Posts in ‘ប្រពៃណីទំនៀមទំលាប់’ Category

សម្បត្តិ​វប្បធម៌​ធម្មជាតិ​ដប់​ប្រាំ​បួន ចុះបញ្ជី​​បេតិកភ័ណ្ឌ​ពិភពលោក (រូបភាព)

សម្បត្តិ​វប្បធម៌​ធម្មជាតិ​ដប់​ប្រាំ​បួន ចុះបញ្ជី​​បេតិកភ័ណ្ឌ​ពិភពលោក (រូបភាព)

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៤ ខែមិថុនានេះ បើរាប់ពីតាំងពីថ្ងៃទី២១ ខែមិថុនាមក កិច្ចប្រជុំគណៈកម្មាធិការបិតិកភ័ណ្ឌ​ពិភពលោក (WHC) លើកទី៣៧ ក្នុងប្រទេសកម្ពុជា បានសម្រេចចុះឈ្មោះ រមណីដ្ឋានចំនួនដប់ប្រាំបួន(១៩)កន្លែង ទៅក្នុងបញ្ជីសម្បត្តិបិតិកភ័ណ្ឌ​ពិភពលោក។


ព្រះវិហារ tserkvas ធ្វើពីឈើ នៅតំបន់ Carpathian ក្នុងប្រទេសប៉ូឡូញ និងអ៊ុយក្រែន។

អ្នកនាំពាក្យនៃកិច្ចប្រជុំ WHC លោក ឯក ថា បានប្រាប់មនោរម្យព័ងអាំងហ្វូតាមទូរសព្ទ័នាព្រឹកនេះ(ថ្ងៃទី២៤ ខែមិថុនា)​ថា គិតចាប់ពីថ្ងៃទី២១ដល់ព្រឹកថ្ងៃនេះ(ថ្ងៃទី២៤) កិច្ចប្រជុំពេញអង្គលើកទី៣៧ របស់ WHC បានសម្រេចចុះបញ្ជីរ​មណីយដ្ឋាន ចំនួនដប់ប្រាំបួន(១៩)កន្លែង ហើយបានបែងចែកជាបីសម្បត្តិបិតិកភ័ណ្ឌក្នុងនោះ [...]

សម្បត្តិ​វប្បធម៌​ធម្មជាតិ​ចំនួន​ប្រាំពីរ ក្លាយ​ជា​សម្បត្តិ​បិតិកភ័ណ្ឌ​ពិភពលោក (រូបភាព)

សម្បត្តិ​វប្បធម៌​ធម្មជាតិ​ចំនួន​ប្រាំពីរ ក្លាយ​ជា​សម្បត្តិ​បិតិកភ័ណ្ឌ​ពិភពលោក (រូបភាព)

ភ្នំពេញ៖ សម្បត្តិវប្បធម៌ធម្មជាតិចំនួនប្រាំពីរ(៧) ក្នុងចំណោម សម្បត្តិធម្មជាតិវប្បធម៌ទាំង៣២ ដែលត្រូវបានស្នើដោយ​រដ្ឋជាសមាជិក បានចុះក្នុង«បញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូនីស្កូ (UNESCO)» កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣ ដោយគណកម្មាធិការបេតិកភណ្ឌពិភពលោកក្នុងប្រទេសកម្ពុជា។


មហាកំផែងនៅកូនភ្នំ រ៉ាចាសថាន់ (Rajasthan) នៃប្រទេសឥណ្ឌា មិនទាន់ត្រូវបានចុះបញ្ជីជាបេតិកភ័ណ្ឌពិភពលោកនៅឡើយ។

សម្បត្តិវប្បធម៌ធម្មជាតិទាំងប្រាំពីរ ក្នុងចំណោមសម្បត្តិបិតិកភ័ណ្ឌចំនួន៣២ មកពីប្រទេសតាហ្ស៊ីគីស្ថាន, ប្រទេស​អ៊ីតាលី, ប្រទេសម៉ិកស៊ីកូ, ប្រទេសឥណ្ឌា, ប្រទេសណាមីប៊ី, ប្រទេស កេនយ៉ា និងប្រទេសចិន ដែលបានស្នើរសុំ​ចុះបញ្ជីជា​សម្បត្តិ​បិតិកភ័ណ្ឌពិភពលោក [...]

រូបថត៖ សម្បត្តិ​​ធម្មជាតិ​ឬ​វប្បធម៌ ដែល​ត្រៀម​ចុះ​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

រូបថត៖ សម្បត្តិ​​ធម្មជាតិ​ឬ​វប្បធម៌ ដែល​ត្រៀម​ចុះ​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

គណកម្មាធិការបេតិកភណ្ឌពិភពលោក នឹងជួបប្រជុំគ្នារវាងពីថ្ងៃទី១៦ដល់ថ្ងៃ២៧ខែមិថុនា នៅប្រទេសកម្ពុជា ដើម្បីធ្វើការ​សម្រេចថា តើសម្បត្តិធម្មជាតិ ឬវប្បធម៌ណា ក្នុងចំណោមសម្បត្តិធម្មជាតិ ឬវប្បធម៌ទាំង៣២ ស្នើសុំដោយបណ្ដារដ្ឋ​ជា​សមាជិក នឹងត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូនីស្កូ (UNESCO)។


