៅក្នុងកន្លៀតផ្លូវស្ថាត់មួយ នៃក្រុង «Acailandia» ភាគកណ្ដាលនៃប្រទេសប្រេស៊ីល។ ប៉ុន្តែ​ចោរ​ជើង​ថ្មី មិនបានព្រៀងទុក នូវហេតុការណ៍មួយ ដែលអាចធ្វើឲ្យចោរ ដែលកំពុងរៀនលួចឆក់ទាំងពីរ រាង​ចាល​អស់​មួយ​ជីវិត។ រាងចាល ព្រោះក្នុងចំណោមយុវតី ជាជនរងគ្រោះទាំងពីរ មានម្នាក់ជាកីឡាការិនី​ចំបាប់អាជីព ខ្សែ​ក្រវ៉ាត​ខៀវ ផ្នែក«jujitsu» នៃសហព័ន្ធប្រដាល់សេរី ពិភពលោក ដែលត្រូវបានស្គាល់ឈ្មោះ ម៉ូនិក បាស្តូស៍ (Monique Bastos)។

នាង ម៉ូនិក បាស្តូស៍ អាយុ២៣ឆ្នាំ បានថ្លែងប្រាប់គេហទំព័រ «iG» ក្នុងប្រទេសប្រេស៊ីលថា៖ «ម្នាក់ពីក្នុង​ចំណោម​ចោរទាំងនេះ បានឆក់ទូរស័ព្ទដៃ ដែលខ្ញុំកំពុងកាន់។ ខ្ញុំបានឃើញថា ពួកវាអត់មានកាំភ្លើងទេ។ អញ្ចឹង ខ្ញុំ​ផ្តួល​ម៉ូតូ​ពួកវាតែម្ដង។» ក្នុងជំនាញជាអ្នកចំបាប់ស្រាប់នេះ នាង បាស្តួស៍ [...]

ទាត់​បង្វិល​ផ្កាប់​ចាន ចំ​លិង្គ... អស្ចារ្យ តែ​ខុស​លក្ខន្តិកៈ

នៅក្នុងការប្រកួត MMA នៃខ្សែរក្រវ៉ាត់ «One Championship 28» ឬ «Dynasty of Champions» ក្នុង​ប្រទេស​សិង្ហបូរី បណ្ដាទស្សនិកជន បានទស្សនានូវសន្ធឹកក្បាច់គុន ដ៏ពិសេសមួយ កម្រមាននរណា​បញ្ចេញ។ នោះ​គឺ​កីឡាករ​ប្រយុទ្ធ វូ ហ្សេ បានហក់បង្វិលខ្លួន ទាត់ផ្កាប់ចាន ទៅលើគូរប្រកួត កីឡាករ ហ៊ុយ វូគៀន (Hui Wu Qiang) ដែលកំពុងដេកផ្ងារខ្លួន នៅលើដី។

ប៉ុន្តែការហក់បង្វិលខ្លួននោះ បានជ្រុលជើង ទៅជាន់ចំលិង្គរបស់គូប្រកួត ដែលជាកាយវិការមួយ ហាមឃាត់​ដោយវិន័យនៃការប្រកួត របស់ MMA។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏លទ្ធផលនៃការប្រកួត រវាង​កីឡាករ​ទំងន់​«រុយ»​ទាំងពីរនាក់ ត្រូវបានទៅលើកីឡាករ វូ ហ្សេ នៅទីបំផុត ទោះជាកាយវិការខាងលើ ត្រូវបាន​ចៅក្រម​កាត់​ពិន្ទុ​ខ្លះ ពីកីឡាករក៏ដោយ៕

ដក​តំណែង ផ្លយ ពី​ម្ចាស់​ខ្សែ​ក្រវ៉ាត់​ដែល​បាន​ពី​ការ​ឈ្នះ ផាគីអៅ

ដក​តំណែង ផ្លយ ពី​ម្ចាស់​ខ្សែ​ក្រវ៉ាត់​ដែល​បាន​ពី​ការ​ឈ្នះ ផាគីអៅ

នេះឬ ជាការប្រកួតប្រចាំសតវត្សន៍? កីឡាករប្រដាល់អាមេរិក ផ្លយ ម៉ាយវេដ័រ ទើបនឹងត្រូវបាន ដកតំណែង​ចេញ ជាម្ចាស់ខ្សែក្រវ៉ាត់ WBO សម្រាប់ទំងន់មធ្យប់ (តិចជាង៦៦,៧គីឡូក្រាម) ដែលខ្លួនទទួលបាន បន្ទាប់ពី​បាន​ប្រកួត ជាមួយកីឡាករហ្វីលីពីន ម៉ានី ផាគីអៅ កាលពីដើមឧសភា។ ការសម្រេចចិត្តនេះ បានធ្វើ​ឡើង​បន្ទាប់​ពី​កីឡាករអាមេរិក មិនបានបង់ប្រាក់ ទៅឲ្យគណៈកម្មការប្រដាល់ពិភពលោក (World Boxing Organization) មួយនេះ។ នេះបើតាមការប្រកាស របស់គណៈកម្មការពិភពលោក កាលពីយប់ថ្ងៃចន្ទ។

