Posts in ‘តារា ជនល្បីៗ’ Category

សាន់ដេ​ចង់​លើក​ស្ទួយ នីកូ ជំនួស ខេមរៈ សេរីមន្ត?

សាន់ដេ​ចង់​លើក​ស្ទួយ នីកូ ជំនួស ខេមរៈ សេរីមន្ត?

បន្ទាប់ពីលោក នីកូ ដែលទើបចាកចេញពីផលិតអ៊ឹម ចូលមកផលិតកម្មសាន់ដេ ព្រមទាំងដណ្តើមបាន​ដំណែង​ជា​តួឯក​ក្នុងខ្សែភាពយន្តទី៥«សង្សាខ្មោច» មានមតិមួយចំនួន បានលើកឡើង តើផលិតកម្មសាន់ដែ មានបំណង​ចង់​លើកស្ទួយលើកតារាចម្រៀង នីកូ ជាតារាប្រចាំផលិតកម្មឬយ៉ាងណា? ថាតើលោក នីកូពិតជាអាចដណ្តើម​ប្រជាប្រិយភាពពីលោក ខេមរៈ សេរីមន្ត បានដែរឬទេ?


តារាចម្រៀង នីកូ។ (រូបថតហ្វេសប៊ុក)

តារា - ខ្សែភាពយន្តថ្មី«សង្សារខ្មោច» កំពុងដំណើរការចេញថត និងគ្រោងដាក់បញ្ចាំងនៅអំឡុងខែវិច្ឆិកា ខាងមុខ។ សម្រាប់អ្នកគ្រងដំណែងតួឯកលើកនេះ មិនដូចខ្សែរឿងល្បីដូចមុននោះ លោក ខេមរៈ សេរីមន្ត មិនបានចូលមក​សម្ដែងទៀតទេ បន្ទាប់ពីតារាចម្រៀងមានមន្ដស្នេហ៍រូបនេះ [...]

កូន​ចិញ្ចឹម​ជាតិ​ខ្មែរ របស់​អេនជឺលីណា ជូលី ត្រៀម​ក្លាយ​ជា​«កំពូល​តារា»

កូន​ចិញ្ចឹម​ជាតិ​ខ្មែរ របស់​អេនជឺលីណា ជូលី ត្រៀម​ក្លាយ​ជា​«កំពូល​តារា»

អាយុត្រឹម១២ឆ្នាំ កូនចិញ្ចឹមច្បងរបស់តារាភាពយន្ដ អេជឹលីណា ជូលី (Angelina Jolie) និងប្រេត ភីត (Brad Pitt) បាន​ត្រៀមខ្លួនដើម្បីក្លាយជា«កំពូលតារា» រួចជាស្រេច។ បើគ្រាន់តែកុមារ ដែលមានដើមកំណើត​ខ្មែររូបនេះ​ចង់ក្លាយ​ខ្លួននោះ ក៏មិនគ្រប់គ្រាន់ដែរ តែក្រុមអ្នកថតរូប និងសមិទ្ធិករភាពយន្ដផ្សេងៗទៀត ទំនងជាបានបាញ់ទិសដៅ​របស់​ពួកគេរួចជាស្រេចដែរ ទៅលើកុមារាដ៏សង្ហានេះ។


រូបកណ្ដាលពីឆ្វេងមកស្ដាំ៖ លោក ប្រេត ភីត នាងអេនជឺលីណា ជូលី និងកុមារ ម៉ាដុក។ (រូបថត momgelina.com)

-------------------------------
ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១៥ ឧសភា ២០១៤

ព្រាប សុវត្ថិ បង្ហាញ​មោទនភាព​ខណៈ​បាន​សហការ​ជា​មួយ​សហភាព​អឺរ៉ុប

ព្រាប សុវត្ថិ បង្ហាញ​មោទនភាព​ខណៈ​បាន​សហការ​ជា​មួយ​សហភាព​អឺរ៉ុប

«អរគុណ ហើយក៏ខ្ញុំសប្បាយរីករាយក្នុងការធ្វើការងារនេះ!» នេះជាការលើកឡើងរបស់លោក ព្រាប សុវត្តិ បន្ទាប់​ពី​លោកមានវត្តមាន នៅក្នុងកម្មវិធីអបអរខួបលើកទី ៦៤មានការផ្សាយផ្ទាល់ ពីស្ថានីយទូរទស្សន៍ MYTV លោកត្រូវ​បានសហការជាមួយសហភាព អឺរ៉ុប ធ្វើការនៅកម្ពុជាដើម្បីប្រយោជន៍សង្គមជាតិ។


លោក ព្រាប សុវត្ថិ ទទួលកញ្ចប់និមិត្តរូប ពីលោក ហ្សង់ ហ្វ្រង់ស៊័រ កូតាំង (Jean Francois Cautain) ឯកអគ្គរដ្ឋទូត​សហភាពអ៊ឺរ៉ុបប្រចាំប្រទេសកម្ពុជា។ (រូបថតហ្វេសប៊ុក)

ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៩ ឧសភា ២០១៤
-----------------------

តារា - លោក ព្រាប សុវត្ថិ [...]

