Posts in ‘តារា ជនល្បីៗ’ Category

រចនាពេជ្រ៖ មិន​ទាន់​គិត​«រឿង​ស្នេហា» ព្រោះ​ការងារ​និង​ការ​សិក្សា

រចនាពេជ្រ៖ មិន​ទាន់​គិត​«រឿង​ស្នេហា» ព្រោះ​ការងារ​និង​ការ​សិក្សា

តារាសម្តែងនិងចម្រៀងដែលទើបរះ ក្នុងពិភពសិល្បៈថ្មីៗ ប្រកបដោយទេពកោសល្យ នាង ជុំ រចនាពេជ្រ បាន​ទទួលការគាំទ្រយ៉ាងពេញទំហឹងពីអ្នកគាំទ្រ ដោយសារតែនាងមានមុខមាត់ស្រស់ផូរផង់ និងតែងខ្លួនយេរៗ មើលមិនចាញ់តារាជើងចាស់ប៉ុន្មានឡើយ។ ទើបតែចេញមុខលើវិថីសិល្បៈបានតែមួយរយៈ នាងរចនាពេជ្រ បានឆក់យកតំណែងតួឯកកុន ជាច្រើនមកសម្ដែង រហូតមានពេលខ្លះ នាងបានច្រានចោលការថតកុនរឿងថ្មីៗ និងរឿងស្នេហាថែមទៀត ។ តែអ្នកម្ដាយរបស់តារា បានចេះមុខអះអាងថា «បើសិល្បៈផង រៀនផង ស្នេហាផង នោះពិតជាឆ្កួតមិនខាន»។


តារាសម្ដែង និងច្រៀងម្ដងម្កាល នាងរចនាពេជ្រ ហៅ«បេប៊ី»។ (រូបថត MONOROOM.info/ Samneang)

តារាចម្រៀង - លេចមុខក្នុងពិភពសិល្បៈ កាន់តែកាក់កប ស្របនឹងយីអ៊ុនឡើង នាង រចនាពេជ្រ ហៅ«បេប៊ី» [...]

ផូល វ័កឃ័រ តារា​ភាពយន្ដ​ល្បី​ក្នុង​«Fast and Furious» ស្លាប់​ក្នុង​គ្រោះថ្នាក់​រថយន្ដ

ផូល វ័កឃ័រ តារា​ភាពយន្ដ​ល្បី​ក្នុង​«Fast and Furious» ស្លាប់​ក្នុង​គ្រោះថ្នាក់​រថយន្ដ

ដំណឹងដែលធ្វើឲ្យពិភពភាពយន្ដរន្ធត់ នៅថ្ងៃអាទិត្យទី០១ខែធ្នូនេះ បានធ្លាក់ឲ្យដឹងពីមរណភាព​របស់តារាភាពយន្ដ​មួយរូប ដែលធ្លាប់សម្ដែង និងមានឈ្មោះបោះសម្លេងនៅលើផ្ទាំងសំពត់ស នៃកម្រងរឿង «Fast and Furious (ល្បឿន​និងកំហឹង)»។ លោក ផូល វ័កឃ័រ (Paul Walker) តារាភាពយន្ដរបស់អាមេរិក អាយុ ៤០ឆ្នាំ ត្រូវបានគេ​ឃើញស្លាប់ នៅក្នុង​គ្រោះថ្នាក់រថយន្ដដ៏សោកសៅមួយ នៅក្បែរក្រុងឡូអេនជឺឡេស សហរដ្ឋអាមេរិក។


លោក ផូល វ័កឃ័រ តារាភាពយន្ដរបស់អាេមរិក អាយុ ៤០ឆ្នាំ បានស្លាប់នៅក្នុងគ្រោះថ្នាក់រថយន្ដ។ (រូបថត Ferdaus Shamim/WireImage)

តារាភាពយន្ដ - ភ្នាក់ងាររបស់តារាភាពយន្ដ បានសរសេរនៅលើទំព័រផ្លូវការ ហ្វេសប៊ុកនិងទ្វីសធើរ របស់តារា​យ៉ាង​ដូច្នេះថា «ជារឿងមួយដ៏សោកសៅជាទីបំផុត [...]

ហង្សមាស សំឡឹង​ឃើញ​កូន​ស្រី​លោក ហួ ឡាវី

ហង្សមាស សំឡឹង​ឃើញ​កូន​ស្រី​លោក ហួ ឡាវី

ខណៈផលិតកម្មរស្មីហង្សមាសសម្បូរអ្នកចម្រៀងរីកយ៉ាងព្រោងព្រាតនោះ ថ្មីៗនេះក៏មានការលេចដំណឹងថាកញ្ញាវី ឌីណែត ដែលជាអ្នកចម្រៀងថ្មី និងត្រូវជាកូនស្រីបង្កើត របស់អ្នកចម្រៀងជើងចាស់សំឡេងស្គក ហួ ឡាវីនោះផង ត្រូវបានផលិតកម្មសង្សមាស សំឡឹងឃើញយ៉ាងជជក់មាត់ពីគុណសម្បិត្តរបស់នាង។ ប្រភពនោះបានឲ្យ​ដឹងទៀត​ថា ក្នុងពេលឆាប់ៗខាងមុខនេះ កញ្ញា ឌីណែត នឹងត្រូវបញ្ចូលជាតារាថ្មីមួយដួង មកក្នុងផលិតកម្មជាផ្លូវការ និងបាន​បន្ថែម​ទៀតថា ផលិតកម្មមានបទចម្រៀងមួយចំនួន ត្រៀមឲ្យតារាថ្មីនេះថតបញ្ចូលថាសរួចទៅហើយ ។