សេចក្ដីប្រកាសព័ត៌មានមួយ របស់គណៈកម្មការនេះ បានសរសេរឲ្យដឹងថា៖ «WBO មិនមានជម្រើសអ្វីផ្សេង ក្រៅតែពីឈប់ទទួលស្គាល់ ផ្លយ ម៉ាយវេដ័រ ជាម្ចាស់ជើងឯងពិភពលោក របស់ WBO សម្រាប់ទំងន់មធ្យម និងទុកតំណែងនេះ ឲ្យនៅទំនេរ»។

កីឡាករអាមេរិក ដែលបានប្រកួតឈ្នះ កីឡាករហ្វីលីពីនដោយពិន្ទុ នៅក្នុងការប្រកួតប្រចាំសតវត្ស ដ៏គួរឲ្យ​ខក​ចិត្ត នៅក្រុងឡាសវ៉េហ្គាស នោះ [...]

ទស្សនា​ចម្រៀង«ខ្ញុំ​នឹង​ប្រយុទ្ធ» របស់ ផាកហ្គីអៅ ម្ដង (vdo)

លោក ម៉ានី ផាគីអៅ បានបង្ហាញពីខ្សែជីវិតពិត ក្នុងនាមអ្នកប្រដាល់ នៃប្រទេសហ្វីលីពីន ក្នុងបទចម្រៀងមួយ ដែល​មាន​ចំណងជើងថា «ខ្ញុំនឹងប្រយុទ្ធ» ឬជាភាសាហ្វីលីពីន «ឡាឡាបានអាកូ (Lalaban Ako)» និងប្រែមកជាភាសាអង់គ្លេសថា «I Will Fight»។ ឃ្លីបវីដេអូ ដែលត្រូវបាន យកមកបង្ហោះ តាមបណ្តាញសង្គម និងបង្កឲ្យមានអ្នកគាំទ្រ យ៉ាងច្រើននោះ បាន​លើកឡើង ពីសភាពក្រៀមក្រំ ជាមួយនឹងការចូលរូមរំលែកទុក្ខ ក្នុងនាមជាពលរដ្ឋហ្វីលីពីន ទៅកាន់ពលរដ្ឋដូចគ្នា ដែល​កំពុង​រងទុក្ខ ជាពិសេស ចម្រៀងបានរៀបរាប់ថា លោកបានយកអាជីព ជាអ្នកប្រដាល់ ដើម្បីយកប្រាក់ ទៅ​សង្គ្រោះ​ជីវិត​ពលរដ្ឋ​ក្រីក្រក្នុងប្រទេស។

តាមន័យនៃបទចម្រៀងនេះ លោកផាគីអៅ ដែលជាប់ជាប់តំណាងរាស្ត្រ របស់ប្រទេសហ្វីលីពីនផងនោះ បានធ្វើការ​រៀប​រាប់​ពីជីវិតខ្លួន ដែលជាអ្នកប្រដាល់ ហើយព្យាយាម និងខិតខំ ប្រឹងប្រែងលើសង្វៀនប្រកួត បើទោះជាបែបមុខមាត់ ហូរ​ឈាម​ដាប​ខ្លួន និងរបួសយ៉ាងណាក៏ដោយ [...]

កីឡា​ប្រដាល់​ ដែល​អាក្រក់​ជាង​គេ ក្នុង​លោក! (vdo)

នៅក្នុងការប្រកួត TFC លើកនេះ ជាការប្រដាល់ចំបាប់ ជាប្រវត្តិសាស្ត្រ រវាងក្រុមពីរ៖ ក្រុមមួយ មកពីប្រទេសប៉ូឡូញ ហៅកាត់ថា Psycho Fans និងក្រុមមកពីប្រទេសស៊ុយអែត ហៅកាត់ថា Wisemen។

ដើម្បីអាចប្រកាសថា ជាអ្នកឈ្នះ លុះត្រាតែនៅក្នុងក្រុមណាមួយ មានកីឡាករម្នាក់នៅឈរបាន ខណៈកីឡាករម្ខាងទៀត ត្រូវបានផ្ដួលឲ្យដេកទាំងអស់។

ប៉ុន្តែបើសិនជាប្រិយមិត្ត មើលឃើញថាកីឡាចំបាប់នេះ វាអាក្រក់ជាងអ្វីទាំងអស់នោះ តែនៅមានកីឡាមួយទៀត ដែលអាក្រក់ជាងនេះ ទៅទៀត ហៅថា Hip Show នៅក្នុងប្រទេសរ៉ូស្សី។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងយក Hip Show មកបង្ហាញ នៅក្នុងអត្ថបទផ្សាយលើកក្រោយ៕

វីដេអូផ្សេងទៀត ពីប្រដាល់ចម្លែកនេះ៖



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...