Posts in ‘សោភ័ណភាព’ Category

យុវតី​ស៊ិចស៊ី​លក់ Hamburger ម្នាក់​នេះ ផ្អើល​នៅ​តៃវ៉ាន់!

ហាង «ម៉ាកដូណាល់ (McDonald)»ដ៏ល្បី របស់អាមេរិក ពិតជាមានវីធីដើម្បីទាក់ទាញអតិថិជនឬ? បណ្ដា​អតិថិជន​ដែលចូលទៅទិញ Hamburger នៅក្នុងហាងលក់ Hamburger មួួយ ដែលស្ថិតក្នុងក្រុង «Kaohsiun» នៃកោះតៃវ៉ាន់ នឹងអាចប្រទះឃើញ បុគ្គលិកអ្នកលក់មួយរូប ដែលមានលក្ខណៈពិសេស​ខុស​គេ។ យុវតី វ៉ៃ ហានស៊ូ (Wei Han Xu) រាងតូចច្រឡឹង តែស៊ិចស៊ី កំពុងពង្វក់ឲ្យមនុស្សម្នាក់នានា ផ្អើល​ទៅ​រក​មើល​នាង។

ជាមួយនឹងងារ ទេពធីតា ម៉ាកដូចណាល់ (McDonalds goddess) យុវតីអ្នកលក់រូបនេះ មានសម្លៀកបំពាក់​ដ៏​ពិសេស ខុសពីភ្នាក់ងារលក់ទាំងឡាយ ផ្សេងទៀត របស់ហាងម៉ាកដូណាល់។ ប៉ុន្តែនៅពេលដែល​ការភ្ញាក់​ផ្អើល បានកើតឡើងកាន់តែខ្លាំងនោះ យុវតីអ្នកលក់ផ្សេងទៀត នៅក្នុងហាងនេះ ក៏ត្រូវស្លៀកពាក់ ប្រហាក់​ប្រហែល​នឹងនាងដែរ ដើម្បីជៀសវាង ការច្រណែន និងការប្រកាន់រើសអើង។

ការវិវត្តន៍ នៃ​ស្ត្រី​រ៉ូស្ស៊ី​ក្នុង​រយៈ​ពេល​១០០ឆ្នាំ​ចុង​ក្រោយ (vdo)

១០០ឆ្នាំចុងក្រោយ រាប់ចាប់តាំងពីឆ្នាំ១៩១០ រហូតមកដល់ថ្ងៃនេះ ប្រទេសរ៉ូស្ស៊ី បានឆ្លងកាត់នូវរបប ការតស៊ូ និងការផ្លាស់ប្ដូរមិនឈប់ឈរ ជាពិសេសនៅពេលដែលសហភាពសូវៀត ត្រូវបានបង្កើតឡើង និងបានដួល​រលំមកវិញ។ ចំពោះស្ត្រីរ៉ូស្ស៊ីវិញ ក៏បានផ្លាស់ប្ដូរទៅតាមណ្នឹងដែរ ទាំងមុខមាត់ និងការតុបតែងខ្លួន។ វីដេអូ​ខាង​លើនេះ បានបង្ហាញពីការផ្លាស់ប្ដូរនេះ តែត្រឹមរយៈពេលមិនដល់២នាទីផង តែលោកអ្នក​ច្បាស់ជា​យល់​ដែរ ទោះនៅក្នុងពេលណាក៏ដោយ ក៏សម្ផស្សរបស់នាង នៅតែស្អាត គួរឲ្យចង់គយគន់ដដែល។

អ្នកដែលធ្វើវីដេអូនេះ ជាក្រុម«The Cut» ដែលមានគម្រោង ចង់ធ្វើស្នាដៃរបៀបនេះ ទៅច្រើនប្រទេស ដូចជា​សហរដ្ឋ​អាមេរិក ឥណ្ឌា អៀរ៉ង់ ឬកូរ៉េ ជាដើម។

» សូមទស្សនារូបថតខាងក្រោម ជាមួយនឹងការពន្យល់ត្រួសៗ ទាក់ទងនឹងសម័យកាល៖

ស្ត្រីរ៉ូស្ស៊ី [...]

ថត​បង្អួត​ដើម​ទ្រូង​ដ៏​មូល​ក្លំ និង​ធំ​មហិមា... តែ​កុំ​មើល...

តាមពិតទៅ ជនជាតិប្រេស៊ីលចូលចិត្ត លេងល្បែងទាំងនេះណាស់។ វប្បធម៌នៃរបាំ សាំបា ដែលរលាក់តែគូទ ឬបង្ហាញតែសុដន់ ជាមួយនឹងខោអាវបិទបាំង តែបន្ដិចបន្តួចនោះ ក៏ចេញពីប្រទេស នៅទ្វីបអាមេរិកខាងត្បូង មួយនេះដែរ។

ដូចនៅក្នុងវីដេអូខាងលើជាដើម មានមានដើមទ្រូងមូលក្លំ និងដ៏មហិមា ពិតជាមិនពិបាករកទេ សម្រាប់​ស្ត្រី​ជនជាតិប្រេស៊ីល។ បើសិនជាធម្មជាតិ មិនបានផ្ដល់ភាពអំណោយផល មកជាមួយនោះទេ ក៏ស្ត្រីប្រេស៊ីល​មួយចំនួនធំ បានចូលទៅកែសម្ផស្ស ធ្វើយ៉ាងណាដើម្បីឲ្យបានដើមទ្រូងធំ ឬកំប៉េះគូទធំនោះដែរ។

ចុះមុខមាត់វិញ ស្អាតបាតឬទេ? ចម្លើយ៖ គ្មាននរណាថា ស្ត្រីជាតិប្រេស៊ីលមិនស្អាតនោះទេ។ មិន​ត្រឹម​តែ​ស្អាតទេ តែថែមទាំងស៊ិចស៊ីនោះទៀត។ សំនួរសួរតទៅទៀត៖ ចុះបើមានភាពស៊ិចស៊ីហើយ អាចសង្ឃឹម​ថា​ស្ត្រីនោះ មានមុខមាត់ស្អាតឬទេ? ចម្លើយ៖ ទស្សនាវីដេអូខាងលើនេះទៅ!