ផ្កាលេបកណ្ដុរ នៅតាមជួរភ្នំ ហាមីហ្គីតង់ (Hamiguitan) ប្រទេសហ្វីលីពីន ដែលត្រៀមដាក់ទៅក្នុងបញ្ជី​បេតិកភណ្ឌ​នោះដែរ។

បញ្ជីឈ្មោះនៃសម្បត្តិទាំង៣២នេះ ទើបនឹងត្រូវបានឲ្យដឹងជាសាធារណៈ កាលពីថ្ងៃព្រហស្បត្តិ៍ទី១៣ខែមិថុនាកន្លងទៅ ហើយមនោរម្យព័ងអាំងហ្វូ សូមលើកយករូបថតនៃសម្បត្តិ«រូបី»ចំនួន២៩ មកបង្ហាញជូនលោកអ្នក។

ដូចបាននិយាយជម្រាបជូនខ្លះហើយ សម្បត្តិទាំង៣២នោះ ចែកជាបីផ្នែកធំៗ ៖ [...]

ព្រះរាជពិធី និងបុណ្យ «ច្រត់ព្រះនង្គ័ល»

ព្រះរាជពិធី និងបុណ្យ «ច្រត់ព្រះនង្គ័ល»

តាំងតែពីបុរាណកាលមកម្លេះ សេដ្ឋកិច្ចប្រទេសកម្ពុជា តែងពឹងពាក់ជាសំខាន់លើវិស័យកសិកម្ម។ ប្រជាជនជាង៨០% ជាកសិករ។ ដើម្បីធ្វើស្រែចំការ ខ្មែរតែងប្រើមធ្យោបាយភ្ពួររាស់ បំផុសដីឲ្យបានល្អជាមុនដើម្បីដាំដំណាំ។ នៅក្នុងភាសា វប្បធម៌ ភាសាព្រះរាជា លោកហៅការភ្ជួររាស់ថា ច្រត់ព្រះនង្គ័ល។ តើពិធីភ្ជួររាស់ ឬបុណ្យច្រត់ព្រះនង្គ័ល មានប្រវត្តិ​ទាក់-​ទងគ្នា ដូចម្តេចខ្លះរវាងព្រះរាជា និងប្រជារាស្ត្រខ្មែរ? សូមអញ្ជើញលោកអ្នក មេត្តាតាមដាននូវការបកស្រាយ ជាមួយ​យើងខ្ញុំដូចខាងក្រោម៖


បុណ្យច្រត់ព្រះនង្គ័ល ដែលប្រារព្ធនៅរាជធានីបូរាណខ្មែរអង្គរ ថ្ងៃ០២ឧសភា ឆ្នាំ២០១០កន្លងទៅ។
រូបថត ៖ cambodge-post.com

ក. និយមន័យ ច្រត់ព្រះនង្គ័ល ៖

តាមវចនានុក្រម សម្តេចព្រះសង្ឃរាជ [...]

បទ​«ជេនថលម៉ែន» របស់​ព្សាយ មាន​អ្នក​មើល​ក្នុង​យូធូប ច្រើន​ជាង​គេ​ក្នុង​១​ថ្ងៃ

បទ​«ជេនថលម៉ែន» របស់​ព្សាយ មាន​អ្នក​មើល​ក្នុង​យូធូប ច្រើន​ជាង​គេ​ក្នុង​១​ថ្ងៃ

សំនួរបានចោទថា៖ តើបទ «ជេនថលម៉ែន (Gentleman)» អាចយកឈ្នះបទ «ហ្គាំងណាំស្តាយ (Gangnam Style)» ដោយ​ផ្អែកទៅលើចំនួនអ្នកចូលទស្សនា ក្នុងគេហទំព័រយូធូប (YouTube) បានដែរឬទេ?


ព្សាយ នៅក្នុងការប្រគុំតន្ត្រីដ៏ធំ នៅថ្ងៃទី១៤ខែមេសា កណ្ដាលទីក្រុងសេអ៊ូល។

ជាមួយនឹងបទរាំលោត និងគួរឲ្យអស់សំណើច ដោយមានក្បាច់រាំថ្មី និងបទភ្លេងថ្មីមួយទៀតនោះ តារាចម្រៀង​ឆ្នើមរបស់​កូរ៉េខាងត្បូង ព្សាយ (Psy) កំពុងតែបំបែកកំណត់ត្រាថ្មីម្តងទៀត នៅលើបណ្តាញអ៊ីនធឺណែត ជាមួយនឹងបទថ្មីមួយ​របស់​គាត់ ដែលមានចំណងជើងថា «ជេនថលម៉ែន»។

យូធូប បានប្រកាសកាសកន្លេងមកថ្មីៗនេះថា បទ«ជេនថលម៉ែន» មានចំនួនអ្នកចូលទស្សនា ច្រើនបំផុតក្នុង១ថ្ងៃ ដែល​មិនធ្លាប់មាន និងមានចំនួនច្រើនជាងបទ «ហ្គាំងណាំស្តាយ» ទៅទៀត។ ក្នុងរយះពេល១សប្តាហ៏ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...