Posts in ‘តារា ជនល្បីៗ’ Category

«កុំ​អួត​ពេក!​ ឆ្លង​ ធី​ សុវណ្ណថា​ ឲ្យ​ផុត​សិន​ទៅ»

«កុំ​អួត​ពេក!​ ឆ្លង​ ធី​ សុវណ្ណថា​ ឲ្យ​ផុត​សិន​ទៅ»

មានបណ្ដឹងពីរ រវាងជនទាំងពីរ ដែលមានឈ្មោះល្បីដូចគ្នា នៅលើបណ្ដាញសង្គម។ បណ្ដឹងមួយ ជារបស់អ្នកនាង ធី សុវណ្ណថា មន្ត្រីក្រុមការងារ របស់គណបក្សប្រជាជនកម្ពុជា ដែលប្ដឹងប្រឆាំងលោក សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង ដែលដាក់ឈ្មោះ វីល្លៀម ក័ង (William Guang) ពីបទបរិហារកេរ្តិ៍ និងបទ​ញុះញង់​ឲ្យមានការរើសអើង កាលពីដើមខែធ្នូកន្លងទៅ។ រីឯលោក សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង ក៏បានដាក់ពាក្យបណ្ដឹង ប្ដឹងប្រឆាំងអ្នកនាង ធី សុវណ្ណថា ពីបទចោទដូចគ្នា ទៅកាន់សាលាដំបូងរាជធានីតែមួយ កាលពីដើមខែកុម្ភៈមុនដែរ។

ប៉ុន្តែបណ្ដឹងរបស់សកម្មនារី របស់គណបក្សកាន់អំណាច និងជាមនុស្សស្និត នឹងនាយករដ្ឋមន្ត្រី ត្រូវបានដាក់ចូល ទៅកាន់តុលាការមុន ដូច្នេះទទួលបានចំណាត់ការ មុនបណ្ដឹងរបស់លោក សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង។ ហើយចំណាត់ការ ពីសំណាក់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង លោក សឿន មុនីរ័ត្ន ហាក់​មានលក្ខណៈធ្ងន់ធ្ងរបន្តិច នៅត្រង់បង្គាប់ [...]

ធី សុវណ្ណថា គម្រាមឲ្យ វីល្លៀម ក័ង ជាប់​គុក​ឬ​រត់​ចោល​ស្រុក

ធី សុវណ្ណថា គម្រាមឲ្យ វីល្លៀម ក័ង ជាប់​គុក​ឬ​រត់​ចោល​ស្រុក

កាលពីម្សិលម៉ិញ អ្នកនាង ធី សុវណ្ណថា អតីតតារាហ្វេសប៊ុកដ៏ល្បី បានសរសេរគម្រាម ដោយមិនចេញឈ្មោះ ទៅលើ«លោក»ម្នាក់ ដែលបាន«ជេរ ប្រមាថ និងប្ដឹង» នាង តាំងពី៤ឆ្នាំមកហើយ ដោយលើកឡើងថា៖ «បើលោកឯងជាប់គុក ឬរត់ចោលស្រុក កុំបន្ទោសខ្ញុំ»។

ប្រសិនជាយុវតី សកម្មនារីគណបក្សកាន់អំណាច និងជាមនុស្សស្និត នឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រូបនេះ មិនបញ្ចេញឈ្មោះ ពី«លោក»ម្នាក់នោះ ថា​ជានរណាក្ដី តែភិនភាគ និងរឿងរ៉ាវ អាចធ្វើឲ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ទាំង​ឡាយ​យល់​ភ្លាម ថាយុវតីវ័យ២៣ឆ្នាំរូបនេះ កំពុងនិយាយពីលោក សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង ហៅ វីល្លៀម ក័ង (William Guang) ដែលអ្នកនាងកំពុងមានបញ្ហាក្ដីក្ដាំជាមួយ នៅឯតុលាការ។

អ្នកនាង ធី សុវណ្ណថា បានសរសេរឡើងថា៖ «លោកជេរខ្ញុំ៤ឆ្នាំ​ ខ្ញុំអធ្យាស្រ័យឲ្យលោក។ លោកនៅតែតាមប្រមាថជេរខ្ញុំ ដាក់ពាក្យប្តឹងខ្ញុំ ខ្ញុំនៅតែអាណិត​ និងបន្តអធ្យាស្រ័យឲ្យលោក។​ ថ្មីៗនេះ​ [...]

នាយ​វីតាមីនសេ បាន​លាចាក​លោក​ហើយ ក្នុង​យប់​នេះ

នាយ​វីតាមីនសេ បាន​លាចាក​លោក​ហើយ ក្នុង​យប់​នេះ

ដំណឹងដ៏សោកសង្រេង សម្រាប់ពិភពសិល្បៈខ្មែរ បានធ្លាក់មកដល់ ក្នុងយប់ថ្ងៃទី២៩ ខែមីនានេះ។ កូនប្រុសនាយ «វីតាមីសេ» បានសរសេរនៅមុននេះបន្តិច លើបណ្ដាញសង្គមថា៖ «លោកប៉ា​ទៅចោលកូនៗហើយ! កូនស្រលាញ់លោកប៉ា។ ស្នាមញញឹម ដែលលោកប៉ាធ្លាប់មានឲ្យកូន កូនលែង​បាន​ឃើញទៀត​ហើយ។»។