» វីដេអូបន្ថែម ស្ដីពីសម័យកាលពេញនិយម នៃការបញ្ចេញផ្នែកខាងក្រោម [...]

បង្ខំ​កូន​ឲ្យ​អត់​បាយ ដើម្បី​ទុក​ប្រាក់​ធ្វើ​«ដោះ»

បង្ខំ​កូន​ឲ្យ​អត់​បាយ ដើម្បី​ទុក​ប្រាក់​ធ្វើ​«ដោះ»

ជារៀងរាល់សប្ដាហ៍ នាង ណៃស្សា ជិបសុន រស់នៅក្នុងក្រុង តូតេនហាម (Tottenham) ចក្រភពអង់គ្លេស ត្រូវ​បានទុកប្រាក់ ១៤០អ៊ឺរ៉ូ (ប្រមាណជា ១៦០ដុល្លា) ដាក់ដោយឡែក ពីការចំណាយប្រចាំថ្ងៃរបស់ខ្លួន។ ដូច្នេះ សម្រាប់រយៈពេលមួយខែ នាងអាចសន្សំប្រាក់ បានចំនួន១ភាគ៤ នៃប្រាក់ជំនួយរបស់រដ្ឋ ដែលជួយនាង ពេល​គ្មានការងារធ្វើ។ ធ្វើយ៉ាងណា នាង ជីបសុន ត្រូវរកប្រាក់ឲ្យបានគ្រប់ នៅក្នុងរយៈពេល២ឆ្នាំ ដើម្បី​ធ្វើ​សុដន់​​របស់​នាង ឲ្យនៅតែក្បំ ដូចកាលពីនាង មានអាយុមុន១៨ឆ្នាំ។ នេះបើតាមសេចក្ដីរាយការណ៍ របស់​សារព័ត៌មាន​អង់គ្លេស Daily Mirror។

ប៉ុន្តែបញ្ហា វាមិនមែនមានត្រឹម តែការសន្សំប្រាក់ប៉ុណ្ណេះទេ ព្រោះនាង ជិបសុន បានធ្វើការលះបង់​យ៉ាង​ច្រើន​ទៀត មានដូចជា ការបញ្ឈប់ទិញអាហារពេល ឲ្យកូនរបស់នាង ដែលមានចំនួន៤នាក់ សឹងជារៀងរាល់​ចុង​ខែ។

«ខ្ញុំក៏បានអត់បាយពេល ដូចគ្នាដែរ»

ស្ត្រីដែលរស់នៅ តែជាមួយកូនរូបនេះ [...]

រវាង​មុន​និង​ក្រោយ​ការ​តុប​តែង​មុខ តើ​ខុស​គ្នា​ដូច​ម្ដេច?

ប៉ុន្តែ ស្នេហាមិនសំខាន់ លើរូបរាងមុខមាត់ ឬសម្ផស្សនោះឡើយ។ ទោះជាមិត្តស្រីរបស់លោកអ្នក បានផ្លាស់ប្ដូរមុខមាត់ ប៉ុន្តែចំណុចសម្រាប់សំគាល់មនុស្ស ដែលលោកអ្នកស្រឡាញ់ មានច្រើនណាស់ រាប់តាំងពីចិត្ត ដែលសំខាន់​ជាងគេ​នោះ​ផង។ គ្រាន់តែថា ការតុបតែងមុខមាត់ របស់ស្ត្រីក្នុងសម័យបច្ចុប្បន្ន អាចធ្វើឲ្យមនុស្សសើច និងយំបាន។

ដូចយ៉ាង នៅក្នុងវីដេអូមួយខាងលើនេះ ដែលបង្ហាញ ពីយុវតីជាតិកូរ៉េម្នាក់ កំពុងធ្វើការជម្រះចេញ នូវការតុបតែងមុខ ហើយបានបង្ក ឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើបណ្ដាញសង្គម។ បើទុកការតុបតែងមុខរបស់នាង យុវតីម្នាក់នេះ មានសម្ផស្ស គួរឲ្យគ្រឺតខ្នាញ់ម្យ៉ាង។ ប៉ុន្តែ នៅពេលដែលនាង ជម្រះចេញនូវការតុបតែង អស់មួយចំហៀងមុខ... ពេល​នោះ​អ្នកនឹងឃើញថា នាងបានដូរទៅជាស្ត្រីម្នាក់ទៀត... ធម្មជាតិសុទ្ធ។

នៅលើបណ្ដាញសង្គម មនុស្សជាច្រើន បានសួរថា តើភ្នែកធំៗរបស់នាង បាត់ទៅណាហើយ? វីដេអូនេះ ទើបនឹង​ត្រូវ​បាន​បង្ហោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...