សព​យាយ​ខ្លី នឹង​ត្រៀម​បូជា​នៅ​ថ្ងៃ​អាទិត្យ

សព​យាយ​ខ្លី នឹង​ត្រៀម​បូជា​នៅ​ថ្ងៃ​អាទិត្យ

សពរបស់យាយខ្លី ដែលបានទទួលមរណៈភាពកាលយប់ថ្ងៃទី០១ ខែឧសភានេះ កំពុងរៀបចំតំក​ល់ធ្វើបុណ្យនៅវត្ត​ញៀនរង្សី និងត្រៀមបូជានៅថ្ងៃអាទិត្យខាងមុខ។


អ្នកស្រី នេត ផល្លី ហៅយាយខ្លី នៅក្នុងឈុតកំប្លែងមួយ។ (រូបថត ហ្វេសប៊ុក)

តារា - អ្នកស្រី នេត ផល្លី ហៅយាយខ្លី ជាតារាកំប្លែងជើងចាស់ល្បីឈ្មោះម្នាក់ ក្នុងក្រុមកំប្លែង នាយកុយ បាន​ទទួល​មរណៈភាពហើយ កាលពីវេលាម៉ោងប្រហែល១២យប់ថ្ងៃទី០១ឆ្លងចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤។

តារាកំប្លែងជើងចាស់ ដែលមានវ័យ៦៣ឆ្នាំរូបនេះ បានធ្លាក់ខ្លួនឈឺចាប់តាំងពីឆ្នាំ ២០១២ មក ហើយជំងឺរបស់លោក​យាយ មិនបានធូរស្រាលនោះទេ តែផ្ទុយទៅវិញ មានអាការៈកាន់តែធ្ងន់ធ្ងរឡើង។ ប្រមាណជាបីអាទិត្យមុន អ្នកស្រី​បានចូលសម្រាកព្យាបាល [...]

ធី សុវណ្ណថា៖ គ្រាន់​តែ​សួរ យ៉ុង ខេមរា ត្រង់​ៗ​និង​ឲ្យ​ធ្វើ​ព័ត៌មាន​ពិត

ធី សុវណ្ណថា៖ គ្រាន់​តែ​សួរ យ៉ុង ខេមរា ត្រង់​ៗ​និង​ឲ្យ​ធ្វើ​ព័ត៌មាន​ពិត

ពីរថ្ងៃបន្ទាប់ពីសង្គ្រាមសម្ដី រវាងតារាហ្វេសប៊ុកទាំងពីរ ធី សុវណ្ណថា - យ៉ុង ខេមរា ដែលត្រូវបានបង្ហោះព្រោងព្រាត ពេញបណ្ដាញសង្គមហ្វេសប៊ុកនោះមក នៅថ្ងៃនេះ កញ្ញា ធី សុវណ្ណថា បានចេញមកបកស្រាយថា  អ្វីដែលកញ្ញាធ្វើ គឺដោយ​ភាពស្មោះត្រង់ និងចេញពីឆន្ទៈរបស់កញ្ញា។ កញ្ញាបានបកស្រាយទៅនឹងការរិះគន់ ដែលថាកញ្ញា​ប្រកាន់នូវ​​អត្តចរិកពាល និងពាក្យសម្ដីមិនសមរម្យ យ៉ាងដូច្នេះថា «ខ្ញុំសួរក្នុងនាមជាពលរដ្ឋ សួរទៅកាន់អ្នក​សារព័ត៌មាន»។


កញ្ញា ធី សុវណ្ណថា (អាវក្រហម) និងកញ្ញា យ៉ុង ខេមរា (អាវយឺតខ្មៅ)។ (រូបថតផ្ដិតពីវីដេអូMONOROOM.info)

តារាហ្វេសប៊ុក - កញ្ញា ធី សុវណ្ណថា បានធ្វើការបកស្រាយ ជុំវិញពាក្យសម្តីរបស់នាង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...