កញ្ញាវី ឌីណែត អ្នកចម្រៀងវ័យក្មេង និងត្រូវជាកូនស្រីបង្កើត របស់អ្នកចម្រៀងជើងចាស់សំឡេងស្គក ហួ ឡាវី។ (រូបថត MONOROOM.info/ Samneang)

តារាចម្រៀង - បើទោះបីជាហង្សមាស [...]

ម្ដាយ កែវ ច័ន្ទសម្ជស្ស សង្ស័យ​ថា​កូន​ស្រី​គាត់​មាន​ផ្ទៃ​ពោះ

ម្ដាយ កែវ ច័ន្ទសម្ជស្ស សង្ស័យ​ថា​កូន​ស្រី​គាត់​មាន​ផ្ទៃ​ពោះ

យូរខែមកហើយដែល កែវ ច័ន្ទសម្ជស្ស មិនមានដំណឹងល្អ ជុំវិញរឿងមានកូនចៅជាចំណងដៃ ដូចគូស្នេហ៍​ដ៍ទៃទៀត។ ទើប​តែពេលនេះ សាច់ញាតិរបស់នាងបានសង្ស័យថា ប្រហែលជានាងមានកូនទេដឹង ទើបជាប៉ុន្មានថ្ងៃនេះ នាងចេះ​តែ​ខ្យល់ មុខមាត់ស្លេកស្លាំង និងចុះស្គមខណៈដែលនាងបាត់រដូវបីបួនថ្ងៃ ខុសធម្មតានោះ?


តារាចម្រៀង កែវ ច័ន្ទសម្ផស្ស។ (រូបថត MONOROOM.info/ SamNeang)

តារាចម្រៀង - តាមពិតទៅ ការសង្ស័យថា តារាចម្រៀងបែបមនោសញ្ចេតនា ដោយសំឡេងស្រទន់ នាង កែវ ច័ន្ទសម្ជស្ស មានផ្ទៃ​ពោះនេះ បានត្រូវទម្លាយចេញឲ្យដឹង ពីអ្នកម្តាយរបស់តារាស្រគត់ស្រគំម្នាក់នេះផ្ទាល់តែម្ដង។ ម្តាយនាងដែល​មាន​វ័យកាន់តែច្រើន ហើយមានទាំងកូនប្រសាទៀតនេះ ពិតជាចង់បានចៅ ដើម្បីបានប្រលែង​លេង​ជាមួយ។

[...]
ចឺង ម៉ាហ្គី តារា​សម្ដែង​ហុងកុង ប្រកាស​ដើរ​ចេញ​ពី​វិស័យ​ភាពយន្ដ

ចឺង ម៉ាហ្គី តារា​សម្ដែង​ហុងកុង ប្រកាស​ដើរ​ចេញ​ពី​វិស័យ​ភាពយន្ដ

ចាប់ផ្ដើមសម្ដែងក្នុងភាពយន្ដខា្នតធំដំបូង នៅក្នុងរឿង Police Story តារាភាពយន្ដដ៏ល្បីឈ្មោះ ចឺង ម៉ាហ្គី (Maggie Cheung) បានសម្រេចចិត្ត ដើរចេញ​ពីវិស័យភាពយន្ដ ហើយងាកមកចាប់អាជីប នៅក្នុងវិស័យភ្លេងចម្រៀង និងការចាត់ចែង​ផ្សព្វ​ផ្សាយម្ដងវិញ។


នាង ចឺង ម៉ាហ្គី តារាភាពយន្ដមកពីទីក្រុងហុងកុង ប្រទេសចិន។ (រូបថត ឯកសារ)

ជីវិតតារា - ឈប់ឃើញទៀតហើយ ដំណើរដ៏ទន់ល្វតល្វន់ នៅលើផ្ទាំងសំពត់ស នៃតារាភាពយន្ដហុងកុង នាង ចឺង  ម៉ាហ្គី ដោយនាងទើបតែនឹងបានប្រកាស បញ្ចប់ជាស្ថាពរនូវអាជីពជាតារាភាពយន្ដរបស់នាង នៅក្នុងពិធីពានរង្វាន់សេះមាស កាលពីថ្ងៃទី២៣ខែវិច្ឆិកានេះ នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់។ នាងម៉ាហ្គី បានថ្លែងនៅក្នុងពិធីនោះថា «ខ្ញុំលែងមានសុបិន្តនេះ​ទៀតហើយ។ ខ្ញុំមិនចង់សម្ដែងអ្វីទាំងអស់។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...