លោក មាស សាមឿន ហៅនាយវីតាមីនសេ ដែលជាសិល្បករកំប្លែងដ៏ល្បី រួមជំនាន់ រួមក្រុមជាមួយនឹងនាយកុយ បានលាចាកលោក ក្នុងអាយុ៦៩ឆ្នាំ នៅប៉ុន្មានជាពីរម៉ោងមុននេះ នៅក្នុងគេហដ្ឋានរបស់លោក ដែលស្ថិតនៅក្នុងផ្លូវ​ ២៧១ ម្ដុំត្រឡោក​បែក រាជធានីភ្នំពេញ​។

លោក «វីតាមីនសេ» ត្រូវបានក្រុមគ្រួសារ សម្រេចបញ្ជូនចេញ ពីមន្ទីរពេទ្យកាលម៉ែត្រ កាលពីរសៀលថ្ងៃនេះ ដើម្បីយករូបលោក ត្រឡប់ទៅផ្ទះវិញ មុននឹងរៀបចំពិធី«សង្ឃទាន»មួយឡើង។ លោកមានជំងឺមហារីកថ្លើម ដ៏រ៉ាំរ៉ៃ ហើយនៅក្នុងរយៈពេលចុងក្រោយ ក្រុមគ្រួសារបានជ្រើសរើស ការព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងស្រុក [...]

ពេល​ដែល​សិល្បៈករ​​ដង្ហោយ​ពី «ស្រុក​ខ្មែរ​គ្មាន​ភាព​យុត្តិធម៌​សម្រាប់​រាស្ត្រ»

ពេល​ដែល​សិល្បៈករ​​ដង្ហោយ​ពី «ស្រុក​ខ្មែរ​គ្មាន​ភាព​យុត្តិធម៌​សម្រាប់​រាស្ត្រ»

«ស្រុកខ្មែរ គ្មានភាពយុត្តិធម៌ សម្រាប់ប្រជារាស្ត្រឡើយ! គ្នាគេ ឲ្យចាំ!» នេះ ជាការលើកឡើង របស់អ្នកនាង សុខ ចិន្តា ហៅ វ៉ាន់ នីឡា កាលពីម្សិលម៉ិញ នៅលើបណ្ដាញសង្គម បរិហារពីប្រព័ន្ធអនុវត្តច្បាប់ និងប្រព័ន្ធតុលាការនៅកម្ពុជា។

ជាមួយនឹងរូបថតប៉ុន្មានសន្លឹក ដែលបង្ហាញពីដីការតុលាការ និងរូបថតអតីតសង្សារបស់កញ្ញា ដែលថតរូបជាមួយគូស្នេហ៍ថ្មីនោះ តារាសំដែងអ្នកនាង វ៉ាន់ នីឡា បានសរសេរថា៖ «ហ្នឹងហើយបងប្អូនទាំងអស់គ្នា មើលទៅណា៎ ប្រពន្ធ័ច្បាប់តុលាការស្រុកខ្មែរ ខ្ញំុមិនទាន់បាន ទទួលភាពយុត្តិធម៌ស្អីទេ! (...) ភាពយុត្តិធម៌សំរាប់ខ្ញំុ មានត្រឹមតែក្រដាស ប្រកាសសាលក្រមក្លែងក្លាយ ដែលគ្មានប្រសិទ្ធភាព តែមួយសន្លឹកប៉ុណ្្ណះ ហើយក៏គ្មានខាងតុលាកាមួយរូបណាអើពើនឹងរកដំណោះស្រាយឲ្យខ្ញំុ ចេញជារូបជារាង ទៅតាមសេចក្តីប្រកាសសាលក្រមនោះដែរ។»។

អ្នកនាង សុខ ចិន្តា ដែលរងគ្រោះ ព្រោះរូបថតឯកជន​របស់នាងជាច្រើនសន្លឹក [...]

ស៊ិន សក្កដា អះអាងបន្ថែមថា ហ៊ុន ម៉ានី «ខាំ»​ទាំង​ប្រុស​ទាំង​ស្រី

ស៊ិន សក្កដា អះអាងបន្ថែមថា ហ៊ុន ម៉ានី «ខាំ»​ទាំង​ប្រុស​ទាំង​ស្រី

កូនប្រុសនាយករដ្ឋមន្ត្រី ចូលចិត្តល្បែងខុសគេមួយ គឺដើរខាំគេឯង ទាំងប្រុសទាំងស្រី ដោយមិនរើសមុខ។ នេះ បើតាមការអះអាង នៅមុននេះបន្តិច ពីសំណាក់តារាសំដែង និងជានាដការិនី កញ្ញា សិន សក្កដា ដែលរងការចោទ តាមរយៈវីដេអូបែកធ្លាយមួយ កាលពីពាក់កណ្ដាលខែមុនថា មានទំនាក់ទំនងផ្លូវភេទ ជាមួយលោក ហ៊ុន ម៉ានី កូនប្រុសនាយករដ្ឋមន្ត្រី និងជាតំណាងរាស្ត្រ របស់គណបក្សប្រជាជនកម្ពុជា។

ជាមួយនឹងរូបថតច្រើនសន្លឹក ដែលមានពីរសន្លឹក បង្ហាញពីស្នាមខាំ នៅលើដើមដៃរបស់នាងផង តារាសំដែងវ័យក្មេង បានសរសេរនៅលើគណនីហ្វេសប៊ុករបស់នាងថា៖ «កាលពីឆ្នាំមុន ក្នុងកម្មវិធីខួបកំណើតឯកឧត្ដម ហ៊ុន ម៉ានី គាត់ខាំទាំងប្រុសទាំងស្រី ហើយគាត់កំប្លែងលេង ដាក់មនុស្សគ្រប់ៗគ្នា។ ខ្ញុំមានសាក្សីជាច្រើន តែអ្នកដែលមានគំនិតស្មោគគ្រោក វាយប្រហារមិនគិតពីកិត្តិយសខ្ញុំ។»។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...